ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់ក្រម​ព្រហ្មទណ្ឌ​ដើម្បី​បន្ថែម​ស្ថានភាព​ទម្ងន់ទោស​

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ដោយសារ​តែ​ឃើញ​ថា ​ក្រមព្រហ្មទណ្ឌ​នា​ពេល​បច្ចុប្បន្ន​មាន​ស្ថានភាព​ទោស​និង​ការ​ដាក់​ទោសទណ្ឌ​ដល់​ឧក្រិដ្ឋជន​ដែល​បាន​សម្លាប់​មនុស្ស​នៅ​មាន​កម្រិត​ស្រាល​ពោល​គឺ​ករណី​ឃាតកម្ម​មិន​បាន​គិត​ទុកជា​មុន ជាប់​ទោស​អតិបរមា​ត្រឹម​១៥​ឆ្នាំ​ប៉ុណ្ណោះ នោះ​ក្រសួង យុត្តិធម៌​នឹង​ធ្វើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់ក្រម​ព្រហ្មទណ្ឌ ដើម្បី​បន្ថែមស្ថានភាព​ទម្ងន់ទោស​ចំពោះ​ឃាត កម្ម​ដែល​មាន​លក្ខណៈ​កាច​សាហាវ​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​។ ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​…


រាជធានី​ភ្នំពេញ​ ៖​ ដោយសារ​តែ​ឃើញ​ថា ​ក្រមព្រហ្មទណ្ឌ​នា​ពេល​បច្ចុប្បន្ន​មាន​ស្ថានភាព​ទោស​និង​ការ​ដាក់​ទោសទណ្ឌ​ដល់​ឧក្រិដ្ឋជន​ដែល​បាន​សម្លាប់​មនុស្ស​នៅ​មាន​កម្រិត​ស្រាល​ពោល​គឺ​ករណី​ឃាតកម្ម​មិន​បាន​គិត​ទុកជា​មុន ជាប់​ទោស​អតិបរមា​ត្រឹម​១៥​ឆ្នាំ​ប៉ុណ្ណោះ នោះ​ក្រសួង យុត្តិធម៌​នឹង​ធ្វើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់ក្រម​ព្រហ្មទណ្ឌ ដើម្បី​បន្ថែមស្ថានភាព​ទម្ងន់ទោស​ចំពោះ​ឃាត កម្ម​ដែល​មាន​លក្ខណៈ​កាច​សាហាវ​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​។

ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ ២០២៤​នៅ​ទី​ស្តី ការ​ក្រសួង ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បានបញ្ជាក់​ថា ​ក្នុងមហាសន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣​កន្លង​ទៅ បាន​ធ្វើការ​សម្រេចចិត្តក្នុង​ការ​ធ្វើ​វិសោធនកម្ម​ក្រម​ទាំង​២​នេះ​ឡើង​វិញ ពោល​គឺ​ទាំង​ក្រមព្រហ្មទណ្ឌ និង​ក្រម​និ​តិ​វិធី​ព្រហ្មទណ្ឌ​។

ឯកឧត្តម​បាន​លើក​ឡើង​ថា​ ការ​ធ្វើ​វិសោធនកម្ម​ដើម្បី​បំពេញ​នូវ​ចំណុច​ខ្វះខាត ហើយ អ្វី ដែល​សំខាន់​គឺ​ដើម្បី​កែសម្រួល​ឱ្យ​ត្រូវ​ទៅ​នឹង​ស្ថានភាព​វិ​វ​ត្តិ​នៃ​សង្គមតម្រូវការ​របស់​សង្គម ដើម្បី ដល់​សន្តិសុខ និង​សុវត្ថិភាព​សាធារណៈ ព្រមទាំង​សណ្តាប់ធ្នាប់​សង្គម​ផង​ដែរ​។

ឯកឧត្តម កើត រិ​ទ្ធ​បាន​គូសបញ្ជាក់​៖ «​ដែរ​ថា​គណៈកម្មការ​ធ្វើ​វិសោធនកម្ម ក្រម ព្រហ្មទណ្ឌ ត្រូវ​បាន​បង្កើត​រួច​ហើយ ដើម្បី​ធ្វើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់ បន្ថែម​ស្ថានភាព ទម្ងន់ទោស​ចំពោះ​ឃាតកម្ម​ដែល​សាហាវ បាញ់​សម្លាប់​មនុស្ស ក្នុង​នេះ​ដូច​ជា​ក្នុង​ករណី​ឈ្មោះ ស្រី ស៊ី​ណា​សម្លាប់​មនុស្ស​ថ្មី​ៗ​មកនេះ​ជាដើម​»​។

បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បញ្ជាក់​នោះ ​គឺ​ការ​ធ្វើ វិសោធនកម្ម ក្រម​ព្រហ្មទណ្ឌ​នេះ​នឹង​បញ្ចប់​ក្នុង​កម្រិត​បច្ចេកទេសនៅ​ចុងឆ្នាំ​២០២៤​នេះ ហើយ​នៅ​ពេល​ក្រម​នេះចេញ​នោះ សម្រាប់​ការ​កំណត់​ទោស គឺ​នឹង​លើស​អ្វី​ដែល​កំពុង​អនុវត្ត​នា​ពេល​បច្ចុប្បន្ន ពោល​មិន ក្រោម​១៥​ឆ្នាំ​នោះ​
ឡើយ​។

សូម​ជម្រាប​ថា​ ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នេះ​ដែរ ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ជា​បន្តបន្ទាប់​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​ថា​ការ​ដាក់​បទចោទប្រកាន់​ទៅ​លើ​បុគ្គល​ឈ្មោះ​ស្រី​ស៊ី​ណា​បាន​សម្លាប់​មនុស្ស​២​នាក់ ហើយ​អាច​មានទោ ស​ត្រឹម​កម្រិត តែ​ពី​១០​ទៅ​១៥​ឆ្នាំ​គឺជា​ការ​ដាក់ទោស​មួយ​ក្នុង​កម្រិត​ស្រាល​មិន​សក្តិ​សម​ទៅ​នឹង​ទោស​ជន​នេះ​បាន​ប្រព្រឹត្តិ​។

ជុំវិញ​ករណី​អតីត​ឧ​ញ៉ា​ដៃ​ឆៅ ស្រី ស៊ី​ណា​នេះ​ត្រូវ​បាន​ឯកឧត្តម កើត រិ​ទ្ធ បាន​ធ្វើការ ពន្យល់​ម្តង​ហើយ​ម្តងទៀត​យ៉ាង​ដូច្នេះ​ថា​៖«​បើ​ច្បាប់​របស់​យើង​ចែង​ថា​ការ​សម្លាប់​មនុស្ស​ចាប់ពី​២​នាក់​ទៅ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១៥​ទៅ​៣០​ឆ្នាំ​យើង​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​ហើយ ប៉ុន្តែ​ច្បាប់ ក្រមព្រហ្មទណ្ឌ​អន្តរកាល​យើង​ចែង​មក​ត្រឹម​ពី​១០​ទៅ​១៥​ឆ្នាំ​ប៉ុណ្ណោះ​។​ដូច្នេះ​ក្រម​នេះ​យើង​សង្កេត​ឃើញ​ថា​នៅ​ចន្លោះ​ប្រហោង ក្នុង​នេះ​មាន​ទាំង​បញ្ហា​ស្រូប​ទោស​ជាដើម​ដែល​ជា​ក្រម​មួយ ទោស​ធំ​ស្រូប​យកទោស​តូច​ៗ​ធ្វើ​ឱ្យ​កម្រិត​ជាប់​ទោស​នឹង​ថយ​តិច​ចុះ​»​។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថាបើ​យោង​តាម​ច្បាប់ព្រហ្មទណ្ឌ​អន្តរ​កាលសម័យ​អ៊ុ​ន​តាក់​វិញ​ក្នុង​មាត្រា ៣១​និង​៣២​បាន​ចែង​ថា​ជន​ណា​ដែល​សម្លាប់ មនុស្ស ដោយ​ចេតនា​ឬ​ជន​ណាមួយ​ទៀត​ដែល​ប៉ុន​បង​សម្លាប់​ជន​ណាមួយ​ទៀត​ដោយ​ចេតនា​ត្រូវ​ជាប់​ទោស​ពី​បទ​ឧ​ក្រិ​ដ​សម្លាប់​មនុស្ស​ដោយ​ចេតនា​ត្រូវ​ដាក់​ពី​បទឧក្រិដ្ឋ​ពី​១០-១៥​ឆ្នាំ​។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែង​ដោយ​បញ្ជាក់​ថា​៖«​បើ​យើង​ដាក់ទោស​ជនល្មើស​ណា មួយ​ទៅ​តាម​អារម្មណ៍​ដោយ​មិន​បាន​មើលទៅ​លើ​អង្គហេតុ ភ​ស្ថុ​តាង​នៃ​ច្បាប់ នោះ​ជា ការ​អនុ វ​ច្បាប់ ឬ​បកស្រាយ​ច្បាប់​ទៅ​តាម​អារម្មណ៍ ហើយ ដែល​ការ​នេះ​វា​នឹង​ធ្វើ​ឱ្យ ប៉ះពាល់ ដល់​គោល ការ​អនុវត្ត​ច្បាប់​ពោល​គឺ​គោល​ការ​នីត្យានុកូលភាព​នៃ​ច្បាប់​ដែល​ជា​គោល​ការ​គ្រឹះ​មួយ​ក្នុង​ច្បាប់ព្រហ្មទណ្ឌ​។​គោល​ការ​នេះ​មិនមែន​ចែង​នៅ​កម្ពុជា​នោះ​ទេ តែ​វា​ក៏​ចែង​ក្នុង​គោល​កា រ​នៅ​អន្តរ ជាតិ​ផង​ដែរ​។

សូម​ជម្រាប​ដែរ​ក្រមព្រហ្មទណ្ឌ​ថ្មី​របស់​កម្ពុជា ត្រូវ​បាន​ចាប់ផ្តើម​អនុវត្ត នៅ​ទូ​ទាំ ង​ប្រ ទេស​កាលពី​ខែធ្នូ​២០១០​កន្លង​មក​ក្រម​នេះ​មាន​មាត្រា​សរុប​ទាំងអស់​៦៧២ និង​ក្រម​នីតិវិធី​ព្រ ហ្ម​ទណ្ឌ វិញ​មាន​មាត្រា​សរុប​៦១២៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ