បងនៅឯមុខ (បទពាក្យប្រាំពីរ)


បងនៅឯមុខ
(បទពាក្យប្រាំពីរ)

-បងនៅឯមុខនឹកពុំងា ឃ្លាតភរិយាយូរកន្លង
បងនៅសមរភូមិគ្មានសៅហ្មង បងអុជធូបផ្សងសូមសុខជា ។
-បងនៅជួរមុខលើគិរី បងចិត្តមូលមីរនឹកបុត្រភ្ងា
បងអោបកំាំភ្លើងជាប់កាយា ក្នុងភាពហានក្លាការពារជាតិ ។
-បងនៅឯមុខអូនជ្រាបថា ចិត្តបងហានក្លាមិនរវាត
បងស្អប់បំផុតសៀមចោលម្សៀត ចិត្តបងមិនឃ្លាតពីនួនល្អង ។
-បងតែងប្រណម្យផ្តុំហត្ថា បងសូត្រធម៌អាថ៌ឧទ្ទិសផង
បងតែងបន់ស្រន់រាល់កន្លង បងនឹកស្នេហ៍ស្នងអូនសម្លាញ់ ។
-បងនៅដងរែកភ្នែករំពៃ យប់យន់រាត្រីត្រៀមតបបាញ់
ចោរសៀមឈ្លានពានកេងប្រវ័ញ្ច បងមិនចុះចាញ់ចោរចង្រៃ ។
-បងសូមផ្តាំអូនកុំបារម្ភ បងសុខភាពមាំរៀងរាល់ថ្ងៃ
បងបានដំណឹងពីចរណៃ គ្រួសារសព្វថ្ងៃសុខគ្នីគ្នា ។
-ពេលបានជោគជ័យបងវិលវិញ អូនកុំទោម្នេញពីរអង្គា
លាភីប្រាសាទប្រាង្គនានា សុខដុមរមនាគ្រួសារយើង ។
និពន្ធដោយលោក ម៉ន ឈុនហេង មេឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ