ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះបា.ញ់​ប្រល័យ​ជីវិត​សត្វ​គោ​អស់ ៣​ក្បាល នៅ​ស្រុក​ស្វាយ​ជ្រំ

1 ខែ មុន

ខេត្តស្វាយរៀង ៖ មាន​ភ្លៀងរលឹម​ លាយឡំ​ផ្គររ​ន្ទះ​ បាន​បាញ់​សម្លាប់សត្វ​គោ​ចំនួន​០៣​ក្បាល ងាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង ខណៈ​ម្ចាស់​គោ​ចង​វាឲ្យ​ស៊ី​ចំបើង នៅ​ខាង​មុខ​ផ្ទះ ។…

ខេត្តស្វាយរៀង ៖ មាន​ភ្លៀងរលឹម​ លាយឡំ​ផ្គររ​ន្ទះ​ បាន​បាញ់​សម្លាប់សត្វ​គោ​ចំនួន​០៣​ក្បាល ងាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង ខណៈ​ម្ចាស់​គោ​ចង​វាឲ្យ​ស៊ី​ចំបើង នៅ​ខាង​មុខ​ផ្ទះ ។

ករណី​រន្ទះបាញ់​សត្វ​គោ​ងាប់​អស់​០៣​ក្បាល​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២៤​នេះ ស្ថិត​នៅ​ភូមិ​បន្លា​ស្អិត ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

បើ​តាម សមត្ថកិច្ច​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ក្រោលគោ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គ្រូពេទ្យ​ធី ជា​ម្ចាស់​គោ បាន​ចង​គោ មេ​កូន​០៣​ក្បាល​ឲ្យ​ស៊ី​ចំបើង​នៅ​ខាង​មុខ​ផ្ទះ ខណៈនោះ ក៏​ផ្ទៃមេឃ មាន​ពពក​ពណ៌​ខ្មៅ មាន​ភ្លៀងរលឹម​ស្រិច​ៗ ហើយ​មាន​ផ្គរ​ន្ទះ​យ៉ាង​ខ្លាំង ស្រាប់តែ​រន្ទះបាញ់​លាន់​គ្រាំ​ង រន្ទះ​ខ្យល់ បាញ់​ចំ​សត្វ​គោ​ចំនួន​០៣​ក្បាល មេ​កូន ងាប់​ភ្លាម​ៗ នៅ​ក្នុង​ចំណង តែ​ម្តង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នាំ​គ្នា​មក​មើល ។

ប្រភព​បន្ត​ថា ប៉ុន្មាន​ថ្ងៃ​មាន​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ លាយឡំ​ផ្គរ​ន្ទះ និង​ខ្យល់​កន្ត្រាក់ គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​នៅ​ល្ងាច​កើតហេតុ​មាន​ភ្លៀង​១​មេ មាន​ផ្គរ​រន្ទះ​គ្រហឹម​គួរ​ឲ្យ​ខ្លាច ស្រាប់តែ​ឃើញ​ភ្នែក​បន្ទោ​ល ឆ្វា​ប់ ឮ​សូរ រន្ទះបាញ់​យ៉ាង​ខ្លះ មើលទៅ​សត្វ​គោ ដែល​កំពុង​ឈ​ស៊ី​ចំបើង​បាន​ដួល​ទៅ​លើ​ដី លុះដល់​ពេល​រាំងភ្លៀង និង​ស្ងប់ខ្យល់ ម្ចាស់​គោ​ចេញ​មក​មើល​គោ ឃើញ​គោ​មេ​២​ក្បាល និង​កូន​គោ​១​ក្បាល ងាប់​អស់​ទៅ​ហើយ ទើប​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​មើល និង​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ