ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វៀតណាម​រើស​បាន​លុយ​៥​ម៉ឺន​ដុល្លារ​ប្រគល់​ឱ្យ​ម្ចាស់​គេ​វិញ​ទាំង​អស់

3 ថ្ងៃ មុន

ទី​ក្រុង​ហាណូយ៖ ពិត​ជា​មាន​សន្ដាន​ចិត្ត​ល្អ​កម្រ​រក​បាន​មែន ​នារី​ម្នាក់​រើស​បាន​​លុយ​​ជាង​៥ម៉ឺន​​ដុល្លារ​អាមេរិក​នៅ​វៀតណាម​សុខ​ចិត្ត​ប្រគល់​ឱ្យ​ម្ចាស់​គេ​គ្រប់​ចំនួន​។ ថ្មី​ៗ​នេះ​មាន​រឿង​ភ្ញាក់​ផ្អើល​ និង​ក៏​ជា​រឿង​គួរ​​ឱ្យ​ស្ងើច​សរ​សើរ​ផង​ដែរ​ដែល​នារី​ម្នាក់​ជា​បុគ្គលិក​ផ្នែក​អនាម័យ​នៅ​អាកាស​យាន​ដ្ឋាន​ទី​ក្រុង​ដាណាង (Da Nang) ប្រទេស​វៀតណាម​ សម្រេច​ចិត្តមិន​ប៉ះ​ពាល់​លុយ​នៅ​ក្នុ​ងកាបូប​ដែល​មាន​ចំនួន​ជិត​​​​​៥៤០០០​ដុល្លារ​ ហើយ​សុខ​ចិត្ត​ប្រគល់​​ទៅ​ឱ្យ​ម្ចាស់​​ដែល​​ជា​អ្នក​ទេស​ចរ​ជន​ជាតិ​ជប៉ុន​។…

ទី​ក្រុង​ហាណូយ៖ ពិត​ជា​មាន​សន្ដាន​ចិត្ត​ល្អ​កម្រ​រក​បាន​មែន ​នារី​ម្នាក់​រើស​បាន​​លុយ​​ជាង​៥ម៉ឺន​​ដុល្លារ​អាមេរិក​នៅ​វៀតណាម​សុខ​ចិត្ត​ប្រគល់​ឱ្យ​ម្ចាស់​គេ​គ្រប់​ចំនួន​។ ថ្មី​ៗ​នេះ​មាន​រឿង​ភ្ញាក់​ផ្អើល​ និង​ក៏​ជា​រឿង​គួរ​​ឱ្យ​ស្ងើច​សរ​សើរ​ផង​ដែរ​ដែល​នារី​ម្នាក់​ជា​បុគ្គលិក​ផ្នែក​អនាម័យ​នៅ​អាកាស​យាន​ដ្ឋាន​ទី​ក្រុង​ដាណាង (Da Nang) ប្រទេស​វៀតណាម​ សម្រេច​ចិត្តមិន​ប៉ះ​ពាល់​លុយ​នៅ​ក្នុ​ងកាបូប​ដែល​មាន​ចំនួន​ជិត​​​​​៥៤០០០​ដុល្លារ​ ហើយ​សុខ​ចិត្ត​ប្រគល់​​ទៅ​ឱ្យ​ម្ចាស់​​ដែល​​ជា​អ្នក​ទេស​ចរ​ជន​ជាតិ​ជប៉ុន​។

ម្ចាស់​លុយ​រូប​នេះ​បាន​ទុក​កាបូប​លុយ​ចោល ហើយ​វង្វេង​បាត់​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ចាប់​តាំង​ពី​ដើម​សប្ដាហ៍​នេះ​។ នៅ​ម៉ោង​ប្រហែល​៦​ព្រឹក​ថ្ងៃ​ពុធ​ អ្នក​ស្រី​ហឿង ​(Huong) វ័យ​៥៧​ឆ្នាំ​​កំពុង​បោស​សម្អាត​ទី​ធ្លា​នៅ​កន្លែង​អ្នក​ដំណើរ​រង់​ចាំ​នៃ​អាកាស​​យាន​ដ្ឋាន​អន្តរ​ជាតិ​ទី​ក្រុង​ដាណាង​សុខ​ៗ​ស្រាប់​តែ​ក្រឡេក​ភ្នែក​ទៅ​ឃើញ​កាបូប​ខ្មៅ​​១​​ត្រូវ​ម្ចាស់​ភ្លេច​​នៅ​លើ​កៅ​អី​អង្គុយ​​។

រូប​តំណាង

​នៅ​ពេល​នោះ បន្ទប់​រង់​ចាំ​​គ្មាន​ជើង​ហោះ​ចេញ​ ឬ​ហោះ​ចូល​​ទេ​។ អ្នក​ស្រី​ហឿង​គិត​ថា​ប្រហែល​ជា​ម្ចាស់​កាបូប​នេះ​ភ្លេច​ហើយ​មើល​ទៅ​។ ហេតុ​នេះ អ្នក​ស្រី​ក៏​យក​រឿង​នេះ​ប្រាប់​ទៅ​ផ្នែក​ត្រួត​ពិនិត្យនៃ​ក្រុម​ហ៊ុន​ដែល​អ្នក​ស្រី​ធ្វើ​ការ​។ ​បន្ទាប់​មក អាជ្ញាធរ​នៅ​​ព្រលាន​យន្ត​ហោះ​ក៏​ពិនិត្យ​មើល​នៅ​ក្នុង​កាបូប​​​ឃើញ​លុយ​ដុល្លារ​ និង​លុយ​យ៉េន​របស់​ជប៉ុន​សរុប​៥៣៧៨០​ដុល្លារ​។

រូប​តំណាង

ក្រោយ​មក​​ គេ​ក៏​បិត​តែម​ជិត​ពី​លើ​កាបូប​នោះ​ដើម្បី​មិន​ឱ្យ​អ្នក​ដទៃ​ប៉ះ​ពាល់​ ឬ​ឆែក​មើល​ត​ទៅ​ទៀត​។ គេ​ក៏​យក​កាបូប​ទៅ​ប្រគល់​ឱ្យ​ខាង​ព្រលាន​យន្ត​ហោះ​ដើម្បី​ថែ​រក្សា​ទុក​​រង់​ចាំ​ម្ចាស់​គេ​ត្រឡប់​មក​យក​វិញ​។ នៅ​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃ​ព្រហស្បតិ៍ អ្នក​ទេស​ចរ​ជន​ជាតិ​ជប៉ុន​ម្នាក់​ក៏​វិល​ត្រឡប់​មក​វិញ​ដូច​ការ​គិត​របស់​អាជ្ញា​ធរ​មែន​។ គាត់​សួរ​រក​កាបូប​របស់​គាត់​ដែល​បាត់​។

អ្នក​ទេស​ចរ​រូប​នេះ​ប្រាប់​ថា​គាត់​ធ្វើ​ដំណើរ​ពី​ជប៉ុន​ទៅ​ដាណាង​តាំង​ពី​ពី​រ​បី​ថ្ងៃ​មុន​ហេតុ​ការណ៍​​ភ្លេច​កាបូប​នោះ​កើត​ឡើង​ទៅ​ទៀត​។ ក្រោយ​មក​ គាត់​ក៏​បង្ហួស​ដំណើរ​ទៅ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ហើយ​ក៏​ភ្លេច​យក​កាបូប​លុយ​នោះ​ទៅ​ជា​មួយ​។ អ្នក​ស្រី​​ហឿង​ដែល​​​​រើស​បាន​កាបូប​នោះ​ប្រាប់​ថា​គាត់​ជា​មនុស្ស​ទៀង​ត្រង់​ណាស់​។ រយៈ​ពេល​ជាង​៦​ឆ្នាំ​ដែល​អ្នក​ស្រី​ធ្វើ​ការ​នៅ​ក្នុង​​ក្រុម​ហ៊ុន​នេះ អ្នក​ស្រី​​​ធ្លាប់​​រើស​បាន​របស់​របរ​ច្រើន​ណាស់​ដូច​ជា​ទូស័ព្ទ​ដៃ​ កុំ​ព្យូទ័រ​យួរ​ដៃ ​និង​កាបូប​លុយ​ជា​ដើម​។

​ប៉ុន្តែ​អ្នក​ស្រី​មិន​ដែល​យក​របស់​​ទាំង​នោះ​​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ទេ​​ សុខ​ចិត្ត​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​ដើម​របស់​គេ​វិញ​​។ ប៉ុន្តែ​​អ្នក​ស្រី​ប្រាប់​ថា​នេះ​ជា​លើក​នេះ​ទី​១​ហើយ​ដែល​អ្នក​ស្រី​រើស​បាន​កាបូប​មាន​លុយ​ច្រើន​ដល់​រាប់​ម៉ឺន​ដុល្លារ​បែប​នេះ​។​ ​ទង្វើ​ល្អ​របស់​អ្នក​ស្រី​ពិត​ជា​មិន​ឥត​ប្រយោជន៍​ទេ​។ ក្រុម​ហ៊ុន​ដែល​អ្នក​ស្រី​កំពុង​ធ្វើ​ការ​នោះ​បាន​ផ្ដល់​ប្រាក់​១​លាន​ដុង​ ឬ​ស្មើ​នឹង​៣៩​ដុល្លារ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ និង​​ជា​ការ​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​ស្មោះ​ស​របស់​អ្នក​ស្រី​។

ស្ត្រី​ឈ្មោះ​ហឿង​ដែល​រើស​បាន​កាបូប​មាន​លុយ​ជាង​៥​ម៉ឺន​ដុល្លារ​

តាម​ពិត បញ្ហា​នេះ​សំខាន់​ណាស់​​ពាក់​ព័ន្ធ​នឹង​មុខ​មាត់​របស់​ប្រទេស​ជាតិ​។​ ​​សម្រាប់​អ្នក​ទេស​ចរ​បរទេស​ ការ​មាន​ដៃ​មាន​ជើង​លួច ឬ​យក​របស់​​​​ដែល​ភ្លេច​អាច​នឹង​ក្លាយ​ជា​គំរូ​មិន​ល្អ​។ ពួក​គេ​​អាច​នឹង​យក​រឿង​នេះ​ទៅ​ផ្សព្វ​ផ្សាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប្រាប់​ជន​ជាតិ​របស់​គេ​​ ហើយ​អាច​នឹង​ប៉ះ​ពាល់​មុខ​មាត់​ប្រទេស​ជាតិ​។ ទឹក​លុយ​ជាង​៥​ម៉ឺន​ដុល្លារ​វា​ពិត​ជា​ចំនួន​ច្រើន​សម្រាប់​ក្រប​ខណ្ឌ​បុគ្គល​យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន​ម្នាក់​ឯង​។ ប៉ុន្តែ​​សម្រាប់​មុខ​មាត់​ជាតិ​តើ​ខាត​ប៉ុណ្ណា?

បន្ទប់​គ្រប់​គ្រង​កាមេរ៉ា​សុវត្ថិ​ភាព​នៅ​ព្រលាន​យន្ត​ហោះ​វៀតណាម

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ