ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វិស័យ​ណា​សិ.ច​ស៊ី​បំផុត​ទាក់ទាញ​វិនិយោគទុន​មក​នៅ​កម្ពុជា?

2 ថ្ងៃ មុន

វិស័យ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​វិស័យ​ដែល​សិ.ច​ស៊ី​បំផុត ​របស់​កម្ពុជា​ហើយ​ទាក់ទាញវិនិយោគទុន​បរទេស​បាន​ច្រើន​ជាងគេ​ មាន​៧​វិស័យ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ធនាគារជាតិ​កម្ពុជា ​ដែល​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៩៨…

វិស័យ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​វិស័យ​ដែល​សិ.ច​ស៊ី​បំផុត ​របស់​កម្ពុជា​ហើយ​ទាក់ទាញវិនិយោគទុន​បរទេស​បាន​ច្រើន​ជាងគេ​ មាន​៧​វិស័យ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ធនាគារជាតិ​កម្ពុជា ​ដែល​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០២៣ វិស័យ​ដែល​សិ.ច​ស៊ី​បំផុត​ នៅ​ក្នុង​ក្រសែភ្នែក​វិនិយោគទុន​បរទេស គឺ​មានវិស័យ​ហិរញ្ញវត្ថុ ផលិតកម្ម អចលនទ្រព្យ សេវាកម្ម​ស្នាក់​នៅ កសិកម្ម ថាមពល និងសំណង់ ។

ប្រភព​ដដែល​បាន​បន្ត​ថា វិស័យ​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ បាន​គ្រប់គ្រង​ភាគរយ​នៃ​គម្រោង​វិនិយោគ​ដែល​មាន​ទឹកប្រាក់​សរុប​ជាង​៤៨,៤​ពាន់​លាន​ដុល្លារ គឺ​មាន​រហូត​ដល់​ទៅ​២៣,៣​ភាគរយ បន្ទាប់​មក​ គឺ​ផលិតកម្ម​កាន់កា.ប់​សរុប ២២,៣​ភាគរយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា សម្រាប់​វិស័យ​អចលនទ្រព្យ​វិញ ​គឺ​មាន​ចំណែក​វិនិយោគ​សរុប១១,២​ភាគរយ​, សេវាកម្ម​ស្នាក់​នៅ​១០,១​ភាគរយ​, កសិកម្ម​មាន​៩,២​ភាគរយ​, ថាមពល​៦,២​ភាគរយ​, សំណង់​៥,៨​ភាគរយ ហើយ​វិស័យ​ផ្សេង​ៗ​ គឺ​មាន​១១,៩​ភាគរយ​ ។

វិស័យ​ទាំងនោះ​បាន​កំពុង​តែ​ទាក់ទាញ​អ្នក​វិនិយោគទុន​មក​ពី​ចិន កូរ៉េ​ខាងត្បូង សិង្ហ​បុរី ជប៉ុន វៀតណាម ម៉ា​ឡេ​ស៊ី ថៃ កា​ណា​ដា និង​អង់គ្លេស​ជាដើម ៕ ដោយ ៖ សរ សុជាតិ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ