ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូសិស្សសាលា២គ្រឿងពន្លះគ្នាពេញទំហឹងលើផ្លូវជាតិលេខ៤ របួ.សធ្ងន់ទាំងសងខាង

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូសិស្សសាលា២គ្រឿងបានពន្លះគ្នាទាំងព្រឹក បណ្ដាលឲ្យដួលរងរបួសធ្ងន់ទាំង

រាជធានី​ភ្នំពេញ ៖ ម៉ូតូសិស្សសាលា២គ្រឿងបានពន្លះគ្នាទាំងព្រឹក បណ្ដាលឲ្យដួលរងរបួសធ្ងន់ទាំងសងខាង ខណៈ១គ្រឿងបើកបរតាមផ្លូវត្រង់ក្នុងល្បឿនលឿនគួរសមដែរ ចំណែកឯ១គ្រឿងទៀតបើកបរឆ្លងផ្លូវ ហើយភាគីទាំង២នេះសុទ្ធតែខ្វះការប្រុងប្រយ័ត្នដូចគ្នា ។ ខណៈនោះម៉ូតូទាំង២គ្រឿងបានការខូចខាតប្រើការលែងកើតដូចគ្នា ហើយត្រូវបាននគរបាលចុះទៅវាស់វែងនិងនាំយកទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំការដោះស្រាយពេលក្រោយ រីឯអ្នករងរបួសដឹកតាមម៉ូតូកង់បី១គ្រឿងទៅកាន់គ្លីនិកមួយនៅជិតនោះដែរ ដើម្បីសង្រ្គោះ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទី ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៤ ត្រង់មុខសាលាបឋមសិក្សាអូរដឹម ស្ថិតនៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អ្នកដំណើរឆ្លងកាត់ទីនោះបានប្រាប់ថា នៅមុនពេលកើតហេតគាត់បានឃើញមានម៉ូតូម៉ាកហុងដាវ៉េវ១គ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពត 1Q-0593 បើកបរដោយយុវសិស្សម្នាក់ ធ្វើដំណើរក្នុងទិស​ដៅ​ពីកើតទៅលិច ក្នុងល្បឿនលឿនគួរសមដែរ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកចំទទឹងម៉ូតូ១គ្រឿងទៀត ម៉ាកស៊ុយហ៊្សុយគីលែត ពណ៍ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2938 ។ ជិះដោយយុវតីសិស្សសាលាម្នាក់ដូចគ្នា ដែលកំពុងបើកបរឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងទៅត្បូងពេញទំហឹង ។

ប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះបានបណ្ដាលឲ្យដួលទាំងអស់គ្នាតែម្ដង ហើយអ្នកបើកបរម៉ូតូទាំង២នាក់រងរបួសធ្ងន់ រីឯម៉ូតូម៉ាកស៊ុយហ៊្សុយគីលែតបានរងការខូចខាតផ្នែកខាងឆ្វេង ។ ចំណែកម៉ូតូម៉ាកហុងដាវ៉េវខូចខាតផ្នែកខាងមុខ ហើយក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានគេដឹកតាមម៉ូតូកង់បីបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជនជិតនោះ ។

បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅធ្វើការវាស់វែង និងនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ