ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា បាត់បង់​មរតក​មនុស្ស​រស់​មួយ​រូប​ទៀត

4 ថ្ងៃ មុន
  • ភ្នំពេញ

ព្រឹទ្ធាចារ្យ បោរាណា​ចា​រ្យ ប៊ិ​ន វិ​ន ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ទទួលស្គាល់​ថា ជា​មរតក​មនុស្សរ​ស់ម្នាក់ នៅ​ក្នុង​ចំណោម​ព្រឹទ្ធាចារ្យ​ចំនួន​៩​រូប កាលពី​ថ្ងៃ​ទី​

ព្រឹទ្ធាចារ្យ បោរាណា​ចា​រ្យ ប៊ិ​ន វិ​ន ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ទទួលស្គាល់​ថា ជា​មរតក​មនុស្សរ​ស់ម្នាក់ នៅ​ក្នុង​ចំណោម​ព្រឹទ្ធាចារ្យ​ចំនួន​៩​រូប កាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ បាន​ទទួលមរណភាព​ហើយ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ជូនដំណឹង​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ នេះ​ថា ព្រឹទ្ធាចារ្យ បោរាណា​ចា​រ្យ ប៊ិ​ន វិ​ន មរតក​មនុស្ស​រស់ បាន​ទទួលមរណភាព តាំង​តែ​ពី​ថ្ងៃ​សោ​រ៍ ទី​២២ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​០២​និង​២៧​នាទី​ទៀប​ភ្លឺ ក្នុង​ជន្មាយុ​៨៨​ឆ្នាំ ដោយ​ជរាពាធ​។

ក្រសួង ក៏​បាន​សូម​សម្តែង​នូវ​សមាន​ទុក្ខ​យ៉ាង​អាឡោះអាល័យ និង​ក្តី​សង្វេគ​ជា​ពន្លឹក ជាមួយ​លោកយាយ ព្រមទាំង​ក្រុម​គ្រួសារ ចំពោះ​មរណភាព​របស់ ព្រឹទ្ធាចារ្យ បោរាណា​ចា​រ្យ ប៊ិ​ន វិ​ន គឺជា​ការ​បាត់បង់​ស្វាមី ឪពុក ជីតា ជាទី​គោរព​ស្រឡាញ់​ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ជា​ការ​បាត់បង់​នូវ​មរតក​មនុស្ស រស់​ដ៏​ឆ្នើម​មួយ​រូប ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត​ពេញ​មួយ​ជីវិត ក្នុង​ការ​រួមចំណែក​លើក​ស្ទួយ​វិស័យ វប្បធម៌ ក្បួនតម្រា និង​ទំនៀមទម្លាប់​ប្រពៃណី​អា​ពា​ណ៍​ពិពាហ៍​ខ្មែរ​ពី​បុរាណ​។

ព្រឹទ្ធាចារ្យ បោរាណា​ចា​រ្យ ប៊ិ​ន វិ​ន ចាប់កំណើត​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​១៩៣៦ នៅ​ភូមិ​ចាន់ ឃុំ​តាំងក្រសាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

នៅ​មុន​ការ​តែងតាំង ព្រឹទ្ធាចារ្យ បោរាណា​ចា​រ្យ ប៊ិ​ន វិ​ន ត្រូវ​បាន​គេ​ដឹង និង​ទទួលស្គាល់​ថា ជា​អ្នក​ដែល​ចេះ​ដឹង​មាន​ជំនាញ​ច្បាស់លាស់ ខាង​ភ្លេងអារក្ស យីកេ ល្ខោន អា​យ៉ៃ អាចារ្យ​កិច្ច​ពិធី​ចូល​ម្លប់ និង​ចេញ​ម្លប់ អាចារ្យ​ពេលា​ការ អាចារ្យ​មង្គលការ និង​ចៅ​មហា​។

មក​ដល់​ពេល​នេះ ព្រឹទ្ធាចារ្យ បោរាណា​ចា​រ្យ ប៊ិ​ន វិ​ន គឺជា​មរតក​មនុស្ស​រស់​មួយ​រូប ក្នុង​ចំណោម​មរតក​មនុស្ស​រស់​សរុប​២៦​រូប ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ថ្នាក់​ជាតិ​ពី​ព្រះមហាក្សត្រ​។

មក​ដល់​ពេល​នេះ មរតក​មនុស្ស​កម្ពុជា បាន​បាត់បង់​ជា​បន្តបន្ទាប់ ដោយសារ​តែ​ជរាភាព ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ