ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាករណ៍ ៖ តោកំណា.ចអង់គ្លេស នៅតែក្រុមភាគរយខ្ពស់ជាងគេឈ្នះជើងឯក Euro 2024

1 អាទិត្យ មុន

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតវគ្គចែកពូល ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតវគ្គចែកពូល ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនោះ បានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដោយរកឃើញក្រុមឡើងទៅវគ្គ១៦ក្រុមចុងក្រោយជាផ្លូវការ មុនការប្រកួតវគ្គចាញ់ធ្លាក់នេះ ចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ តទៅ។

បើយោងតាមប្រភពពីសារព័ត៌មានបរទេសធំៗជាច្រើន រួមទាំង Sky Sports, 90min, Onefootball និង Daily Mail ដោយស្រង់ទិន្នន័យពី Opta Analyst ដែលជាគេហទំព័រវិភាគបាល់ទាត់ដ៏ល្បីលើពិភពលោក បានបង្ហាញថា ក្រុមជម្រើសជាតិអង់គ្លេស នៅតែជាក្រុមមានភាគរយខ្ពស់ជាងគេ ដើម្បីឈ្នះជើងឯក Euro 2024 បើទោះបីជាបង្ហាញទម្រង់លេងមិនសូវល្អ កាលពីវគ្គចែកពូលយ៉ាងណាក៏ដោយ។

ក្រុមតោកំណាចអង់គ្លេសបញ្ចប់នៅកំពូលតារាងពូល C ក៏ពិតមែន ប៉ុន្តែអ្នកគាំទ្របានសម្តែងការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ចំពោះទម្រង់លេងមិនមុតស្រួច និងមិនរឹងមាំគ្រប់គ្រាន់ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Gareth Southgate។ ការខឹងសម្បារអ្នកគាំទ្រឈានដល់ការស្រែកចំអកពេញកីឡដ្ឋាន RheinEnergie និងគប់ពែងទឹកចូលទីលានសំដៅលើគ្រូបង្វឹកជនជាតិអង់គ្លេសវ័យ៥៣ឆ្នាំរូបនេះ ក្រោយចប់ការប្រកួតចុងក្រោយវគ្គចែកពូលរបស់អង់គ្លេស ដែលគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាទល់នឹងស្លូវេនី។ អង់គ្លេសបញ្ចប់នៅកំពូលតារាងពូល C ដោយឈ្នះត្រឹម១ប្រកួត និងស្មើ២ប្រកួត។

បើទោះជាយ៉ាងនេះក្តី ការព្យាករណ៍របស់គេហទំព័រ Opta Analyst បានបង្ហាញថា អង់គ្លេស នៅតែជាក្រុមមានភាគរយខ្ពស់ជាងគេឈ្នះជើងឯក Euro 2024 នៅក្នុងចំណោមក្រុមទាំងអស់ ដែលឈានដល់វគ្គ១៦ក្រុមចុងក្រោយ។

-អង់គ្លេស ១៩.១%
-អាល្លឺម៉ង ១៦.១%
-អេស្ប៉ាញ ១៥.៤%
-បារាំង ១៣.៣%
-ព័រទុយហ្គាល់ ១២.៥%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ