ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបែ.កធ្លា.យរូបភាព វៀតណាមប្រមាណ១០នាក់ត្រូវអាវុធខេត្តព្រះសីហនុឃាត់ខ្លួន

5 ខែ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ មានសេចក្ដីរាយការណ៍ពីពលរដ្ឋមកថា កម្លាំងសមត្ថកិច្ចកងរាជអាវុធខេត្តព្រះ​សីហនុ បានចូលឡោមព័ទ្ធទីតាំង២កន្លែងនៅទល់មុខគ្នា ដោយឃាត់ខ្លួនបានជនជាតិបរទេស (វៀតណាម)ប្រមាណ១០នាក់ រួមទាំងវត្ថុតាងរថយន្តទំនើប គ្រឿងញៀនមួយចំនួន និងមានអាវុធខ្លី២ដើមទៀតផង…

0:00
0:00

​ខេត្តព្រះសីហនុ ៖ មានសេចក្ដីរាយការណ៍ពីពលរដ្ឋមកថា កម្លាំងសមត្ថកិច្ចកងរាជអាវុធខេត្តព្រះ​សីហនុ បានចូលឡោមព័ទ្ធទីតាំង២កន្លែងនៅទល់មុខគ្នា ដោយឃាត់ខ្លួនបានជនជាតិបរទេស (វៀតណាម)ប្រមាណ១០នាក់ រួមទាំងវត្ថុតាងរថយន្តទំនើប គ្រឿងញៀនមួយចំនួន និងមានអាវុធខ្លី២ដើមទៀតផង ។ ហេតុការណ៍នេះ កើតឡើងនៅត្រង់ចំណុចទីតាំងនៅម្តុំសេតេខាងក្រោយផ្ទះសូវៀត ស្ថិតនៅក្រុម០៣ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បើយោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋកាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឱ្យដឹងទៀតថា ចំណុចទីតាំងផ្ទះខាងលើ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មានសេចក្ដីរាយការណ៍ពីពល​រដ្ឋមកថា មានផ្ទះវីឡាមួយកន្លែងមានជនបរទេសជាច្រើននាក់កំពុងប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំ​ញៀនខុសច្បាប់ខេ, ថ្នាំគ្រវី រួមទាំងមានកាន់កាប់អាវុធខុសច្បាប់ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តម​សេ​នីយ៍ត្រី ហេងប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកំណត់បានទីតាំងផ្ទះវីឡា និងផ្ទះល្វែងខាងលើ រួចបានឆ្មក់ចូលបង្ក្រាបបានជនសង្ស័យជាជនជាតិវៀតណាមជិត១០​នាក់ និងវត្ថុតាងមួយចំនួន រថយន្ត២គ្រឿង និងអាវុធខ្លីចំនួន២ដើម និងវត្ថុតាងផ្សេងៗទៀត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាងត្រូវនាំខ្លួនទៅកាន់កងរាជអាវុធហត្ថខេត្តព្រះសីហនុ យកទៅសួរនាំ និងស្រាវជ្រាវរកបក្សពួកជនសង្ស័យផ្សេងទៀត ដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ