ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខរដ្ឋ​មន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក សរសើរ​សម្តេច​​តេ​ជោ និង​ថា​អា​មេ​រិ​កអាច​ជួយ​កម្ពុជា

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ប្រមុខ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​ បាន​សរសើ​សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​ដែល​ផ្តល់​ចម្លើយ​ដ៏​ស្មោះត្រង់ មិន​លាក់លៀម និង​ថា អា​មេ​រិ​ក​អាច…

រាជធានី​ភ្នំពេញ​ ៖​ ប្រមុខ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​ បាន​សរសើ​សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​ដែល​ផ្តល់​ចម្លើយ​ដ៏​ស្មោះត្រង់ មិន​លាក់លៀម និង​ថា អា​មេ​រិ​ក​អាច ជួយ​កម្ពុជាពង្រឹង​សន្តិសុខ​របស់​ខ្លួនទៅ​តាម​របៀប​ដែល​ផ្តល់​ផល​ប្រយោជន៍ដល់​ប្រជាជន​កម្ពុជា​។

ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក​រូប​នេះ ​ក្រោយ​បញ្ចប់់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មី​ៗ​នេះ ។ តាម​រយៈ​សា​លិខិត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ​លោក ឡ​យ ជេ​ម អូ​ស្ទី​ន III (Lloyd James Austin III) រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ចម្លើយ​ដ៏​ស្មោះត្រង់ មិន​លាក់លៀម របស់​សម្តេច ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ ព្រះ​ជា​ណា​ចក្រ​កម្ពុជា​។

លោក ឡ​យ ជេ​ម អូ​ស្ទី​ន បាន សូម​ថ្លែង​អំណរ​រ​គុណ សម្តេច​ប្រធាន ដែល​បាន​ស្វាគមន៍​រូប​លោក នៅ​កម្ពុជា​ជា​លើក​ទី​ពីរ​។ លោក​មាន​សេចក្តី រីករាយ​ដែល​បាន​ជួប សម្តេច​ប្រធានជា​ថ្មី​ម្តងទៀត​។ ដូចដែល​លោក​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​របស់​យើង សហរដ្ឋអាមេរិក​នៅ​តែ មាន​ចំណាប់ អារម្មណ៍​ធ្វើការ​ជាមួយសម្តេច​ប្រធាន ដើម្បី​ពង្រឹង​ទំនាក់​ទំ ន​ងរ វាង​ប្រទេស​យើង​ទាំង​ពីរ​។

ក្នុង​សា​លិខិត​លោក​បាន​សង្ឃឹមថា​សហរដ្ឋអាមេរិក អាច​ជួយ​កម្ពុជា ពង្រឹង​សន្តិសុខ​របស់​ខ្លួន ទៅ​តាម​របៀប​ដែល​ផ្តល់​ផលប្រយោជន៍ ដល់​ប្រជាជន​កម្ពុជា​។ លោក ឡ​យ ជេ​ម អូ​ស្ទី​ន សង្ឃឹមថានឹង​បន្ត​កិច្ច​ពិភាក្សា អំពី​មធ្យោបាយ​ដ៏​ល្អ​បំផុត ក្នុង​ការ​ជំរុញ កិច្ច​សហ​ប្រ តិ​ប​ត្តិ​ការ​ទ្វេភាគី កម្ពុជា​-​អា​មេ​រិ​ក ហើយ​លោក​ទន្ទឹងរង់ចាំ​នូវ ទំព័រ​ថ្មី​នេះ​នៃ​ទំនាក់​ទំ ន​ង​ការពារ​ជាតិ របស់​ប្រទេស​ទាំង​ពីរ​។

សូម​រំលឹក​ថា នៅ​ក្នុង​ជំនួប​រវាង មេដឹកនាំ​នយោបាយ​កំពូល​របស់​កម្ពុជា និង​ប្រមុខ​ការពារ​ជាតិ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៤ ភាគី​ទាំង​ពីរ (​កម្ពុជា​-​អា​មេ​រិ​ក​) បាន​ឯកភាព​ឱ្យ​មានការ​សន្ទនា ដើម្បី​ស្វែងរក​ផ្លូវ​ថ្មី​មួយ ក្នុង​ទំនាក់ទំនង និង​កសាង​នូវ​ទំនុកចិត្ត រវាង​ប្រទេស​ទាំង​ពីរ​។

បន្ថែ​មក​លើស​ពី​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ប្រាប់ លោក ឡ​យ ជេ​ម អូ​ស្ទី​ន ថា​កុំ​ដាក់​ប្រទេស​កម្ពុជា នៅ​ក្នុង​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ របស់​ខ្លួន ហើយ​កុំ​យក​ប្រ​ទេ ស​កម្ពុជា ធ្វើ​ជាទី​កន្លែង​ដើម្បី​ប្រកួតប្រជែង​កណ្ដាល​ភូមិ​ភូមិសាស្ត្រ​នយោបាយ រវាង​គ្នា​និ ង​គ្នា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ