ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកម្តាយកំពុងពរពោះ​ ពេលឃ្លាន គួរតែញ៉ាំអ្វី ទើបល្អដល់សុខភាពកូនក្នុងផ្ទៃ?

3 ខែ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកម្តាយគួរតែបរិភោគក្នុងពេលឃ្លាន ទើបល្អ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកម្តាយគួរតែបរិភោគក្នុងពេលឃ្លាន ទើបល្អចំពោះកូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?

ប្រសិនជាអ្នកម្តាយតែងឃ្លានក្នុងពេលយប់ អាចពិសារបបរបាន ព្រោះបបរនេះ ងាយស្រួលរំលាយអាហារ ថែមទាំងធ្វើឲ្យអ្នកឆាប់មានអារម្មណ៍ថាឆ្អែតបានយូរ។ បបរនេះអាចជាបបរគ្រឿង ប៉ុន្តែមិនគួរមានផ្ទុកសារធាតុស្ករខ្ពស់ទេ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកម្តាយ។

អ្នកម្តាយក៏អាចញ៉ាំទឹកដោះគោក្នុងពេលឃ្លានដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុកាលស្យូមខ្ពស់ វីតាមីនអេ វីតាមីនB2 ប្រូតេអ៊ីន និងសារធាតុជាច្រើនទៀត ដែលល្អចំពោះសុខភាពអ្នកម្តាយ និងកូនក្នុងផ្ទៃ។ ដូចនេះ បើអ្នកឃ្លានក្នុងពេលយប់ ទឹកដោះគោនេះក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកផងដែរ។

អ្នកម្តាយក៏អាចបរិភោគផ្លែឈើចំនួន១៥០ក្រាមដែរ ព្រោះក្នុងផ្លែឈើមានផ្ទុកសារធាតុសរសៃ ព្រមទាំងសារធាតុផ្សេងទៀត ដែលធ្វើឲ្យអ្នកម្តាយឆាប់មានអារម្មណ៍ថាឆ្អែត។ ដូចនេះ អ្នកម្តាយអាចពិសារផ្លែប៉ោមចំនួនកន្លះគ្រាប់ ឬក្រូចចំនួន២ផ្លែ ឬស្ត្រប៊ឺរីចំនួន១០ផ្លែ ក៏ជាជម្រើសដ៏ល្អដែរ។ ប៉ុន្តែចំពោះអ្នកម្តាយដែលមានជំងឺទឹកនោមផ្អែម មិនគួរញ៉ាំផ្លែឈើក្នុងពេលយប់ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ