ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការទូតជប៉ុននឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ២ថ្ងៃ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី ខា​មី​ខា​វ៉ា យ៉ូ​កុ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៦ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ លោកស្រី ខា​មី​ខា​វ៉ា យ៉ូ​កុ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៤ ។

ការ​មក​ទស្សនកិច្ច របស់​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​នេះ​តម​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​ខ្មែរ នា​ថ្ងៃ​ទី​១ កក្កដា​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ទស្សនកិច្ច​នេះ​លោកស្រី ខា​មី​ខា​វ៉ា យ៉ូ​កុ នឹង​ចូល​ជួប​សម្តែង​ការ​គួរសម ដាច់​ដោយឡែក​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា ។

ទស្សនកិច្ច​របស់ លោកស្រី ខា​មី​ខា​វ៉ា យ៉ូ​កុ នឹង​រក្សា​សន្ទុះ​នៃ​ការ​ផ្លាស់​ប្តូរ​កម្រិត​ខ្ពស់​ជា​ញឹកញាប់ និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង កម្ពុជា និង​ជប៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ