ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អឺរ៉ុប និង​អ៊ុយ​ក្រែន​​ចុះ​កិច្ច​​ព្រម​ព្រៀង​សន្តិ​សុខ​ជាតិ​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​ខ្លួន​

3 ថ្ងៃ មុន

ទី​ក្រុង​ប៊្រុចសែល៖ ថ្មី​ៗ​នេះ សហ​ភាព​អឺរ៉ុប និង​ប្រទេស​សមាជិក​របស់​ខ្លួន​២​ទៀត​​គឺ​លីទុយអានី និង​អេស្តូនី ទើប​តែ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​សុខ​ជាតិ​ជា​មួយ​អ៊ុយ​ក្រែន​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​​ទី​ក្រុង​ប៊្រុច​សែល​ ប្រទេស​បែល​ហ្សិច​។ កិច្ច​ព្រម​ព្រៀង​នេះ​ជា​ការ​បង្ហាញ​ថា​សហ​ភាព​អឺរ៉ុប​នៅ​តែ​យក​ចិត្ត​ទុក​​ដាក់​ខ្ពស់​ចំពោះ​​អ៊ុយ​ក្រែន​​លើ​វិស័យ​៩​ជា​អាទិភាព​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​ជាតិ និង​ការ​ពារ​ជាតិ​។ ក្នុ​ងនោះ​មាន​គម្រោង​បញ្ជូន​អាវុធ​ទៅ​​អ៊ុយ​ក្រែន​,…

ទី​ក្រុង​ប៊្រុចសែល៖ ថ្មី​ៗ​នេះ សហ​ភាព​អឺរ៉ុប និង​ប្រទេស​សមាជិក​របស់​ខ្លួន​២​ទៀត​​គឺ​លីទុយអានី និង​អេស្តូនី ទើប​តែ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​សុខ​ជាតិ​ជា​មួយ​អ៊ុយ​ក្រែន​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​​ទី​ក្រុង​ប៊្រុច​សែល​ ប្រទេស​បែល​ហ្សិច​។ កិច្ច​ព្រម​ព្រៀង​នេះ​ជា​ការ​បង្ហាញ​ថា​សហ​ភាព​អឺរ៉ុប​នៅ​តែ​យក​ចិត្ត​ទុក​​ដាក់​ខ្ពស់​ចំពោះ​​អ៊ុយ​ក្រែន​​លើ​វិស័យ​៩​ជា​អាទិភាព​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​ជាតិ និង​ការ​ពារ​ជាតិ​។

ក្នុ​ងនោះ​មាន​គម្រោង​បញ្ជូន​អាវុធ​ទៅ​​អ៊ុយ​ក្រែន​, ការ​បណ្ដុះ​បណ្ដាល​ជំនាញ​កង​ទ័ព​, ការ​សហ​ការ​ផលិត​អាវុធ និង​គ្រឿង​បរិក្ខារ​យោធា​រួម​គ្នា​ និង​ការ​ដោះ​មីន​។ នេះ​បើ​យោង​តាម​សេច​ក្ដី​ព្រាង​ដែល​អ្នក​សារ​ព័ត៌​មាន​ទទួល​បាន​។​ ​កិច្ច​ព្រម​ព្រៀង​​ដែល​ចុះ​ហត្ថ​លេខា​អម​ជា​មួយ​ឯក​សារ​ជា​ច្រើន​ទៀត​រវាង​អ៊ុយ​ក្រែន​ និង​លីទុយអានី និង​អេស្តូនី​នោះ​មាន​គោល​ដៅ​បំពេញ​បន្ថែម​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ស្រដៀង​គ្នា​នេះ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​អ៊ុយ​ក្រែន​ និង​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​។

កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​សុទ្ធ​តែ​​មាន​សារៈ​សំខាន់​​​ណាស់​នៅ​ពេល​អ៊ុយ​ក្រែន​បន្ត​ធ្វើ​សង្គ្រាម​​ដ៏​បង្ហូរ​ឈាម​ទល់​នឹង​ប្រទេស​រុស្ស៊ី​​។​ គេ​​មិន​ដឹង​ថា​តើ​សង្គ្រាម​នេះ​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ពេល​ណា​ទេ​​។ ប៉ុន្តែ​ជំនួយ​ចេះ​តែធ្លាក់​ទៅ​ដល់​ដៃ​អ៊ុយ​ក្រែន​ជា​បណ្ដើរ​ៗ​។​ រហូត​មក​ដល់​ពេល​នេះ អ៊ុយ​ក្រែន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​សុខ​ជាតិ​ជា​មួយ​ប្រទេស​អាមេរិក​ អង់គ្លេស ​បារាំង និង​អាល្លឺម៉ង​។

មន្ត្រី​រដ្ឋាភិបាល​ប្រទេស​ហត្ថ​លេខី​ទាំង​នេះ​ថ្លែង​ថា​កិច្ច​ព្រម​ព្រៀង​នេះ​មិន​ដូច​កតិកា​សញ្ញា​ជួយ​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​យោធា​ដូច​ដែល​ប្រទេស​ជា​សមាជិក​អង្គ​ការ​ណាតូ​ធ្លាប់​ចុះ​ហត្ថ​លេខា​នោះ​​ទេ​។ ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អ៊ុយ​ក្រែន​នេះ​ច្រើន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្ដល់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​នូវ​គ្រឿង​សព្វាវុធ​ និង​ជំនួយ​ដទៃ​ទៀត​ដែល​អាច​ជួយ​ពង្រឹង​​សន្តិ​សុខ​ជាតិ​ និង​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​វាយ​ប្រហារ​នា​ពេល​អនា​គត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ