ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសណាខ្លះឈានដល់វគ្គ ១/២ ព្រឹត្តិការណ៍ Euro និង Copa America ឆ្នាំ ២០២៤?

3 ខែ មុន

បរទេស ៖ ការប្រកួតបាល់ទាត់ពានរង្វាន់កម្រិតទ្វីប ដែលរួមមានព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ

បរទេស ៖ ការប្រកួតបាល់ទាត់ពានរង្វាន់កម្រិតទ្វីប ដែលរួមមានព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ និងព្រឹត្តិការណ៍ជើងឯកទ្វីបអាមេរិកឆ្នាំ ២០២៤ ឬ CONMEBOL Copa America 2024 ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក ឈានដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។

កាលវិភាគប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2024 ៖ -០៩/០៧/២០២៤ អេស្ប៉ាញ ប៉ះ បារាំង វេលាម៉ោង ០២:០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ -១០/០៧/២០២៤ ហូឡង់ ប៉ះ អង់គ្លេស វេលាម៉ោង ០២:០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤

កាលវិភាគប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America 2024 ៖
-១០/០៧/២០២៤ អាហ្សង់ទីន ប៉ះ កាណាដា វេលាម៉ោង ០៧:០០នាទីព្រឹក
-១១/០៧/២០២៤ អ៊ុយរ៉ាហ្គាយ ប៉ះ កូឡុំប៊ី វេលាម៉ោង ០៧:០០នាទីព្រឹក

លទ្ធផលការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ Euro 2024 ៖
អេស្ប៉ាញចំណាយពេល១២០នាទី ដើម្បីទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់លទ្ធផល ២-១។ ចំណែកបារាំងឯណោះវិញ យកឈ្នះលើព័រទុយហ្គាល់ តាមរយៈការទាត់បាល់១១ម៉ែត្រកាត់សេចក្តីលទ្ធផល ៥-៣ ដ្បិតចំណាយ ១២០នាទី ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។

ហូឡង់យកឈ្នះលើតួកគី ដោយលទ្ធផល ២-១ ខណៈអង់គ្លេស បញ្ចប់ការប្រកួតដ៏តានតឹងយកឈ្នះលើស្វីស ដោយការទាត់បាល់១១ម៉ែត្រកាត់សេចក្តីលទ្ធផល ៥-៣ ក្រោយចំណាយពេល ១២០នាទី បានត្រឹមស្មើគ្នាលទ្ធផល ១-១។

លទ្ធផលការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ Copa America 2024 ៖
ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ក្នុងនាមក្រុមចំណាត់ថ្នាក់លេខ១ពិភពលោក យកឈ្នះលើអេក្វាឌ័រ ដែលឈរនៅចំណាត់ថ្នាក់លេខ៣០ពិភពលោកទាំងលំបាក ដោយការទាត់បាល់១១ម៉ែត្រកាត់សេចក្តីលទ្ធផល ៤-២ ក្រោយចំណាយពេល ៩០នាទី ស្មើគ្នាលទ្ធផល ១-១។ ចំណែកកាណាដា ក៏បានយកឈ្នះការប្រកួតដ៏តានតឹងលើវេណេហ្ស៊ុយឡា ដោយការទាត់បាល់១១ម៉ែត្រកាត់សេចក្តីផងដែរ នៅក្នុងលទ្ធផល ៤-៣ ក្រោយចប់ ៩០នាទី ស្មើគ្នា ១-១។

ដោយឡែក កូឡុំប៊ីឯណោះវិញ បានបង្ហាញចង្កូមដ៏កំណាចរបស់ខ្លួន ក្រោយបំបាក់ក្រុមប៉ាណាម៉ាយ៉ាងចាស់ដៃ នៅក្នុងលទ្ធផល ៥-០។ ស្របពេលអ៊ុយរ៉ាហ្គាយ កាន់តែមិនធម្មតា ដោយយកឈ្នះប្រេស៊ីល តាមរយៈការទាត់បាល់១១ម៉ែត្រកាត់សេចក្តីលទ្ធផល ៤-២ ក្រោយបញ្ចប់ ៩០នាទី គ្មានគ្រាប់ស៊ុតបញ្ចូលទីគ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ