ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្តឃា.តបុរស! អ្នកនយោបាយកូរ៉េខាងត្បូងម្នាក់ បន្ទោ.សស្ត្រីចំពោះការកើនឡើងករណីនេះ​

1 អាទិត្យ មុន

ប្រទេសកូរ៉េខាងត្បូង ៖ អ្នកនយោបាយកូរ៉េខាងត្បូងម្នាក់ កំពុងទទួលរងការរិះគន់ពីមហាជន

ប្រទេសកូរ៉េខាងត្បូង ៖ អ្នកនយោបាយកូរ៉េខាងត្បូងម្នាក់ កំពុងទទួលរងការរិះគន់ពីមហាជនចំពោះអត្ថាធិប្បាយដ៏គ្រោះថ្នាក់ និងគ្មានហេតុផល ដោយបានភ្ជាប់ការកើនឡើងនៃការធ្វើអត្តឃាតរបស់បុរស ទៅនឹងតួនាទីការងារលេចធ្លោកាន់តែខ្លាំងឡើងរបស់ស្ត្រី នៅក្នុងសង្គមកូរ៉េខាងត្បូង។

យោងតាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Kim Ki-duck សមាជិកក្រុមប្រឹក្សាទីក្រុងសេអ៊ូល បានអះអាងថា ការកើនឡើងនៃការចូលរួមរបស់ស្ត្រីនៅក្នុងកម្លាំងការងារក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានធ្វើឱ្យបុរសពិបាករកការងារ និងស្វែងរកស្ត្រីដែលចង់រៀបការជាមួយនឹងពួកគេ។ លោកបន្តថា ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមផ្លាស់ប្តូរទៅជាសង្គមស្ត្រីដែលមានឥទ្ធិពល ហើយអាចជាផ្នែកមួយដែលទទួលខុសត្រូវ ចំពោះការកើនឡើងការប៉ុនប៉ងធ្វើអត្តឃាតរបស់បុរស។

ប្រទេសកូរ៉េខាងត្បូងមានអត្រាអត្តឃាតខ្ពស់បំផុតមួយ នៅក្នុងចំណោមប្រទេសអ្នកមានផ្សេងទៀតក្នុងពិភពលោក ប៉ុន្តែក៏មានកំណត់ត្រាអាក្រក់បំផុតមួយផងដែរ ស្តីអំពីសមភាពយេនឌ័រ។

ការអត្ថាធិប្បាយរបស់លោក Kim Ki-duck ថ្មីៗនេះ ទទួលរងការរិះគន់ថាជាសុន្ទរកថាចុងក្រោយបង្អស់ ដែលធ្វើឡើងដោយអ្នកនយោបាយបុរស។ លោក Kim Ki-duck ដែលមកពីគណបក្សប្រជាធិបតេយ្យបានធ្វើ ការវាយតម្លៃបែបនេះ នៅពេលគាត់បានវិភាគទិន្នន័យអំពីចំនួនកើនឡើងនៃការប៉ុនប៉ងធ្វើអត្តឃាត ដែលបានធ្វើឡើងនៅស្ពានតាមដងទន្លេហាន នៃទីក្រុងសេអ៊ូល។

របាយការណ៍ដែលបានចេញផ្សាយលើគេហទំព័រផ្លូវការក្រុមប្រឹក្សាក្រុង បានបង្ហាញថាចំនួននៃការប៉ុនប៉ងធ្វើអត្តឃាត នៅតាមដងទន្លេបានកើនឡើងពី ៤៣០ករណីក្នុងឆ្នាំ ២០១៨ កើនឡើងដល់ ១,០៣៥ករណីក្នុងឆ្នាំ ២០២៣។ អ្នកដែលព្យាយាមបញ្ចប់ជីវិតខ្លួនឯងភាគច្រើនជាបុរស ដោយបានកើនឡើងពី ៦៧% ទៅ ៧៧% ហើយអ្នកជំនាញបានសម្តែងការព្រួយបារម្ភចំពោះរបាយការណ៍មួយនេះ។

លោក Song In Han ដែលជាសាស្ត្រាចារ្យផ្នែកសុខភាពផ្លូវចិត្ត នៃសាកលវិទ្យាល័យ Yonsei នៅទីក្រុងសេអ៊ូល បានប្រាប់ BBC ថា ការលើកឡើងរបស់លោក Kim Ki-duck ពិតជាគ្រោះថ្នាក់ និងគ្មានប្រាជ្ញាក្នុងការគិតបែបនេះ ដោយគ្មានភស្តុតាងគ្រប់គ្រាន់។ លោកបានចង្អុលបង្ហាញថា នៅទូទាំងពិភពលោក បុរសកាន់តែច្រើនជាងស្ត្រី ហើយនៅក្នុងប្រទេសជាច្រើន រួមទាំងចក្រភពអង់គ្លេស ការធ្វើអត្តឃាត គឺជាឃាតករដ៏ធំបំផុតរបស់បុរសមានអាយុក្រោម៥០ឆ្នាំ។

ទោះយ៉ាងនេះក្តី លោកសាស្ត្រាចារ្យបានលើកឡើងថា ហេតុផលពីក្រោយការកើនឡើងយ៉ាងខ្លាំងនៃបុរសប៉ុនប៉ងធ្វើអត្តឃាត នៅទីក្រុងសេអ៊ូល ចាំបាច់ត្រូវសិក្សាតាមបែបវិទ្យាសាស្ត្រ ហើយលោកបង្ហាញការសោកស្តាយយ៉ាងខ្លាំង ដែលក្រុមប្រឹក្សាម្នាក់បង្កជម្លោះយេនឌ័រ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនាប្រឆាំងនឹងស្ត្រីនិយមបានកើនឡើង ដែលដឹកនាំដោយក្រុមបុរសវ័យក្មេងដែលមិនសប្បាយចិត្ត និងអះអាងថា ពួកគេមានការលំបាកនៅក្នុងជីវិតរស់ប្រចាំថ្ងៃ ដោយសារតែការប៉ុនប៉ងកែលម្អជីវិតរបស់ស្ត្រី។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទស្សនៈបែបនេះ ទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជនដោយបានហៅថា ទស្សនៈគ្មានហេតុផល និងខុសឆ្គង៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ