ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UEFA ចាយជាង៣៥០លានដុល្លារ សម្រាប់ប្រាក់រង្វាន់ព្រឹត្តិការណ៍ Euro 2024

1 អាទិត្យ មុន

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែល

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនោះ បានឈានដល់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយហើយ ស្របពេលដែលចំនួនប្រាក់រង្វាន់ក៏កើនឡើងទៅតាមការប្រកួតវគ្គនីមួយៗផងដែរ ដ្បិតសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ឬ UEFA បានចំណាយសរុប ៣៣១លានអឺរ៉ូ ដែលស្មើនឹង ៣៥៤លានដុល្លារអាមេរិក សម្រាប់ប្រាក់រង្វាន់ការប្រកួតនៅឆ្នាំនេះ។ គួររំលឹកថា Euro 2024 ៖ ក្មេងតូចហ្សកហ្ស៊ីបំបា.ក់បងធំ​ព័រ​ទុយ​ហ្គាល់ ឯជំនួបឆែក-តួកគី អាជ្ញាកណ្តាល​ចាយ​កាត​២០សន្លឹក

ចំនួនប្រាក់រង្វាន់បែងចែកទៅតាមការប្រកួតវគ្គនីមួយៗ ផ្អែកតាមការចេញផ្សាយរបស់ UEFA ៖
-ក្រុមឈានដល់ការប្រកួតព្រឹត្តិការណ៍ Euro 2024 ទាំង២៤ក្រុមទទួលបាន ៩.៨៨លានដុល្លារ ដោយស្វ័យប្រវត្តិ

-ឈ្នះ១ប្រកួត ទទួលបាន ១.០៧លានដុល្លារ និង ស្មើទទួលបាន ៥៣៤,៦០០ដុល្លារ
-ឈានដល់វគ្គ១៦ក្រុមចុងក្រោយ ទទួលបាន ១.៦លានដុល្លារ
-ឈានដល់វគ្គ៨ក្រុមចុងក្រោយ ទទួលបាន ២.៦លានដុល្លារ

-ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបាន ៤.២៧លានដុល្លារ
-ក្រុមរងជើងឯក ទទួលបាន ៥.៣លានដុល្លារ
-ក្រុមឈ្នះជើងឯក ទទួលបាន ៨.៥លានដុល្លារ

ដូច្នេះចំនួនទឹកប្រាក់ដែលក្រុមម្ចាស់ជើងឯកទ្វឺបអឺរ៉ុបលើកទី១៧ នៅឆ្នាំនេះ អាចទទួលបាន ប្រសិន​បើពួកគេឈ្នះទាំង៣ប្រកួតក្នុងពូលទាំងអស់ថែមទៀត គឺចំនួន ២៨.២៥លានអឺរ៉ូ ដែលស្មើនឹង ៣០.២០លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ចាប់ផ្តើមដំណើរការប្រកួតកាលពីថ្ងៃទី១៤ ខែមិថុនា ហើយនឹងបញ្ចប់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ៕ (ប្រភព ៖ UEFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ