ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទាំង​ប៉ាណូ​ដែល​ផ្សាយពាណិជ្ជកម្ម​ល្បែង​អន​ឡាញ​កាស៊ីណូ ពេល​នេះ​​ដក​​ចេញ​​ហើយ

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​មាន​ផ្ទាំង​ប៉ាណូ​បាន​ផ្សាយពាណិជ្ជកម្ម​ល្បែង​អន​ឡាញ​កាស៊ីណូ ហើយ​ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ខ្លាំង​នោះ ត្រូវ​អាជ្ញាធរ​ប្រញាប់ប្រញាល់​ដោះ​ចេញ​រួចរាល់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​មាន​ផ្ទាំង​ប៉ាណូ​បាន​ផ្សាយពាណិជ្ជកម្ម​ល្បែង​អន​ឡាញ​កាស៊ីណូ ហើយ​ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ខ្លាំង​នោះ ត្រូវ​អាជ្ញាធរ​ប្រញាប់ប្រញាល់​ដោះ​ចេញ​រួចរាល់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

រយៈពេល​កន្លង​មក ផ្ទាំង​ប៉ាណូ​ឆ្លងផ្លូវ​ជាតិ​លេខ​៥ នៅ​ខាងកើត​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​តាម​ផ្លូវជាតិ​លេខ​៥​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត គេ​ឃើញ​មាន​ដាក់​ផ្លា​ក​សញ្ញា​ពាណិជ្ជ កម្ម​ល្បែង​អន​ឡាញ ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រិះគន់​តាម​បណ្តាញ​សង្គម និង​គ្រុប​តេ​ឡេ​ក្រាម​បាន​ចោទសួរ​ទៅ​អាជ្ញាធរ​ក្រុង​និង​សង្កាត់​ថា «​តើ​ផ្ទាំង​ប៉ាណូ​ឆ្លង​ជាតិ​លេខ​៥​ដែល​ដាក់​ផ្លា​ក​សញ្ញា​ពាណិជ្ជកម្ម​ល្បែង​អន​ឡាញ សួរ​តើ​អាជ្ញាធរ​អនុញ្ញាត​ច្បាប់​ឱ្យ​ដាក់ ឬ​យ៉ាងណា ទើប​ឃើញ​មាន​ព្រោងព្រាត​បែប​នេះ?» ។

ប្រជាពលរដ្ឋ​លើក​ឡើង​ទៀត​ថា ផ្លូវជាតិ​លេខ​៥​ដែល​ត​ភ្ជាប់​ពី​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចេញ​-​ចូល​ឆ្លងកាត់​ច្រើន និង​ឃើញ​តែ​ពាណិជ្ជកម្ម​ល្បែង​អន​ឡាញ​ដូច​ជា​អនាធិបតេយ្យ​ពេក​ហើយ គួរតែ​ផ្ទាំង​ប៉ាណូ​នេះ​ដាក់​ផ្ទាំង​រូប​ប្រាសាទអង្គរវត្ត​ដែល​ជា​បេះដូង​ខ្មែរ​ឱ្យ​ភ្ញៀវ​អន្តរជាតិ​បាន​ស្គាល់ ដើម្បី​ផ្សព្វផ្សាយ​អោយ​ភ្ញៀវ​ឱ្យ​បាន​ស្គាល់​បាន​មក​លេង​នៅ​ប្រទេស​កម្ពុជា​ឱ្យ​បាន​ច្រើន ។

គួរ​រំលឹក​ថា ក្រោយ​ពេល​ប្រជាពលរដ្ឋ​រង​ការ​រិះគន់​តាម​បណ្តាញ​សង្គម និង​គ្រុប​តេ​ឡា​ក្រាម​មិន​ទាន់​ទាំង​បាន​១​ថ្ងៃ​ផង ស្រាប់តែ​អាជ្ញាធរ​បាន​ទៅ​ដោះ​ផ្លា​ក​សញ្ញា​ពាណិជ្ជកម្ម​ល្បែង​អន​ឡាញ​ចេញ ធ្វើ​អោយ​ប្រជាពលរដ្ឋ​សប្បាយចិត្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ