ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិត គឺជា​ស្ត្រីឡាវព្យាយាមរត់ចេញពីផ្ទះ​សំណាក់​​ទ.ម្លា.ក់ខ្លួនតាមខ្សែពួរ

3 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើតាមសេចក្តីរាយការណ៍ចុងក្រោយ​បានឱ្យ​ដឹង ពាក់ព័ន្ធ​ករណី​ផ្ទុះ​ការ​ភ្ញាក់ផ្អើល ​ដោយសារ​ឃើញ​ស្ត្រី​ជា​ជនជាតិ​ឡាវ​ម្នាក់ ​ព្យាយាម​រត់​ចេញ​តាម​បង្អួច​ផ្ទះសំណាក​(​អូន​រី​យ៉ា​)​ នៅ​ជាន់​ទី​៧ ដោយ​តោង​ខ្សែពួរ​យោង​ទម្លាក់​ខ្លួន​ចុះ​មក​ក្រោម នៅ​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​៨…

ខេត្ត​ព្រះ​សីហ​នុ ៖ បើតាមសេចក្តីរាយការណ៍ចុងក្រោយ​បានឱ្យ​ដឹង ពាក់ព័ន្ធ​ករណី​ផ្ទុះ​ការ​ភ្ញាក់
ផ្អើល ​ដោយសារ​ឃើញ​ស្ត្រី​ជា​ជនជាតិ​ឡាវ​ម្នាក់ ​ព្យាយាម​រត់​ចេញ​តាម​បង្អួច​ផ្ទះសំណាក​(​អូន​រី​យ៉ា​)​ នៅ​ជាន់​ទី​៧ ដោយ​តោង​ខ្សែពួរ​យោង​ទម្លាក់​ខ្លួន​ចុះ​មក​ក្រោម នៅ​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ក្បែរ​រង្វង់​មូល​ត្រី​ដូ​ហ្វី​ន ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

តាម​ពិត​ទៅ គឺជា​«​សណ្ឋាគារ​ធំ​»​មួយ ប៉ុន្តែ​គេ​បែរជា​ប្រើ​ពាក្យ«​ផ្ទះសំណាក់​»​ទៅ​វិញ ដែល​សង្ស័យ​«​លួច​ពន្ធ​»សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហើប​ឲ្យ​ដឹង​ថា ស្ដ្រី​ដែល​បាន​ប្រើប្រាស់​ខ្សែពួរ​សម្រូត​ចុះ​ពីលើ​អគារ​តាម​បង្អួច​នៃ​ផ្ទះសំណាក់​ខាងលើ ជា​ជនជាតិ​ឡាវ មានឈ្មោះ PIk DOUANGMALA អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​សំណាក់​(​អូន​រី​យ៉ា​) បន្ទប់​លេខ​៨៧០៣ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ខ្សែពួរ​ដែល​នារី​រង​គ្រោះ​បាន​ប្រើប្រាស់​ក្នុង​ការ​សម្រូត​យោងខ្លួន​ចុះ​មក​ក្រោម​ខ្លី មក​ទើ​ត្រឹម​ដំបូល​រោង​បាយ​នៃ​ជាន់​ទី​១ កម្ពស់​ប្រមាណ​៧​ម៉ែត្រ​ពី​ដី មិន​អាច​ឲ្យ​នារី​រង​គ្រោះ​ចុះ​មក​ក្រោម​បាន ក៏​តោង​យោងខ្លួន​នៅ​ទីនោះ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ជួយ​អន្តរាគមន៍ ដោយ​ប្រើ​មធ្យោបាយ យក​រថយន្ត​ដង​ស​ន្ចូ​ច​ដែល​មាន
ក​ន្ក្រ​ក ដើម្បី​ជួយ​សង្គ្រោះ​ស្ត្រី​ជនជាតិ​ឡាវ​ខាងលើ​ចុះ​មក​ក្រោម​វិញ​ដោយ​សុវត្ថិភាព ។

ជុំវិញ​មូលហេតុ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មិន​មាន​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់​នោះ​ទេ គឺ​នារី​រង​គ្រោះ​មាន​សតិ​មិនល្អ អាច​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​សារធាតុ​អ្វីមួយ​លើស​កម្រិត​
(​បែក​) ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​តែ​សាកសួរ​បន្ថែម និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន មុន​នឹង​ប្រគល់​ទៅ​ខាង​កា​រិ​យា​ល​យ័​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ