ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ប៉ុស្តិ៍​ជង្រុក​រវល់​ធ្វើ​អ្វី ? ទើប​មិន​បង្ក្រាប​ល្បែងស៊ីសង ទុក​ឱ្យ​ជំនាញ​ព្រហ្មទណ្ឌ ចុះ​បង្ក្រាប​បែប​នេះ

5 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​នឹង​លេងល្បែង​ស៊ីសង ត្រូវ​បាន​នគរបាល​ខេត្តកំពង់ស្ពឺ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។ ការ​បញ្ជូន​ខ្លួន ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​រឿង​លេងល្បែង​ស៊ីសង…

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​នឹង​លេងល្បែង​ស៊ីសង ត្រូវ​បាន​នគរបាល​ខេត្តកំពង់ស្ពឺ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។

ការ​បញ្ជូន​ខ្លួន ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​រឿង​លេងល្បែង​ស៊ីសង (​ជល់​មាន់​អន​ឡាញ​) នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៤​នេះ ដើម្បី​តំណាង​អយ្យការ ចាត់ការ​បន្ត​តាម​នីតិវិធី ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក សម សាក់ ស្នងការ​រង ទទួល​ផែន​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​ថា មនុស្ស​ទាំង​០៣​នាក់​នោះ រួម​មាន ៖
ទី​០១. ឈ្មោះ ភុ​ន ណុ​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទួល​តា​ចិន ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ (​ជា​អ្នក​កាន់​ម៉ាស៊ីន មេ​ស៊ីសង​)​។
ទី​០២. ឈ្មោះ សំ វុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ធ្លក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​ម្ចាស់ផ្ទះ​)​។
និង​ទី​០៣. ឈ្មោះ ឆុ​ន សា​រុន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ធ្លក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​(​ជា​អ្នកលេង​) ។

លោក សម សាក់ បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ក្រុម​មនុស្ស ដែល​ជា​អ្នក​ញៀន​ល្បែង​ទាំងនេះ​ដែរ មុន​ពេល​ឃាត់ខ្លួន​រូប​លោក​បាន​រាយ​ការ​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​រួច​ហើយ ក៏​បើក​ប្រតិបត្តិការ​ឃាត់ខ្លួន​តែ​ម្ដង​។ ចំណែក​ពាក្យ​ច​ចាម​អារាម ថា​លោក​ទារ​លុយ​គេ មិន​បាន​ហើយ​បញ្ជូន​គេ​ទៅ​តំណាង​អយ្យការ ចាត់ការ​បន្ត​នេះ គឺជា​រឿង​មិន​ពិត​នោះ​ឡើយ ។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ចុះ​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​មាន់​ជល់​តាម​អន​ឡាញ​) នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ជង្រុក ស្រុក​គងពិសី ដោយ​បាន ឃាត់ខ្លួន​ចំនួន​០៣​នាក់ (​ដូច​ខាងលើ​)​។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ទាំង​៣​នាក់ កម្លាំង​នគរបាល​ដកហូត​វត្ថុ​តាង រួម​មាន ៖
-​លុយ​ចំនួន ៣៥១,០០០​រៀល
-​កុំព្យូទ័រ​០១​គ្រឿង និង​ស៊ី​ភី​យូ​០១​គ្រឿង
-​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ​កំពង់ចាម 1Y -2719 និង​ទូរ​សព្ទ​០១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន X​ពណ៌​ខ្មៅ​។

យោង​តាម​ប្រភព​ដែល​ភ្នាក់ងារ​យើង​ទទួល​បាន​ទីតាំង​ជល់​មាន់​អន​ឡាញ​មួយ​នេះ គឺ​បើក​លេង​យូរ​ថ្នាំ​មក​ហើយ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​លោក​អនុសេនីយ៍ឯក សម ហេង នាយ​ប៉ុស្តិ៍​នគរបាល​ជង្រុក ស្រុក​គងពិសី ធ្វើការ​បង្ក្រាប​ម្ដងណា​ឡើយ​។ ភាព​អសកម្ម​របស់​លោក សម ហេង ត្រូវ​បាន​គេ​សង្ស័យ​ថា រូប​លោក​ប្រហែលជា​ទទួល​សំណែន​ពី​មេ​ល្បែង​នេះ​ហើយ ទើប​មិន​បង្ក្រាប រហូត​ទាល់តែ​ខាង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ចុះ​បង្ក្រាប​ផ្ទាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ