ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសម្នាក់ចូលផឹកកាហ្វេ និងដេកលើកៅអីអស់ច្រើនម៉ោង ម្ចាស់ហាងឆ្ងល់ទៅពិនិត្យមើល ទើបដឹង និងផ្អើលយ៉ាងរន្ធ.ត់

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង ទៅអង្គុយផឹកកាហ្វេនៅ

រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង ទៅអង្គុយផឹកកាហ្វេនៅក្នុងហាងមួយកន្លែងសុខៗ ស្រាប់តែខ្យល់គស្លា.ប់នៅលើកៅអី បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ហាងរាយការណ៍ទៅប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុច​ហាងកាហ្វេយីហោគិមលី១ ស្ថិតនៅលើផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសរងគ្រោះខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DP-0990 ។​

តាម​ប្រភពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ចូល​មកអង្គុយផឹកកាហ្វេនៅក្នុងហាងខាងលើ​តាំងពីវេលាថ្ងៃត្រង់មកម្ល៉េះ លុះមកដល់វេលាកើតហេតុខាងលើ ដោយម្ចាស់ហាងឆ្ងល់ ឃើញបុរសរងគ្រោះបានដេកនៅលើកៅអីអស់ជាច្រើនម៉ោង មិនឃើញកម្រើក ក៏សម្រេចចិត្តចូលទៅដាស់ និងស្រែកហៅខ្លាំង តែជនរងគ្រោះមិនឃើញតបមកវិញ ។

តាមប្រភព​ដដែលបានបន្តថា បន្ទាប់មកទៀត ម្ចាស់ហាងក៏នាំគ្នាចូលទៅអង្រួនជនរងគ្រោះទៀត នៅតែមិនងើបក៏នាំគ្នាស្ទាបនិងពិនិត្យម្តងទៀត ទើបដឹងថា ​ជនរងគ្រោះ​បានស្លាប់នៅលើកៅអីបាត់ទៅហើយ ក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំង ដើម្បីពិនិត្យស.ពជនរងគ្រោះ ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានទាក់ទងទៅមន្ត្រីផ្នែកជំនាញកុសលវិច័្ចយ ពិនិត្យសព ។ ក្រោយពិនិត្យរួច ខាងជំនាញបញ្ជាក់ថា ជនរងគ្រោះ​ស្លាប់ដោយសារខ្យល់គរ រួចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុងគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ