ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន! ចង់អ្នកណារលា.យក៏រលា.យទៅ​

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីតែលុយ ធ្វើឱ្យមនុស្សមួយចំនួនបាត់បង់នូវគុណ

ខេត្តកំពង់ស្ពឺ ៖ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីតែលុយ ធ្វើឱ្យមនុស្សមួយចំនួនបាត់បង់នូវគុណធម៌អ្វីក៏ហ៊ានធ្វើ។ ជាក់ស្តែង ដីឯកជនមួយកន្លែង ស្ថិតនៅក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមថៅកែរថយន្តលួចដឹកអាចម៍ដីយកទៅលក់ បើកបរកាត់ដីឯកជននោះ ធ្វើឱ្យរងការខូចខាត និងរំលោភសិទ្ធិអចលនវត្ថុរបស់អ្នកដទៃ ម្ចាស់ដីគ្រោងដាក់ពាក្យបណ្តឹងទៅអាជ្ញាធរនិងសមត្ថកិច្ច។

បើតាមការឱ្យដឹងពីលោក ប៉ូច ម៉េងឃាង អាយុ៤៤ឆ្នាំ ជាម្ចាស់ដីបាននិយាយឱ្យក្រុមអ្នកសារព័ត៌​មាន​ដឹងថា ក្រុមរថយន្តដឹកអាចម៍ដីដែលតែងតែលួចដឹកជញ្ជូនកាត់លើដីឯកជនរបស់លោកនោះ លួចដឹករហូតធ្វើឱ្យដីរបស់លោកស្ទើរក្លាយទៅជាផ្លូវសាធារណៈទៅហើយ ។ ថៅកែអាចម៌ដីគិត​តែប្រយោជន៍ផ្ទាល់ខ្លួន ចង់អ្នកណារលាយក៏រលាយទៅ ។​

លោក ប៉ូច ម៉េងឃាង បានបន្តថា កាលពីមុនផ្លូវសាធារណៈមានសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរមែន គឺនៅជាប់ដីប្លង់រឹងរបស់លោកខាងត្បូង ប៉ុន្តែដោយគេជីកកាយយកអាចម៍ដីធ្វើផ្លូវហើយក្លាយទៅជារណ្តៅដីមានជម្រៅជ្រៅ ទើបធ្វើឱ្យបាក់ផ្លូវនោះចូលទៅក្នុងរណ្តៅដី ធ្វើដំណើរលែងកើតទៀតហើយ។ ប៉ុន្តែអ្នកធ្វើដំណើរ និងក្រុម​រថយន្តដឹកដីតែងតែលួចបើកបរឆ្លងកាត់ដីរបស់លោក បើទោះបីជាលោកធ្វើការហាមប្រាមតាមរយៈលោកមេភូមិ មេឃុំជាច្រើនលើកច្រើនដងមកហើយ ប៉ុន្តែក្រុមថៅកែគ្រឿងចក្រជីកកាយយកអាចម៍ដីលក់នោះ នៅតែគឃ្លើនលួចបើកបរឆ្លងកាត់ដីរបស់លោកដដែល។ ហើយថ្មីៗនេះលោកបានទៅបោះបង្គោលថ្មរដើម្បីបិទធ្វើជារបងកុំឱ្យមានការបើកបរឆ្លងកាត់ដីរបស់លោកទៀតហើយ។

ជាចុងក្រោយលោក ប៉ូច ម៉េងឃាង បន្ថែមថាលោកនឹងដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ និងសមត្ថ​កិច្ចពាក់ព័ន្ធប្រសិនបើ លោកស្រាវជ្រាវរកឃើញថា ក្រុមហ៊ុន ឬថៅកែគ្រឿងចក្រណា បើកបររថយន្តដឹកដីបំផ្លាញផ្លូវដីធ្លីឯកជនរបស់លោកនោះ ដើម្បីឱ្យសមត្ថកិច្ចដាក់ទោសទណ្ឌតាមផ្លូវច្បាប់ហើយ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ