ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណែង​នាយក​រដ្ឋ​មន្ត្រី​ថៃ​អាច​រក្សា​គង់​វង្ស ឬ​​បាត់​បង់​​នឹង​ដឹង​​នៅ​ខែ​នេះ

3 ខែ មុន

ទី​ក្រុង​បាងកក​៖ តុលាការ​ធម្ម​នុញ្ញ​ថៃ​កំណត់​យក​ថ្ងៃ​ទី​២៧ ខែ​កក្កដា​ខាង​មុខ​នេះ​ដើម្បី​បើក​សវនាការ​សម្រេច​ថា​តើ​ត្រូវ​ដក​ហូត​តំណែង​លោក​សេដ្ឋា​ ថាក់​វិស៊ីន​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី​ឬ​យ៉ាង​ណា​។ បញ្ហា​នេះ​ពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​របស់​សមាជិក​ព្រឹទ្ធ​សភា​ខាង​ក្រុម​យោធា​ដែល​ដាក់​ញត្តិ​ប្ដឹង​ទៅ​តុលាការ​បន្ទាប់​ពី​លោក​សេដ្ឋា​តែង​តាំង​មនុស្ស​ធ្លាប់​មាន​ពិរុទ្ធ​ភាព​ឲ្យ​កាន់​តំណែង​នៅ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​។​ កាល​ពី​ដើម​ខែ​កក្កដា​នេះ តុលាការ​ធម្ម​នុញ្ញ​ប្រកាស​ថា​សាល​ដីកា​ស្ថាពរ​នឹង​ប្រកាស​ឱ្យ​ដឹង​មុន​ការ​ចូល​មក​ដល់​នៃ​ខែ​កញ្ញា​។ បាន​សេចក្ដី​ថា​យ៉ាង​យូរ​បំផុត​ត្រឹម​ចុង​ខែ​សីហា​។ ឥឡូវ​នេះ តុលាការ​កំពុង​ខិត​ខំ​ស្វះ​ស្វែង​រក​ភស្តុ​តាង​បន្ថែម​ទៀត​ដើម្បី​ដាក់​បន្ទុក​។…

ទី​ក្រុង​បាងកក​៖ តុលាការ​ធម្ម​នុញ្ញ​ថៃ​កំណត់​យក​ថ្ងៃ​ទី​២៧ ខែ​កក្កដា​ខាង​មុខ​នេះ​ដើម្បី​បើក​សវនាការ​សម្រេច​ថា​តើ​ត្រូវ​ដក​ហូត​តំណែង​លោក​សេដ្ឋា​ ថាក់​វិស៊ីន​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី​ឬ​យ៉ាង​ណា​។ បញ្ហា​នេះ​ពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​របស់​សមាជិក​ព្រឹទ្ធ​សភា​ខាង​ក្រុម​យោធា​ដែល​ដាក់​ញត្តិ​ប្ដឹង​ទៅ​តុលាការ​បន្ទាប់​ពី​លោក​សេដ្ឋា​តែង​តាំង​មនុស្ស​ធ្លាប់​មាន​ពិរុទ្ធ​ភាព​ឲ្យ​កាន់​តំណែង​នៅ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​។​

កាល​ពី​ដើម​ខែ​កក្កដា​នេះ តុលាការ​ធម្ម​នុញ្ញ​ប្រកាស​ថា​សាល​ដីកា​ស្ថាពរ​នឹង​ប្រកាស​ឱ្យ​ដឹង​មុន​ការ​ចូល​មក​ដល់​នៃ​ខែ​កញ្ញា​។ បាន​សេចក្ដី​ថា​យ៉ាង​យូរ​បំផុត​ត្រឹម​ចុង​ខែ​សីហា​។ ឥឡូវ​នេះ តុលាការ​កំពុង​ខិត​ខំ​ស្វះ​ស្វែង​រក​ភស្តុ​តាង​បន្ថែម​ទៀត​ដើម្បី​ដាក់​បន្ទុក​។ តុលាការ​បង្គាប់​ឱ្យ​ម្ចាស់​បណ្ដឹង​បញ្ជូន​ឯក​សារ​បន្ថែម​ទៀត​​រួម​ទាំង​ភស្តុតាង​​ផ្សេង​ៗ​​។ ក្រៅ​ពី​នេះ តុលាការ​ក៏​ទាម​ទារ​ព័ត៌​មាន​បន្ថែម​ពី​បុគ្គល​ដែល​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​កាល​ពី​មុន​នេះ​ផង​ដែរ​។

សំណុំ​រឿង​​ដក​តំណែង​លោក​សេដ្ឋា​កើត​មាន​ឡើង​បន្ទាប់​ពី​សមាជិក​ព្រឹទ្ធ​សភា​៤០​រូប​ដាក់​ពាក្យ​ប្ដឹង​កាល​ពី​ខែ​ឧសភា​។ តប​តាម​ពាក្យ​បណ្ដឹង​​នោះ តុលាការ​ធម្ម​នុញ្ញ​យល់​ព្រម​ទទួល​យក​មក​ពិនិត្យ​ និង​បើក​សវនា​ការ​នា​ពេល​ខាង​មុខ​។ ភាព​ចម្រូង​ចម្រាស​ពាក់​ព័ន្ធ​នឹង​ការ​តែង​តាំង​លោក​ពិចិត្រ ឈឺន​បាន (Pichit Chuenban) ​ដែល​ធ្លាប់​ជាប់​ពន្ធ​នា​គារ​ពី​បទ​មិន​គោរព​តុលាការ​។

ពាក្យ​បណ្ដឹង​នោះ​ចោទ​ប្រកាន់​ថា​លោក​សេដ្ឋា​បាន​តែង​តាំង​មនុស្ស​ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​​តំណែង​ជា​រដ្ឋ​មន្ត្រី​។ ក្រោយ​ពាក្យ​បណ្ដឹង​នោះ ដោយ​សារ​មើល​សភាព​ការណ៍​​មិន​ស្រួល​ លោក​ពិចិត្រ​ក៏​ដាក់​ពាក្យ​សូម​លា​លែង​ពី​តំណែង​ដើម្បី​កុំ​ឱ្យ​មាន​រឿង​វែង​ឆ្ងាយ។ ជា​ពិសេស លោក​ពិចិត្រ​មិន​ចង់​ឱ្យ​លោក​សេដ្ឋា​អស់​តំណែង​ដោយ​សារ​គាត់​។ ប៉ុន្តែ​នៅ​ទី​បំផុត​ គេ​នៅ​តែ​តាម​រក​រឿង​គាត់​ (លោក​សេដ្ឋា​) ឱ្យ​ទាល់​តែ​បាន​។ នៅ​ក្នុង​ទិដ្ឋ​ភាព​នេះ​ អ្នក​ខ្លះ​ចាត់​ទុក​ថា​ជា​រឿង​នយោ​បាយ​ច្រើន​ជាង​។

ឧប​មា​ថា​លោក​សេដ្ឋា​ក្នុង​នាម​ជា​អ្នក​នយោបាយ​ថ្មី​ថ្មោង​ត្រូវ​តុលាការ​សម្រេច​​​ដក​ហូត​តំណែង​របស់​គាត់​ពិត​មែន​ ប្រទេស​ថៃ​ត្រូវ​តែ​បង្កើត​សមាស​ភាព​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​។ បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​នៅ​តែ​ស្ថិត​នៅ​ក្នុង​​កូតា​របស់​គណ​បក្ស​ភឿថៃ​ដដែល​ទេ​។ គ្រាន់​តែ​ផ្លាស់​មនុស្ស​។ ពេល​នោះ ភឿថៃ​ត្រូវ​បញ្ជូន​បេក្ខ​ជន​ថ្មី​ម្នាក់​ទៀត​ទៅ​សភា​ដើម្បី​ទទួល​ការ​បោះ​ឆ្នោត​ផ្ដល​សេច​ក្ដី​ទុក​ចិត្ត​​។

គួរ​កត់​សម្គាល់​ថា​​ការ​ប្ដឹង​​ដក​តំណែង​​លោក​សេដ្ឋា​ពី​តំណែង​​ស្រប​ពេល​ដែល​ «គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​» ក៏​កំពុង​មាន​បញ្ហា​ដូច​គ្នា​។ គណ​បក្ស​ឆ្ពោះ​ទៅ​មុខ​ក៏​ប្រឈម​នឹង​ការ​រំលាយ​ចោល​ផង​ដែរ​តប​តាម​​ពាក្យ​បណ្ដឹង​របស់​​​ក្រុម​យោធា​និយម​ និង​ក្រុម​រាជា​និយម​។ សំណុំ​រឿង​ប្ដឹង​ផ្ដល់​ទាំង​២​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ភាព​មិន​ប្រាកដ​ប្រជា​ផ្នែក​នយោបាយ​នៅ​ប្រទេស​ថៃ​។ នេះ​បើ​យោង​ក្រុម​អ្នក​វិភាគ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ