ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋកំពុងទាក់ម៉ូយ និងរុញការវិនិយោគលើវិស័យ៥

1 ខែ មុន

តាម​គោលនយោបាយ​ការទូត​សេដ្ឋកិច្ច និង​ទាក់​ម៉ូយ​ដែល​បាន​ដាក់​ចេញ​កម្ពុជា​ស្វាគមន៍​គ្រប់​គម្រោង​វិនិយោគ ដែល​មាន​ផលប្រយោជន៍​ដល់​ពលរដ្ឋ និង​និរន្ត​ភាព​សង្គម និង​បរិស្ថាន ប៉ុន្តែ​វិស័យ​អ​ទិ​ភាព​ដែល​រដ្ឋាភិបាល​លើកទឹកចិត្ត​ខ្លាំង គឺ​៥​វិស័យ ។ លោក ស៊ុន…

តាម​គោលនយោបាយ​ការទូត​សេដ្ឋកិច្ច និង​ទាក់​ម៉ូយ​ដែល​បាន​ដាក់​ចេញ​កម្ពុជា​ស្វាគមន៍​គ្រប់​គម្រោង​វិនិយោគ ដែល​មាន​ផលប្រយោជន៍​ដល់​ពលរដ្ឋ និង​និរន្ត​ភាព​សង្គម និង​បរិស្ថាន ប៉ុន្តែ​វិស័យ​អ​ទិ​ភាព​ដែល​រដ្ឋាភិបាល​លើកទឹកចិត្ត​ខ្លាំង គឺ​៥​វិស័យ ។

លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ប្រាប់​លោក ជេ​អូ​ហ្រូ​យ រូ ឌឹ បេ​ហ្សឺ ( Geoffroy Roux de Bézieux )​ប្រធាន​សម្ព័ន្ធ​និយោជក​ហ្វ្រ​ង់​កូ​ហ្វូ​ន និង​សហការី​ថា ស្រប​តាម​ផែនការ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នេះ បាន​ផ្ដល់​អាទិភាព​លើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ផ្ដល់​ការ​លើកទឹកចិត្ត ពិសេស​លើ​វិស័យ​មាន​ជា​អាទិ៍​ឧស្សាហកម្ម​ថ្មី​ៗ​ដូច​ជា គ្រឿង​អេ​ឡិច​ត្រូ​និក យានយន្ត គ្រឿង​បង្គុំ ក​សិ​-​ឧស្សាហកម្ម និង​ការ​កែ​ច្នៃ​ចំណីអាហារ​ជាដើម ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​ហេតុផល​សំខាន់​នានា ដែល​ជា​សក្ដានុពល​របស់​កម្ពុជា​ដែល​បើកឱកាស​កាស​ជូន​គ្រប់​បណ្ដា​វិនិយោគិន​ទាំង​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស និង​ក្នុងស្រុក​ផង​ដែរ ។

ក្នុង​ឆ្នាំ​២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ចំនួន ២៦៨ ដែល​មាន​តម្លៃ​ប្រមាណ​ជិត​៤,៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយឡែក​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤ កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ចំនួន​១៩០ ដែល​មាន​ទំហំ​ទឹកប្រាក់​៣,២ ពាន់​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ