ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FFCបញ្ចេញបញ្ជីឈ្មោះក្រុម U19 កម្ពុជា ត្រៀមប្រកួតដណ្តើមជើងឯក​អាស៊ាននៅប្រទេសឥណ្ឌូណេស៊ី

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្មីៗនេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា(FFC)បាន​បញ្ជី​ឈ្មោះ​កីឡាករ​យុវជន​អាយុ​

រាជធានីភ្នំពេញ ៖ ថ្មីៗនេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា(FFC)បាន​បញ្ជី​ឈ្មោះ​កីឡាករ​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ(U19)ចំនួន២៣នាក់សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ដណ្ដើមពានរង្វាន់​ជើងឯកអាស៊ានឆ្នាំ២០២៤ (ASEAN U19 Boys’ Championship 2024) នៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី ។ ការប្រកួតគ្រោង​ចាប់
ផ្តើម​ធ្វើពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ ដែលមាន​១២​ក្រុម​ចូលរួម​ប្រកួតនិងបែង​ចែកជា៣ពូលក្នុង១ពូលមាន៤ក្រុម។

ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៩​ឆ្នាំ ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូបង្វឹក​ខ្មែរ ភា សុ​ភ័​ក្ត្រា បាន​​កោះហៅ​កីឡាករ​ឆ្នើម​ចំនួន២៣​នាក់សម្រាប់​ត្រៀម​ចូលរួម​​ប្រកួត​ពានរង្វាន់​ខាងលើនេះ ។ ក្រុម​គោព្រៃ​ជំ​ទង​់កម្ពុជា ស្ថិត​នៅ​ពូ​ល A ជាមួយ​​ក្រុមម្ចាស់ផ្ទះឥណ្ឌូ​ណេស៊ី​, ទី​ម័​រ​ខាងកើត និង​ហ្វី​លី​ពី​ន​។

ពូ​ល B មាន​ក្រុម​ជម្រើសជាតិ​ឡាវ​, វៀតណាម​, មី​យ៉ា​ន់​ម៉ា និង​អូស្ត្រាលី ​និង ពូ​ល C មាន​ក្រុម​ម៉ា​ឡេ​ស៊ី​, ថៃ​, សិង្ហ​បុរី និង​ព្រុយណេ​។

សូម​រំ​លឹ​កថា លោក ភា សុភ​័ក្ត្រា ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោល​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ ។ ខណៈ​ការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម១៩​ឆ្នាំ គឺ​មាន​លោក ឈូក ពិសិដ្ឋ ជា​អ្នកចាត់ការ​ក្រុម លោក អ៊ុ​ក សុធី​, លោក ខែ​ក ខេ​ម​រិ​ន​, និង​លោក អ៊ុំ សេរីរ​័ត្ន ជា​គ្រូ​ជំនួយ​។

គួរ​ឱ្យ​ដឹង​ផងដែរថា បាល់ទាត់​យុវជនអាយុក្រោម១៩ឆ្នាំដណ្ដើមពានរង្វាន់​ជើងឯកប្រចាំ​តំបន់​អាស៊ាននេះ ត្រូវ​បា​នប​ង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០២ ដោយ​ឆ្នាំ​នោះ​កម្ពុជាជា​ម្ចាស់ផ្ទះ ហើយ​ប្រទេស​ដែល​ទទួល​រៀបចំ​ជា​ម្ចាស់ផ្ទះ​បាន​ច្រើន​ជាងគេ គឺ​វៀតណាម ចំនួន​៨​លើក ខណៈ​ក្រុម​ដែល​ឈ្នះ​ជើងឯក​ច្រើន​ជាងគេ​គឺ​ប្រទេស​ថៃ និង​អូស្ត្រាលី ចំនួន​៥​លើក​ដូច​គ្នា ។ ចំពោះ​រូបមន្ត​ប្រកួត​គឺ​ក្រុម​ដែល​ឈរ​នៅ​លេខ​១​ទាំង ៣​ពូ​ល នឹង​មាន​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម​លេខ​២​ល្អ១​ក្រុម​នឹង​ឡើង​ទៅ​បង្គ្រប់នៅ​វគ្គ​៤​ក្រុម​នោះ​តែ​ម្តង រួច​បន្ត​យក​២​ក្រុម​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ