ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Phil Foden ចាកចេញពីជំរុំហ្វឹកហាត់អង់គ្លេស ទៅមើលមិត្តស្រីឆ្លងទន្លេកូនទី៣

1 អាទិត្យ មុន

ប្រទេសអាល្លឺម៉ង់ ៖ កីឡាករ Phil Foden បានចាកចេញពីជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិអង់គ្លេសនៅ

ប្រទេសអាល្លឺម៉ង់ ៖ កីឡាករ Phil Foden បានចាកចេញពីជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិអង់គ្លេសនៅព្រឹត្តិការណ៍ UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់ ត្រឡប់ទៅចក្រភពអង់គ្លេសវិញ ដើម្បីទៅមើលមិត្តស្រីឆ្លងទន្លេកូនទី៣។

យោងតាមប្រភពពីសារព័ត៌មាន Sky Sports និង The Telegraph របស់ចក្រភពអង់គ្លេស កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានរាយការណ៍ថា ខ្សែបម្រើ Phil Foden បានបង្ហាញខ្លួនជាជម្រើស ១១នាក់ដំបូងរបស់ក្រុមលោកគ្រូបង្វឹក Gareth Southgate នៅក្នុងការប្រកួតជុំទី៣ ពូល C ដែលបានបញ្ចប់ទៅស្មើ ០-០ ជាមួយនឹងស្លូវេនី កាលពីថ្ងៃទី២៥ ខែមិថុនា កន្លងទៅ។

អ្នកនាំពាក្យរបស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសបានប្រកាសថា Phil Foden បានចាកចេញពីជំរុំហ្វឹកហាត់អង់គ្លេសបណ្ដោះអាសន្ន ហើយត្រឡប់ទៅចក្រភពអង់គ្លេសវិញ ដោយសារបញ្ហាគ្រួសារចាំបាច់។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ខ្សែបម្រើរបស់ក្រុម Manchester City វ័យ២៩ឆ្នាំរូបនេះ នឹងត្រឡប់មកចូលរួមជាមួយក្រុមវិញ មុនការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ដែលក្រុមតោកំណាចអង់គ្លេសនឹងត្រូវប៉ះស្លូវ៉ាគី នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

កាលពីដើមឆ្នាំនេះ កីឡាករ Phil Foden រួមនឹងមិត្តស្រី Rebecca Cooke បានប្រកាសថា ពួកគេកំពុងទន្ទឹងរង់ចាំស្វាគមន៍វត្តមានកូនទី៣ ចាប់កំណើត។ ដ្បិតគូស្នេហ៍ដ៏យូរអង្វែង១គូនេះ មានកូន២ នាក់ជាមួយគ្នារួចមកហើយ ដោយកូនប្រុសច្បងឈ្មោះ Ronnie អាយុ៥ឆ្នាំ និងកូនស្រីទី២ ឈ្មោះ True អាយុ២ឆ្នាំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ