ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេកមើលរថយន្តដឹកទំនិញ សង្ស័យគ្មានការត្រួតពិនិត្យ

2 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​វៀតណាម​នាំ​ជី​កសិកម្ម និង​ផ្លែ​ឈើ ព្រមទាំង​ទំនិញ​ឆ្លង​ដែន​ចូល​មក​ផ្ទេរ​នៅ​ជិត​ច្រក​ទ្វា​ព្រំដែន​ទ្វេភាគី​បុស​មន​រាប់​សិប​តោន និង​ទំនិញ​ជា​ច្រើន​មុខ​មាន​ទាំង​ផ្លែ​ឈើ យក​មក​លក់​ចែកចាយ​នៅ​ក្នុង​ខេត្តស្វាយរៀង និង​តាម​បណ្តា​ខេត្ត​នានា និង​ដឹក​ទៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​ផ្លែ​ឈើ​បិត​កេះ​ជិត…

ខេត្តស្វាយរៀង ៖ ឈ្មួញ​វៀតណាម​នាំ​ជី​កសិកម្ម និង​ផ្លែ​ឈើ ព្រមទាំង​ទំនិញ​ឆ្លង​ដែន​ចូល​មក​ផ្ទេរ​នៅ​ជិត​ច្រក​ទ្វា​ព្រំដែន​ទ្វេភាគី​បុស​មន​រាប់​សិប​តោន និង​ទំនិញ​ជា​ច្រើន​មុខ​មាន​ទាំង​ផ្លែ​ឈើ យក​មក​លក់​ចែកចាយ​នៅ​ក្នុង​ខេត្តស្វាយរៀង និង​តាម​បណ្តា​ខេត្ត​នានា និង​ដឹក​ទៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​ផ្លែ​ឈើ​បិត​កេះ​ជិត សង្ស័យ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ ។

ហើយ​ផ្លែ​ឈើ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​នេះ មាន​ផ្លែ​ដូងខ្ចី ប៉ោម សារី និង​មាន​ផ្លែ​ឈើ​ជា​ច្រើន​មុខ​ទៀត ដោយ​វេច​ខ្ចប់​ដាក់​ក្នុង​កេះ​ស្នោ បិទ​ជិត​មិន​អាច​ដឹង​ថា ជា​ផ្លែ​ឈើ​អ្វីខ្លះ​នោះ​ទេ ។ ហើយ​ក៏​មាន​រថយន្ត​កុងតឺន័រ ស្លាក​លេខ​វៀតណាម ឃ្លុម​បិទ​ជិត​ចំនួន​០២​គ្រឿង ធ្វើ​ចរាចរណ៍​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​ផែស្ងួត​ខាង​មុខ​ច្រក​ទ្វារ​ព្រំដែន រួច​ប្តូរ​ក្បាល​រថយន្ត​ដែល​មាន​ស្លាក​លេខ​ខ្មែរ រួច​បើកបរ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​(​ទូ​ម៉ាស៊ីនត្រជាក់​) មិន​ដឹក​មាន​ផ្ទុកទំនិញ​អ្វី​ទេ មហាជន​ដាក់​ការ​សង្ស័យ​ថា ដឹក​សាច់​បង្កក ។

ចំពោះ​ជី​កសិកម្ម លោក​សុខ សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្តស្វាយរៀង​បាន​មាន​ប្រសា​ស​ថា ជី​កសិកម្ម គឺ​មាន​ចំនួន​០៣​ក្រុមហ៊ុន គេ​បាន​សុំ​ច្បាប់​ពី​ក្រសួងកសិកម្ម​នាំ​ចូល​មក​លក់​ចែកចាយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូច្នេះ​ក្រុមហ៊ុន​ទាំងនោះ មិន​បាន​ឆ្លងកាត់​មន្ទីរ​កសិកម្ម​ទេ ដោយ​ក្រុមហ៊ុន​គេ​មានច្បាប់​ពី​ក្រសួង ។

ចំពោះ​ផ្លែ​ឈើ​ឲ្យ​សួរ​ទៅ​មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំ​នៅ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​បុស​មន ។ ចំពោះ​មន្ត្រី​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​បុស​មន មិន​អាច​រក​ការ​បំភ្លឺ​បាន​ទេ រហូត​ដល់​ម៉ោង​៦​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ មិថុនា ២០២៤​នេះ ។

ទាក់ទិន​ករណី​នេះ​ដែរ មិន​អាច​ទំនាក់ទំនង​ជាមួយ​លោកនាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វា​ព្រំដែន​បាន​តេ​ទូរស័ព្ទ​ជា​ច្រើន​លើក តែ​មិន​អាច​ទាក់ទង​បាន ។

មហាជន​បាន​លើក​ឡើង​ថា មាន​រថយន្ត​ធុន​យក្ស ប្រភេទ​វ៉េ​អង និង​រថយន្ត​កុងតឺន័រ​ផ្ទុកទំនិញ ជី​កសិកម្ម ផ្លែ​ឈើ និង​ទំនិញ​ជា​ច្រើន​ប្រភេទ គឺ​ផ្ទុកទំនិញ​ត​ទ្រុង លើស​ទម្ងន់​ខ្ពស់កប់ពពក បង្ក​ឲ្យ​ខូច​ផ្លូវថ្នល់ ក៏​ប៉ុន្តែ​សមត្ថកិច្ច​តាម​ដងផ្លូវ​ហាក់ដូចជា មិន​អើពើ​សោះ កន្លង​មក​ថ្នល់​ក្រាល​កៅស៊ូ​បាក់​ស្រុត​ទៅ​ជា​រណ្តៅ​ក្រហេងក្រហូង​ជា​សំបុកមាន់ បច្ចុប្បន្ន​ទើបតែ​ជួសជុល​រួច ក៏​ប៉ុន្តែ​បើ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធុន​យក្ស​ហើយ​ដឹក​ទំនិញ​ធ្ងន់​លើស​ទម្ងន់​បែប​នេះ មិនដឹង​ថា​ថ្នល់​នេះ​អាច​ធានា​បាន​ប៉ុន្មាន​ខែ​ទៀត​ទេ ៕
ព័ត៌មាន​បន្ត​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ