ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាប់ផ្តើម​ពង្រឹង​ខ្លាំង​ការ​គ្រប់គ្រង​ទន្លេ

2 ថ្ងៃ មុន

ក្រុម​អ្នកជំនាញ​កម្ពុជា​ បាន​កំពុង​តែ​រៀបចំ​ការ​ពង្រឹង ​និង​គ្រប់គ្រង​ទន្លេ​នានា ​នៅ​ក្នុង​ប្រទេស ដើម្បី​ធានា​និរន្តរភាព​សង្គម​-​សេដ្ឋកិច្ច និងជីវសាស្ត្រ​របស់​ទន្លេ​ទាំងនោះ ។ ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ឲ្យ​ដឹង​ថា…

ក្រុម​អ្នកជំនាញ​កម្ពុជា​ បាន​កំពុង​តែ​រៀបចំ​ការ​ពង្រឹង ​និង​គ្រប់គ្រង​ទន្លេ​នានា ​នៅ​ក្នុង​ប្រទេស ដើម្បី​ធានា​និរន្តរភាព​សង្គម​-​សេដ្ឋកិច្ច និងជីវសាស្ត្រ​របស់​ទន្លេ​ទាំងនោះ ។

ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤នេះលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អាង​ទន្លេ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ដំបូង​របស់​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អាង​ទន្លេ​។

សូម​ជម្រាប​ថា កិច្ចប្រជុំ​អន្តរក្រសួង​នា​ពេល​នេះ ​មានការ​ចូលរួម​ពី​សមាជិក​នៃគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អាង​ទន្លេ​តំណាង​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធនានា ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ លោក រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា កិច្ចប្រជុំ​នេះ ក្នុង​គោលបំណង​ដើម្បី ពង្រឹង​កិច្ច​សហប្រត្តិបត្តិការ​អន្តរក្រសួង​ក្នុង​ការ​គ្រប់គ្រង​អាង​ទន្លេ ព្រមទាំង​ពិភាក្សា​និង​ពង្រឹង​កិច្ចការ​គ្រប់គ្រង​អាង​ទន្លេ​ប្រកបដោយ​ចីរភាព ​។ លោក រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា ការងារ​គ្រប់គ្រង​អាង​ទន្លេ​ជា​ការ​អនុវត្ត​ដ៏​សំខាន់​មួយ​ក្នុង​ការ​ការពារ​ធនធានទឹក ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ធនធានទឹក​នៅ​កម្ពុជា ដោយ​ធានា​បាន​នូវ​អត្ថប្រយោជន៍​រួម​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​សង្គម​-​សេដ្ឋកិច្ច​ ។

លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ការងារ​គ្រប់គ្រង​អាង​ទន្លេ​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​អន្តរក្រសួង និង​ភាគី​ពាក់ព័ន្ធ​ពី​វិស័យ​ផ្សេង​ៗ រួម​ទាំង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ សហគមន៍​មូលដ្ឋាន អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ពិភាក្សា ធ្វើ​ផែនការ ស្វែងរក​ដំណោះស្រាយ និង​ពង្រឹង​យន្តការ​សម្របសម្រួល​ធានា​ដល់​ការ​អនុវត្ត​គោលនយោបាយ និង​កម្មវិធី​ប្រកបដោយ​ប្រសិទ្ធភាព និង​គ្រប់​ជ្រុងជ្រោយ​។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ចេញ​សេចក្តីសម្រេច​ស្តី​ពីការ​តែងតាំង​សមាសភាព នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អាង​ទន្លេ ដែល​មាន លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ជា​ប្រធាន និង លោក ឈា ប៊ុ​ន​រិ​ទ្ធ រដ្ឋលេខាធិការ​ប្រចាំការ ជា​អនុប្រធាន​អចិន្ត្រៃយ៍ រួម​ជាមួយ រដ្ឋលេខាធិការ អនុប្រធាន និង​សមាជិក​មក​ពី​ក្រសួង​ពាក់ព័ន្ធ​សរុប ១៧​រូប ។

នៅ​កម្ពុជា​មាន​ទន្លេ​ជា​ច្រើន​ដូច​ជា ​ទន្លេមេគង្គ​លើ ទន្លេមេគង្គ​ក្រោម ទន្លេសាប ទន្លេបាសាក ទន្លេស្រែពក ទន្លេសេសាន និងទ​ន្ល​សេ​កុង​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ