ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ចាប់​បាន​ឃា.ត.ក.រ..​ច្រ.​បា.ច់.​ក.​​នារី​ជាស​ង្សារហើយ​

3 ថ្ងៃ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ឃាតករដែលច្របាច់កសម្លាប់នារីជាសង្សារ ដែលធ្វើការជាមួយគ្នាត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមឃាត់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។ ឃាតកររូបនោះ…

​រាជធានីភ្នំពេញ ៖ ឃាតករដែលច្របាច់កសម្លាប់នារីជាសង្សារ ដែលធ្វើការជាមួយគ្នាត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមឃាត់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។

ឃាតកររូបនោះ ឈ្មោះចាន់ ដាលីន ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកហាង ស៊ិក នេឈ័រជាមួយជនរងគ្រោះ មានទីលំនៅផ្ទះលេខ២៨៦ហ្ស៊ី ផ្លូវបេតុង ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ការតាប្រមាញ់ឃាតករន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំដោយលោកលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំណត់បានទីតាំងលាក់ខ្លួន និងឈានដល់ការចាប់ខ្លួន នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខវិទ្យាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។

គួរបញ្ជាក់ថា នារីជាអ្នករត់តុម្នាក់ ត្រូវបានប្រុសស្នេហ៍ ដែលជាអ្នក ធ្វើការជាមួយគ្នា ច្របាច់ក សម្លាប់នៅក្នុងបន្ទប់ជួល រហូតដល់ហើមស្អុយ ទើប ដឹងនៅពេលដែលម្តាយ ទូរស័ព្ទមិនចូលហើយធ្វើដំណើរមករកដល់បន្ទប់ហើយបង្កអោយមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ ២០២៤នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្ទះលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីរងគ្រោះឈ្មោះ សួន មករា អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាង ស៊ិក នេឈ័រ មានទីលំនៅភូមិតាមូវ ឃុំជើងកួន ស្រុកសំរោង ខេត្តតាកែវ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ ចំណែកឃាតករ ចិត្តដាច់ឈ្មោះ ចាន់ ដាលីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកហាង ស៊ិក នេឈ័រដូចគ្នា ។មានទីលំនៅផ្ទះលេខ២៨៦ហ្ស៊ី ផ្លូវបេតុង ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបានរតើគេចខ្លួនបាត់។

តាមស្រ្តីជាម្តាយ បានអោយដឹងថា កូនស្រីបានមកធ្វើការនៅហាងតាំងពីកំឡុងឆ្នាំ២០១៩ហើយក៍បានធ្លាប់បាននាំមិត្តប្រុសទៅលេងស្រុកកំណើត។នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៤គាត់ក៍បានទូរស័ព្ទមកកូន មិនចូលក៍បានធ្វើដំណើរមកបន្ទប់ជួលឃើញចាក់សោរពីក្រៅ ហៅមិនឮក៍បានមើលតាមប្រឡោះទ្វារឃើញកូនដេកគ្រប់ភួយក៍បានប្រាប់អ្នកជិតខាងយកដែកចងភ្ជាប់ដែកព្យួរខោអាវ ទាក់ទាញភួយចេញឃើញ សពកូនស្រីហើយស្អុយទៅហើយ។

តាមអ្នកធ្វើការជាមួយ គ្នានិងស្នាក់នៅបន្ទប់ជួលក្បែរគ្នា បានអោយដឹងថា ឃាតករ និងជន​រងគ្រោះជាសង្សារនឹងគ្នាហើយស្នាក់នៅធ្វើការជាមួយគ្នា ។កន្លងគេតែងតែ ឮស្នូរសម្លេង២នាក់សង្សាឈ្លោះគ្នា មិននឹកស្មានថា ត្រូវបុរសជាសង្សាសម្លាប់បែបនេះ។បន្ទាប់គេចខ្លួនបានប្រមាណជិត១សប្តាហ៍ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃក្រសួងមហាផ្ទៃស្រាវជ្រាវឃាត់បាននៅខេត្តសៀមរាប។ ទាក់ទិនឃាតកម្មនេះសមត្ថកិច្ចអោយដឹងថាផ្តើមចេញពីភ្លើងប្រចណ្ឌ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ