ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ចាញ់​ស្នេហ៍​ធ្វើ​អត្ដឃាត ម្នាក់​ឈឺចាប់​ប្រពន្ធ​មាន​សហាយ ម្នាក់​ទៀត​ភ្លើង​ប្រចណ្ឌ​រោលរាល

14 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ​-​បាត់ដំបង ៖ បុរស២​នាក់​បាន​ធ្វើ​អត្ដឃាត​ដោយ​ម្នាក់​ចង​.​ក និងម្នាក់​ទៀត​ផឹកថ្នាំ​ពុល ព្រោះតែ​ប្រពន្ធ​ដែលម្នាក់​ឈឺចាប់​ដោយ​ប្រពន្ធ​លួច​មាន​សហាយស្មន់ និង​ម្នាក់​ទៀត​ប្រចណ្ឌ​ខ្លាំង ទីបំផុត​ពួកគេ​ជ្រើសរើស​យក​ការ​ប្រល័យ​ជីវិត​ខ្លួនឯងយ៉ាង​កំសាក​បំផុត ។ទាក់ទិន​នឹង​បុរស​ដែល​តូចចិត្ដ​ប្រពន្ធ​មានប្រុស​ថ្មី ឬ​មាន​សហាយ​ចង​.​ក​សម្លា.ប់​ខ្លួន​ត្រូវបាន​គេ​ប្រទះ​ឃើញ​សព​នៅ​ក្នុង​កូន​ ប្រឡាយទឹក ដោយ​មាន​ខ្សែ​អង្រឹង​នៅ​នឹង​.​ក​កាលពី ព្រឹក

ខេត្ដ​ព្រះ​សីហ​នុ​-​បាត់ដំបង ៖ បុរស២​នាក់​បាន​ធ្វើ​អត្ដឃាត​ដោយ​ម្នាក់​ចង​.​ក និងម្នាក់​ទៀត​ផឹកថ្នាំ​ពុល ព្រោះតែ​ប្រពន្ធ​ដែលម្នាក់​ឈឺចាប់​ដោយ​ប្រពន្ធ​លួច​មាន​សហាយស្មន់ និង​ម្នាក់​ទៀត​ប្រចណ្ឌ​ខ្លាំង ទីបំផុត​ពួកគេ​ជ្រើសរើស​យក​ការ​ប្រល័យ​ជីវិត​ខ្លួនឯងយ៉ាង​កំសាក​បំផុត ។ទាក់ទិន​នឹង​បុរស​ដែល​តូចចិត្ដ​ប្រពន្ធ​មានប្រុស​ថ្មី ឬ​មាន​សហាយ​ចង​.​ក​សម្លាប់​ខ្លួន​ត្រូវបាន​គេ​ប្រទះ​ឃើញ​សព​នៅ​ក្នុង​កូន​ប្រឡាយទឹក ដោយ​មាន​ខ្សែ​អង្រឹង​នៅ​នឹង​.​ក​កាលពី ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ត្រង់​ចំណុច​ចំណោត លោកយាយ​ម៉ៅ ស្ថិត​ក្នុង​ក្រុម​ទី​១៣ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។យោង​តាម​ប្រភព​លោក​កែវ រ៉ែ​ន ដែល​ជាប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ផ្ទះ​បុរស​ធ្វើ​អត្ដ ឃាត​នេះ​បានឱ្យ​ដឹង​ថា បុរស​នេះ​មានឈ្មោះ អ៊ិ​ន ផ​ន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី១៣ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​ព្រះសីហ​នុ មានមុខរ​បរជា​កម្មករ​វាយ​ថ្ម ។ ប្រភពដដែល​បន្ដ​ទៀត​ថា ឈ្មោះ​អ៊ិ​ន ផ​ន នេះ​ជាមនុស្ស​ស្លូត​បំផុត មិន​ដែល​ចេះ​រករឿង​អ្នក ណា​ឡើយ ហើយ​កាលពី​យប់​ថ្ងៃ​ទី​១២ កក្កដា គេ​ឃើញ​ឈ្មោះ​នេះ​នៅ​និយាយ​លេង​ធម្មតាជាមួយ​អ្នក​ជិតខាង ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ កក្កដា ទើប​ដឹង​ថា បាន​ស្លាប់​បាត់​ទៅហើយដោយ​ការ​ចង​.​ក ។ប្រជាពលរដ្ឋ​ដែល​ស្គាល់​បុរស​រង​គ្រោះ និយាយ​ថា អ៊ិ​ន ផល ជា​មនុស្ស​ស្លូត​បំផុត គ្មាន​នរណា​ប៉ង​ធ្វើឃាត​គាត់​ទេ​ប្រហែល​តូចចិត្ដ​រឿង​ប្រពន្ធ​មាន​ប្រុស​សហាយ​ថ្មី​ចោល​ខ្លួន​ឱ្យ​នៅ​ម្នាក់ឯង ។តាម​មន្ដ្រី​សមត្ថកិច្ច​ប៉ូលិស​ម្នាក់​បានឱ្យដឹង​ថា ក្រោយ​ពី​ការ​ធ្វើ​កោសល្យវិច័យ​របស់ ក្រុមការងារ​ពិនិត្យ​សាកសព​រួច​មក ទើប​ដឹងថា សាកសព​មិនមែន​ស្លាប់​ដោយ​មនុស្ស ឃាត​ទេ គឺ​ស្លាប់​ដោយ​ចង​.​ក​ធ្វើ​អត្ដឃាត ។ លោក​បន្ដ​ទៀត​ថា ចំពោះ​សាកសព​នៅ​ក្នុង កូន​ប្រឡាយ​ទឹក​នោះ ព្រោះ​ជន​រង​គ្រោះ ក្រោយ​ពី​ស្លាប់​ចំណង​ខ្សែ​អង្រឹង​ជាមួយ​មែក ឈើ​មិនសូវ​ជាប់​ល្អ​នោះ​ក៏​របូត​ធ្វើ​ឱ្យ​សាកសព​ធ្លាក់​ចូល​កូន​ប្រឡាយ​ទឹកតែ​ម្ដង ។ គេ​មិនអាច​រក​ការ​បំភ្លឺ​តប​វិញ​ពី​ប្រពន្ធ​ដែល​ជាប់ចោទ​ថា មាន​សហាយ​នោះ​បាន​ឡើយ​។

ដោយឡែក​មួយទៀត តាម​ព័ត៌មាន​ពីខេត្ដបាត់ដំបង​មន្ដ្រី​នគរបាល​មូលដ្ឋាន​បាននិយាយ​ថា បុរស​ម្នាក់​បាន​សំរេចចិត្ដ​ផឹកថ្នាំពុល​សម្លាប់​ខ្លួន ក្រោយ​ពី​មានការ​ប៉ះទង្គិចពាក្យ​សំដី​បន្ដិចបន្ដួច​ជាមួយ​ប្រពន្ធ ព្រោះតែ​ប្រចណ្ឌ​គ្មាន​ហេតុផល ។ សមត្ថកិច្ច​បានប្រាប់​ថា បុរស​ដែល​បាន​ផឹកថ្នាំ​ពុល​នេះ​ឈ្មោះ សាយ វិ​ន អាយុ​៣៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ស្រូ​យ ផល្លា អាយុ​៣៦​ឆ្នាំ បាន​ផឹកថ្នាំ​ពុលនៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ កក្កដា នៅ​ក្នុងផ្ទះ​គាត់ ស្ថិត​នៅ​ក្រុម​ទី​៥ ភូមិ បន្ទាយ​ចារ ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ ។ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ចថា ពួក​គាត់​បាន​ទាស់​ពាក្យ​សំដី​គ្នា​យ៉ាង​តឹងស​សៃ​.​ក​កាលពី​យប់ រួច​ហើយ​ក៏​ចូល​ដេករៀង​ៗ​ខ្លួន ។ លុះ​ដេក​មួយសន្ទុះ​គាត់​ឮ​ប្ដី​ក្អួត ចង្អោរ​យ៉ាង​ខ្លាំង ក៏​ទៅ​មើលឃើញ​ប្ដី​បែកពពុះមាត់ និង​ឃើញ​មាន​ដប​ថ្នាំពុល​នៅ​ក្បែរ ទើប​គាត់​ដឹង​ថា ប្ដី​គាត់​ពិតជា​ផឹកថ្នាំ​ពុល ហើយ​គាត់​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុក​ភ្លាម​ៗ​ដែរ តែ​អកុសល​ដោយសារ​ប្ដី​របស់​គាត់​ផឹក ច្រើន​ហួស​កំរិត ធ្វើ​ឱ្យ​គ្រូពេទ្យ​មិន​អាច​ជួយសង្គ្រោះ​បាន ក៏​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ទៅ ។លោក​ប៊ុ​ន វិ​ន នាយ​ប៉ុ​សិ៍្ដ​ឃុំ​ឆ្នាល់មាន់ បានឱ្យ​ដឹង​ថា មាន​អ្នក​ភូមិ​ជា​ច្រើន​ដឹង​រឿងរ៉ាវ​គ្រួសារ​នេះ ហើយ​អ្នកខ្លះ​និយាយ​ថា បុរសនោះ​មាន​ជំងឺ​ប្រចណ្ឌ​ប្រពន្ធ​ជា​ប្រចាំ សូ​ម្បី​តែយប់​ឡើង​ប្រពន្ធ​ចុះ​ទៅ​បត់ជើងក៏​បុរស​នេះ កើត​ជំងឺ​សង្ស័យ​ថា ប្រពន្ធ​ប្រើ​ល្បិច​ទៅ​ជួបសហាយ​ដែរ ដែល​ការ​ប្រចណ្ឌ​នេះ​ដូច​ជា​ហួសហេតុ​ពេក ហើយ​គ្រួសារ​នេះ​ឈ្លោះ​គ្នា​ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​អ្វី​ក្រៅពី​រឿង​ប្រចណ្ឌ​ប្រពន្ធ​ទេ ។ នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ រឿងរ៉ាវកើតឡើង​ក៏​ដោយសារ​ការ​ប្រចណ្ឌ​ដែរ តែមិនដឹង​ថា បុរស​នោះ​គិត​យ៉ាងម៉េច​ទេ បានជា​សំរេចចិត្ដ​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួនឯង​បែបនេះ ៕