ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាទទួលបាន​ថវិកា១០ម៉ឺនដុល្លារពីមិត្តចិនសម្រាប់ជួសជុលផ្ទះពលរដ្ឋរងការបំផ្លាញដោយទង្វើថៃឈ្លានពាន

12 ម៉ោង មុន

ខេត្តឧត្តរមានជ័យ៖ កម្ពុជាទទួលបាន​ថវិកា១០ម៉ឺនដុល្លារពីមិត្តចិនតាមការសន្យាដើម្បីជួសជុលផ្ទះពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងការបំផ្លាញដោយទង្វើថៃឈ្លានពានមកលើកម្ពុជា។ យោងតាមរដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថានៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាង…

ខេត្តឧត្តរមានជ័យ៖ កម្ពុជាទទួលបាន​ថវិកា១០ម៉ឺនដុល្លារពីមិត្តចិនតាមការសន្យាដើម្បីជួសជុលផ្ទះពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងការបំផ្លាញដោយទង្វើថៃឈ្លានពានមកលើកម្ពុជា។

យោងតាមរដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថានៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានចាត់តំណាងទូតចិននាំយក ថវិកាចំនួន ១០​ដុល្លារអាម៉េរិក ប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់រៀបចំមណ្ឌលសុវត្ថិភាពជនភៀសសឹក និងជួសជុលផ្ទះប្រជាពលរដ្ឋ និងវត្តអារាមដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើកម្ពុជា។

សូមជម្រាបជូនថា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ យោធាឈ្លានពានថៃបានបើកការវាយប្រហារមកលើកម្ពុជាជាច្រើនទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F-16 ដែលបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជាថៃរាប់សែននាក់ត្រូវភៀសសឹក ចាកចេញពីផ្ទះសម្បែងរបស់ខ្លួនទៅកាន់ទីកន្លែងសុវត្ថិភាព ដើម្បីគេចចេញពីគ្រាប់ផ្លោងរបស់សៀម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ