ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោគាំទ្រ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​សម្រាប់​ការ​ប្រកួត​យូ​រ៉ូ​ឆ្នាំ​២០២៤

1 អាទិត្យ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ព្រឹទ្ធសភាបាន​ថ្លែង​គាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​ការ​ប្រកួត​យូ​រ៉ូ​ឆ្នាំ​២០២៤ គឺ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ ។ មាន​ប្រសាសន៍​នៅ​មុន​ចាប់ផ្តើម​សុន្ទ​ករ​ថា​ ទៅ​កាន់​អ្នកគាំទ្រ​នៅ​ក្នុង​ពេល​ចូលរួមមី​ទ្ទិញ​អប​អរ​សា​ទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៧៣​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ២៨…


សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ព្រឹទ្ធសភាបាន​ថ្លែង​គាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​ការ​ប្រកួត​យូ​រ៉ូ​ឆ្នាំ​២០២៤ គឺ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ ។

មាន​ប្រសាសន៍​នៅ​មុន​ចាប់ផ្តើម​សុន្ទ​ករ​ថា​ ទៅ​កាន់​អ្នកគាំទ្រ​នៅ​ក្នុង​ពេល​ចូលរួមមី​ទ្ទិញ​អប​អរ​សា​ទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៧៣​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ២៨ មិថុនា ១៩៥១ ~ ២៨ មិថុនា ២០២៤ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សម្តេច​សូម​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​អា​ល្លឺ​ម៉​ង់​នៅ​ក្នុង​កម្មវិធី​ប្រកួត​យូ​រ៉ូ​ឆ្នាំ​២០២៤ ។

មក​ដល់​ពេល​នេះ​ ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​អឺរ៉ុប​កំពុង​តែ​ដំណើរការ​នៅឡើយ ដោយ​មក​ដល់​ពេល​នេះ​អា​ល្លឺ​ម៉​ង់​នៅ​ក្នុង​ពូក A ហើយ​កំពុង​តែ​នាំមុខ​នៅ​ក្នុង​ពូ​ល ដែល​មាន ស្វី​ស ហុង​គ្រី និង ស្កុ​តឡែ​ន ដោយ​៣​ប្រកួត​កន្លង​មក​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ឈ្នះ​ពីរ​ស្មើរ​មួយ​មាន ៧ ពិន្ទុរ តាម​ពីក្រោយ​ដោយ​ក្រុម​ស្វី​ត​ដែល​បី​ប្រកួត​គឺ​ឈ្នះ​១ ស្មើ​២ មាន៥ ពិន្ទុរ ។

តាម​ការ​គ្រោងទុក​ការ​រៀបចំ​ការ​ប្រកួត​នេះ​ នឹង​បញ្ចប់​នៅ​ក្នុង​រង្វង់​ថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ​២០២៤​ខាង​មុខ​នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ