ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកកម្មករ បុ.កជាមួ​យឡាន១គ្រឿងទៀត របួ.ស​ធ្ងន់ស្រាលច្រើននាក់

5 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្មករ កម្មរិនីរោងចក្រជាច្រើននាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានដឹកយកទៅ

ខេត្តកំពង់ស្ពឺ ៖ កម្មករ កម្មរិនីរោងចក្រជាច្រើននាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលតាមមន្ទីរពេទ្យបង្អែក និងគ្លីនិកឯកជនភ្លាមៗ ខណៈដែលរថយន្តដឹកកម្មករ បុកគ្នាចំពីមុខយ៉ាងពេញទំហឹងជាមួយរថយន្តមួយគ្រឿងទៀត ពេលបើកបរបញ្ច្រាសទិសគ្នា។

ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥៥នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-ទៅលេខ៤២ ស្ថិតនៅចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាលបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកកម្មករ រោងចក្រ១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 3E-1302 បើកបរដោយឈ្មោះ ពិន រុន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងញូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរដឹកកម្មកររោងចក្រ។

នគរបាលបានបន្តថា រថយន្តខាងលើបានបើកបរដឹកកម្មករ តាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅ ពីទិសខាងជើង​ឆ្ពោះទៅទិសខាងត្បូង លុះពេលមកដល់ចំណុចកើតហេតុបានទៅបុកជាមួយរថយន្ត១គ្រឿងម៉ាក SSONG YONG ACTYON ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ 2BH-8660 បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត (តាមការសាកសួរពីកម្មករគឺ រថយន្ត SSONG YONG ACTYON បើករេចុះឡើង រួចមកបុករថយន្តដឹកកម្មករតែម្តង) បណ្តាលឲ្យរងរបួសមនុស្ស មួយចំនួនដូចខាងក្រោម ៖

របួសមនុស្សធ្ងន់ចំនួន​៦នាក់ កំពុងពិនិត្យ និងសង្គ្រោះបឋមនៅពេទ្យបង្អែកស្រុកគងពិសី ៤នាក់ និងទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ ១នាក់ (​អ្នកបើកបរ​ឡានដឹកកម្មករ) សម្រាកព្យាបាលនៅពេទ្យ​ផ្សារស្លាបលែង​១នាក់ (អ្នកបើកបរឡាន SSONG YONG ACTYON)។

របួសស្រាលចំនួន​២០នាក់ ត្រូវបានចេញទៅព្យាបាលនៅគ្លីនិកជិតៗកន្លែងកើតហតុ។ លុះ មកដល់ម៉ោង ១១យប់នេះ បានចេញទៅផ្ទះជាបណ្តើរៗហើយ។

សូមបញ្ជាក់ផងដែរថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញមកសួរសុខទុក្ខអ្នកជម្ងឺដោយផ្ទាល់នៅ មន្ទីរពេទ្យបង្អែកស្រុកគងពិសីផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ