ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជាក់​ពី​ជំហរ​លើ «កុងសង់ស៊ីស​ប្រាំមួយ​ចំណុច​»

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​បាន​បញ្ជាក់​ជំហរ​លើ «​កុងសង់ស៊ីស​ប្រាំមួយ​ចំណុច លើ​ការ​យល់​ដឹង​រួម​ស្តី​ពី​ដំណោះស្រាយ​នយោបាយ​នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន»…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​បាន​បញ្ជាក់​ជំហរ​លើ «​កុងសង់ស៊ីស​ប្រាំមួយ​ចំណុច លើ​ការ​យល់​ដឹង​រួម​ស្តី​ពី​ដំណោះស្រាយ​នយោបាយ​នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន» ។

ឯកឧត្តម​បាន​សរសេ​លើ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​២៩ ​មិថុនា​ ឆ្នាំ​២០២៤​ថា​៖ «​ឆ្លើយ​តប​ទៅ​នឹង​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន​អំពី​ជំហរ​របស់​កម្ពុជា​លើ «​កុងសង់ស៊ីស​ប្រាំមួយ​ចំណុច​លើ​ការ​យល់​ដឹង​រួម​ស្តី​ពី​ដំណោះស្រាយ​នយោបាយ​នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន» (Six-Point Consensus on Common Understanding on Political Settlement of the Ukraine Crisis) ដែល​បាន​លើក​ឡើង​រួម​គ្នា​ដោយ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង​ប្រេ​ស៊ី​ល នៅ​ថ្ងៃ​ទី ២៣ ឧសភា ឆ្នាំ ២០២៤ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា​ខ្ញុំ​សូម​គូសបញ្ជាក់​ដូច​តទៅ​៖ កម្ពុជា​គាំទ្រ «​កុងសង់ស៊ីស​ប្រាំមួយ​ចំណុច​លើ​ការ​យល់​ដឹង​រួម ស្តី​ពី​ដំណោះស្រាយ​នយោបាយ​នៃ​វិបត្តិ​អ៊ុយ​ក្រែ​ន​” របស់​ចិន និង​ប្រេ​ស៊ី​ល ដោយ​ខ្លឹមសារ​នៃ​ឯកសារ​នេះ​សម​ស្រប ឆ្លើយ​តប​សភាពការណ៍​ជាក់ស្តែង ដែល​ត្រូវ​សង្កត់ធ្ងន់​លើ​អាទិភាព​ចំពោះ​មុខ​ចំនួន​៤​គឺ (១) ទប់ស្កាត់​កំណើន​ភាព​តានតឹង និង​បង្ក​បរិយាកាស​អំណោយផល​ដល់​ការ​សន្ទនា ដែល​ចាំបាច់​ត្រូវ​មានការ​ចូលរួម​ពី​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី (២) បញ្ចៀស​ការ​ធ្លាក់​ដុនដាប​កាន់តែ​ខ្លាំង​នូវ​វិបត្តិ​មនុស្សធម៌ (៣) បញ្ចៀស​វិបត្តិ​នុយក្លេអ៊ែរ និង (៤) បង្កើន​ការ​ខិតខំ​លើកកម្ពស់​សន្តិសុខ​ស្បៀង ថាមពល និង​ស្ថិរភាព​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​»៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ