ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មិន​ស្គាល់​មុខ ​យក​រថយន្ត​១​គ្រឿង​ទៅ​ប្លុង​ចោល​តាម​ផ្លូវលំមួយកន្លែង នៅសង្កាត់​ស្នោរ ខណ្ឌ​កំ​បូល

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​មិន​ស្គាល់​មុខ​បាន​បើក​យក​រថយន្ត​១​គ្រឿង​យក​ទៅ​ប្លុង​ចោល​នៅ​តាម​ផ្លូវលំ​មួយ​កន្លែង ស្ថិត​នៅ​កែង​ផ្លូវ​បេតុង​ចូល​ភូមិ​ព្រៃ​ឈូក សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ រួច​ចាកចេញ​ទៅ​បាត់ ដោយ​ពុំ​ដឹង​ថា ជា​រថយន្ត​ចោរលួច​មកពីណា…

រាជធានី​ភ្នំពេញ ៖ ជន​មិន​ស្គាល់​មុខ​បាន​បើក​យក​រថយន្ត​១​គ្រឿង​យក​ទៅ​ប្លុង​ចោល​នៅ​តាម​ផ្លូវលំ​មួយ​កន្លែង ស្ថិត​នៅ​កែង​ផ្លូវ​បេតុង​ចូល​ភូមិ​ព្រៃ​ឈូក សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ រួច​ចាកចេញ​ទៅ​បាត់ ដោយ​ពុំ​ដឹង​ថា ជា​រថយន្ត​ចោរលួច​មកពីណា ឬ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វី​ផ្សេង​ទៀត​នោះ​ឡើយ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​កាលពី​វេលា​ព្រឹក ថ្ងៃ​ទី​២៧ ខែមិថុនា​នេះ ។

លុះដល់​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ដដែល​មិនឃើញ​ម្ចាស់​ទៅ​យក​វិញទៀត ទើប​អ្នក​ភូមិ​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ។ បន្ទាប់​មក​នគរបាល​ក៏​បាន​នាំ​យក​រថយន្ត​ខាងលើ​នោះ​ទៅ​រក្សា​ទុក ដើម្បី​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់ និង​មូលហេតុ​ដែល​យក​ទៅ​ប្លុង​ចោល​នោះ ។

រថយន្ត​ខាង លើ​ម៉ាក​អូ​ឌី ពណ៌​ខ្មៅ ពាក់​ស្លាក​លេ​ភ្នំពេញ 2O-0078 ចាក់សោ​ទ្វារ​ទាំង​៤​ជាប់ ហើយ​ប្រឡាក់​ដី និង​ភក់​ស្រ​ម៉ក មិនដឹង​ថា បើក​ចេញពី​កន្លែង​ណា ហើយ​យក​ទៅ​ប្លុង​ចោល​នៅ​កន្លែង​នោះ​ទេ ហើយ​ក៏​ពុំ​ដឹង​ថា អ្នក​យក​ទៅ​ប្លុង​ចោល​នោះ​គឺជា​ជនជាតិ​ខ្មែរ ឬ​ចិន​នោះ​ទេ ។

អ្នក​ភូមិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​បានឃើញ​ថា រថយន្ត​ខាងលើ​ទៅ​ឈប់​នៅ​កន្លែង​កើតហេតុ​នោះ តាំងពី​ពេល​ណា​មក​នោះ​ទេ ប៉ុន្តែ​ព្រឹក​ឡើង​ពេល​ក្រោក​ពី​ដេក​ទើប​ប្រទះ​ឃើញ ។

បន្ទាប់​មក​បាន​រង់ចាំ​មើល​ក្រែង​មាន​ម្ចាស់​ត្រឡប់​ទៅ​យក​វិញ ប៉ុន្តែ​រហូត​ដល់​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ដដែល​ទៅ​ហើយ នៅ​តែ​មិនឃើញ​សោះ​ទើប​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ស្នោរ ខណ្ឌ​កំ​បូល ឲ្យ​ចុះ​ពិនិត្យ​មើល ។

ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ហើយ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្នោរ និង​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង បន្ទាប់​មក​បាន​នាំ​យក​រថយន្ត​ខាងលើ​នោះ​ទៅ​រក្សា​ទុក ។ ដើម្បី​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់ និង​មូលហេតុ​ដែល​យក​រថយន្ត​ទៅ​ប្លុង​ចោល​នោះ​ហើយ ដើម្បី​ឲ្យ​ដឹង​ថា​រថយន្ត​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ដែរ​ឬ​អត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ