ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ចុះ​ចោលផ្ទះ ប្តី​សង្ស័យ​ថា យក​លុយ​រត់​តាម​ប្រុស នៅ​ស្រុក​កំពង់​រោ​ទ៌

1 ខែ មុន

ខេត្តស្វាយរៀង ៖ ស្ត្រី​វ័យ​៤៥​ឆ្នាំ​ម្នាក់ បាន​ចុះ​ចោលផ្ទះ ហើយ​បាន​យក​ប្រាក់ ចំនួន​៥,០០០​ដុល្លារ​អា​មេ​រិ​ក និង​មាស ១​តម្លឹង​, ចិ​ញ្ជៀ​ន​ផ្លា​ក​ទី​ន​មួយ​វង់ ប្តី​ដាក់​ការ​សង្ស័យ​ថា…

ខេត្តស្វាយរៀង ៖ ស្ត្រី​វ័យ​៤៥​ឆ្នាំ​ម្នាក់ បាន​ចុះ​ចោលផ្ទះ ហើយ​បាន​យក​ប្រាក់ ចំនួន​៥,០០០​ដុល្លារ​អា​មេ​រិ​ក និង​មាស ១​តម្លឹង​, ចិ​ញ្ជៀ​ន​ផ្លា​ក​ទី​ន​មួយ​វង់ ប្តី​ដាក់​ការ​សង្ស័យ​ថា រត់​តាម​ប្រុស​ថ្មី ចោល​ប្តី ចោល​កូន​និង​ចៅ ។

ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ភូមិ​ព្រៃ​ធ្លក ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៌ ។

បើ​តាម​បុរស​ជា​ប្តី​ឈ្មោះ ជឹ​ម នី អាយុ​៤៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ ភោគ សំ​អឿ​ន អាយុ​៤៥​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃ​ធ្លក ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៌ បាន​ចុះ​ចោលផ្ទះ កាល​ពៅ​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៤ មិនដឹង​ទៅ​ណា សង្ស័យ​រត់​តាម​ប្រុស​ថ្មី ដោយ​យក​ប្រាក់​ទៅ​ជាមួយ​ចំនួន ៥,០០០​ដុល្លារ មាស​១​តម្លឹង និង​ចិ​ញ្ជៀ​ន​ផ្លា​ក​ទី ន​ចំនួន​០១​វង់ ។

បុរស​ជា​ប្តី បាន​បន្ត​ទៀត​ថា គាត់​មានកូន​០៣​នាក់ និង​ចៅ​ម្នាក់ មិន​ដែល​មាន​ជម្លោះ​រវាង​ប្តី​ប្រពន្ធ​ទេ ។ ក្រោយមក គាត់​សង្កេត​ឃើញ​ប្រពន្ធ​របស់​គាត់ មាន​កិរិយា​ប្លែក​ៗ ហើយ​ទូរ​សព្ទ​ទំនាក់ទំនង​ទៅ​ក្រៅ​ញឹកញាប់ ហើយ​មិន​ឲ្យ​ប្តី ឬ​កូន​កាន់​ទូរ​សព្ទ​គាត់​ទេ (​ទូរ​សព្ទ​ស្ត្រី​ជា​ប្រពន្ធ​) ហើយ​មុន​ពេល​កើតហេតុ គឺ​ទៅ​ធ្វើការ​រោងចក្រ​ដូច​សព្វដង ក៏​ប៉ុន្តែ​នៅ​ក្នុង​រោងចក្រ ដែល​ប្រពន្ធ​គាត់​ធ្វើការ​នោះ​អ្នកធ្វើការ​ជាមួយ​ប្រាប់​ថា អត់​ឃើញ​មក​ធ្វើការ​ទេ រហូត​ដល់​ល្ងាច ពេល​ត្រឡប់​មក​ផ្ទះ​វិញ ក៏​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ​។ ហើយ​ពេល​គាត់​មើល​ប្រាក់ ដែល​ខ្ចី​ពី​ធនាគារ ចំនួន​៥,០០០​ដុល្លារ ក៏​មិនឃើញ​ទៀត ហើយ​មាស​ចំនួន​១​តម្លឹង ក៏​បាត់ ទើប​ដឹង​ថា ប្រពន្ធ​គាត់​រត់​ចេញពីផ្ទះ លុះ​ព្រឹក​ឡើង ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​តា​យាន តែ​ម្តង ។

បុរស​ជា​ប្តី​បាន​បញ្ជាក់​ថា ដោយ​ជីវភាព​ខ្វះខាត ប្រពន្ធ​បាន​ឲ្យ​គាត់​ជា​ប្តី និង​កូនស្រី ទៅ​ខ្ចីប្រាក់​ពី​ធនាគារ ដើម្បី​ចាក់សាប នៅ​ខាង​មុខ​ផ្ទះ មិន​នឹក​ស្មានថា ប្រពន្ធ​គាត់​ប្រើ​ល្បិច ឲ្យ​ខ្ចីប្រាក់​ពី​ធនាគារ ហើយ​បែរជា​មាន​ល្បិច​យក​មាសប្រាក់ ហើយ​ចុះ​ចោលផ្ទះ រត់​ចោល​ប្តី​ចោល​កូន ចោល​ចៅ​បែប​នេះ​សោះ ទុក​ឲ្យ​គាត់​ជំពាក់​ធនាគារ រក​ប្រាក់​សង​ធនាគារ​ម្នាក់ឯង ។

បុរស​ជា​ប្តី​បាន​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ និង​ជួយ​ឲ្យ​មហាជន​ជួយ​រក បើ​បានឃើញ​ប្រពន្ធ​របស់​គាត់ គាត់​នឹង​ទៅ​តាម​ហៅ​មក​ផ្ទះ​វិញ ដោះស្រាយ​ជាមួយ​ប្តី រឿង​ប្រាក់​ជំពាក់​ធនាគារ ។

បុរស​ជា​ប្តី​បន្ត​ទៀត​ថា ដែល​គាត់​សង្ស័យរ​ត់ទៅ​តាម​ប្រុស​ថ្មី​នោះ ដោយសារ​កូនស្រី​របស់​គាត់ បាន​ឆាត​ចូល ហើយ​ស្ត្រី​ជា​ម្តាយ បាន​តប​ថា មិនបាច់​តាម​រក​ម៉ែ​ទេ ម៉ែ​ទៅ​ឆ្ងាយ​ហើយ បន្ទាប់​មក ក៏​បាន​បិទ​ទូរ​សព្ទ ខ​ល​លែង​ចូល ទើប​គាត់​ជា​ប្តី ប្តឹង​សមត្ថកិច្ច ដោយ​សង្ស័យ​ថា មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​ថ្មី​ហើយ ដោយសារ​រូប​គាត់ និង​ប្រពន្ធ មិន​បាន​ឈ្លោះប្រកែក​គ្នា​ទេ គ្រាន់តែ​គាត់​មាន​ជីវភាព​មិនសូវ​ធូរធារ​ដូច​គេ មុខរបរ​ជា​កម្មករ​រោងចក្រ ប្រពន្ធ និង​កូន ក៏​ធ្វើការ​រោងចក្រ បាន​ប្រាក់ខែ​មក សម្រាប់​ជីវភាព ល្មម​ចាយ​ដែរ មិន​គួរ​ប្រពន្ធ​គាត់​ដាច់​ចិត្ត ចុះ​ចោលផ្ទះ​បែប​នេះ​សោះ ។

បុរស​ជា​ប្តី​ក៏​បាន​ប្រកាស់​ឲ្យ​ប្រពន្ធ​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រួសារ​សិន បើ​បងប្អូន​ណា​បានឃើញ​ប្រពន្ធ​គាត់ សូម​ទាក់ទង​មក​ទូរ​សព្ទ​លេខ ០៧១ ៣២១៤០៩០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ