ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋដេញចាប់ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចសម្លៀក​បំពាក់ ស្នួល​ខោអាវ និងធុងសំរាម

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ពូកែ​ខាង​ដើរ​លួច​សម្ភារៈ ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ញឹកញាប់ ឥឡូវ​ត្រូវ​បាន​ពលរដ្ឋ​ចាប់​បាន​វា​.​យ​ម្នាក់​មួយ​ដៃ​មួយ​ជើង រួច​ប្រគល់​ជូន​សមត្ថកិច្ច ដើម្បី​យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ពូកែ​ខាង​ដើរ​លួច​សម្ភារៈ ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ញឹកញាប់ ឥឡូវ​ត្រូវ​បាន​ពលរដ្ឋ​ចាប់​បាន​វា​.​យ​ម្នាក់​មួយ​ដៃ​មួយ​ជើង រួច​ប្រគល់​ជូន​សមត្ថកិច្ច ដើម្បី​យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣២០ មូលដ្ឋាន​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ទ្រព្យសម្បត្តិ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បាត់​ធុងសំរាម​មួយ​ដ៏​ធំ​ដែល​ទើប​ទិញ​ក្នុង​តម្លៃ​ជាង​១០០​ដុល្លារ ដោយ​មានការ​សង្ស័យ​ក៏​ឆែក​កាមេរ៉ា​សុវត្ថិភាព នៅ​មុខ​ផ្ទះ​របស់​គាត់​មើល ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ ធ្វើ​សកម្មភាព​អូស​យក​ទៅ​បាត់​តាំងពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃខែ​ឆ្នាំ​ដដែល ។

លុះដល់​ពេល​យប់ ដោយសារ​មិន​អស់ចិត្ត បុរស​ម្ចាស់​ធុងសំរាម​ក៏​បាន​ហៅ​គ្នីគ្នា​ជិះ​ម៉ូតូ​ស្វែងរក ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់ កំពុង​តែ​ជិះ​កង់​នៅ​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង ទល់មុខ​សាលា​វ៉ា​ន់​ដា ក៏​ធ្វើការ​ឃាត់ខ្លួន​វា​.​យ​ម្នាក់​១​ដៃ ១​ជើង ទើប​ប្រគល់​ជនសង្ស័យ​ខាងលើ​អោយទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ យក​ទៅ​ធ្វើការ​សួរនាំ ។

បើ​តាម​សម្តី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា ករណី​នេះ​មិនមែន​ជា​លើក​ទី​១​ទេ​នៅ​តំបន់​ពួក​គាត់​រស់នៅ ព្រោះ​ជា​រឿយ​ៗ​អ្នក​ភូមិ​នៅ​តំបន់​នោះ​តែងតែ​បាត់បង់​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ប្រើប្រាស់​នៅ​មុខ​ផ្ទះ​ដូច​ជា សម្លៀក​បំពាក់ ស្នួល​ខោអាវ ធុងសំរាម ។

ក្រោយ​ពី​ធ្វើការ​សួរនាំ​រួច ទើប​ដឹង​ថា ករណី​ខាងលើ​នេះ​លួច​ចេញពី​ទឹកដី​សង្កាត់​បឹង​កេងកង​៣ ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ ទាក់ទង​ហៅ​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​៣ អោយមក​យក​ជនសង្ស័យ​ទាំង​២​នាក់ រួម​ជាមួយ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើការ​សាកសួរ​បន្ត​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បឹង​កេងកង​៣ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ