ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Copa América 2024 ៖ Messi មិនប្រាដកអាចជួយអាហ្សង់ទីននៅការប្រកួតវគ្គ ១/៤

3 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ កីឡាករ Lionel Messi ដែលបានខកខានការប្រកួតចុងក្រោយវគ្គចែកពូលរបស់

សហរដ្ឋអាមេរិក ៖ កីឡាករ Lionel Messi ដែលបានខកខានការប្រកួតចុងក្រោយវគ្គចែកពូលរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ព្រោះតែរបួសសរសៃពួរសាច់ដុំខាងស្តាំនោះ នៅតែមិនប្រាកដអាចជួយក្រុមសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Copa América 2024 ទល់នឹងក្រុមអេក្វាឌ័រ នៅព្រឹកថ្ងៃស្អែក។

នេះបើតាមការបញ្ជាក់ពីលោកគ្រូបង្វឹក Lionel Scaloni។ប្រធានក្រុម Lionel Messi ដែលខកខានការប្រកួតជុំទី៣ ពូល A កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ គ្រាដែលអាហ្សង់ទីនយកឈ្នះប៉េរ៉ូ ២-០ នោះ នៅតែមិនប្រាកដអាចជួយក្រុមពពកខៀវ សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយតទល់នឹងក្រុមអេក្វាឌ័រ ដែលធ្វើឡើងនៅកីឡដ្ឋាន NRG នៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក បន្ទាប់ពីលោក Lionel Scaloni បានបញ្ជាក់ថា លោកកំពុងរង់ចាំមើលលទ្ធផលចុងក្រោយ មុនធ្វើការសម្រេចចិត្ត។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ៤៦ឆ្នាំរូបនេះ បានថ្លែងថា «យើងនឹងរង់ចាំមើលសិន មុនពេលសម្រេចចិត្តអំពី Messi ។ អ្វីៗនឹងត្រូវផ្លាស់ប្តូរ បើគ្មានគេ។ យើងព្យាយាមគ្រប់បែបយ៉ាងដើម្បីឱ្យគេចូលលេង ហើយបើគេមិនអាចចូលលេង យើងនឹងព្យាយាមរកអ្វីដែលល្អបំផុតសម្រាប់ក្រុម។ ប៉ុន្តែវាយុត្តិធម៌ណាស់ក្នុងការរង់ចាំរហូតដល់វិនាទីចុងក្រោយ ហើយទុកពេលសម្រាប់គេ។ មុនពេលហ្វឹកហាត់ ខ្ញុំនឹងពិភាក្សាជាមួយគេ ដើម្បីសម្រេចថា តើយើងនឹងធ្វើអ្វីនៅថ្ងៃស្អែកដើម្បីក្រុម»។

កំពូលខ្សែប្រយុទ្ធ Lionel Messi ចាប់តាំងពីការប្រកួតពានរង្វាន់ Copa América 2024 ចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមិថុនា រហូតមកទល់ពេលនេះ នៅមិនទាន់រកគ្រាប់បាល់បញ្ជូលទីបាននៅឡើយទេ បើទោះបីជាអាហ្សង់ទីនក្នុងនាមជាក្រុមការពារតំណែងជើងឯកបានឈានដល់វគ្គ៨ក្រុមចុងក្រោយ យ៉ាងណាក៏ដោយ។

កាលវិភាគប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ៖

-០៥/០៧/២៤ អាហ្សង់ទីន ប៉ះ អេក្វាឌ័រ ម៉ោង ០៨:០០នាទីព្រឹក (ម៉ោងកម្ពុជា)

-០៦/០៧/២៤ វេណេហ្ស៊ុយឡា ប៉ះ កាណាដា ម៉ោង ០៨:០០នាទីព្រឹក

-០៧/០៧/២៤ កូឡុំប៊ី ប៉ះ ប៉ាណាម៉ា ម៉ោង ០៥:០០នាទីព្រឹក

-០៧/០៧/២៤ អ៊ុយរ៉ាហ្គាយ ប៉ះ ប្រេស៊ីល ម៉ោង ០៨:០០នាទីព្រឹក៕ (ប្រភព ៖ Sportskeeda)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ