ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នឹង​ស្នើ​សុំ​ដាក់​ឈ្មោះស្រី ស៊ី​ណា​ ដាក់​ក្នុង​បញ្ជី​ជា​ឧ.ក្រិ.ដ្ឋ.ជ.ន.​សា​.ហា.វ

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​អះអាង​ថា ​នឹង​ស្នើ​សុំ​ឈ្មោះ​ស្រី ស៊ី​ណា ដាក់​នៅ​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ទណ្ឌិត​ ដែល​ជា​ឧក្រិដ្ឋជន​សាហាវ​មិន​អាច​ស្នើ​សុំបន្ធូរបន្ថយ និង​លើកលែងទោស​បាន​ឡើយ​។ ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​ នារសៀល​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​អះអាង​ថា ​នឹង​ស្នើ​សុំ​ឈ្មោះ​ស្រី ស៊ី​ណា ដាក់​នៅ​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ទណ្ឌិត​ ដែល​ជា​ឧក្រិដ្ឋជន​សាហាវ​មិន​អាច​ស្នើ​សុំបន្ធូរបន្ថយ និង​លើកលែងទោស​បាន​ឡើយ​។

ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​ នារសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅ​ទីស្តីការ​ក្រសួង​ ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​អះ​អាង​ថា ​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិ ​ដើម្បី​វាយតម្លៃ ដើម្បី​ពិនិត្យ​ឈ្មោះ​ទណ្ឌិត​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​នឹង​ស្នើ​សុំ​គណៈកម្មការ​ដាក់​ឈ្មោះ​ស្រី ស៊ី​ណា ទៅ​ក្នុង​បញ្ជី​ឧក្រិដ្ឋជន​សាហាវ ដែល​មិន​អាច​ទទួលយក​ការ​ស្នើ​សុំ​ការ​បន្ធូរបន្ថយ និង​លើកលែងទោស​បាន​ឡើយ ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​​បំបែកសំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ផ្តន្ទាទោស​ជន​នេះ​(​ស្រី ស៊ី​ណា​) និង​ដើម្បី ឯកជន​នេះ​រង​ទោស​ទោស​ដល់​អ​តី​ប្បរមា ដែល​សំណុំរឿង​នីមួយ​ៗ នឹង​ត្រូវ​រង​នឹង​ការ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​រហូត​ដល់​១៥ ឆ្នាំ​។ 

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​តុលាការ​៖ ទី​១ គឺ​កុំ​បញ្ចូល​សំណុំ រឿង​នេះ​ទៅ​ជា​សំណុំរឿង​តែ​មួយ  ទី​២​ស្នើ​សុំ​ទៅ​តុលាការ​គ្រ ប់​ជាន់ថ្នាក់​សូមកុំ​អនុ​វ ត្ត​វិធាន ស្រូប​ទោស ដើម្បី​ធានា​ថា​ជន​នេះ​នឹង​អនុវត្ត​តាម សាលា​ក្រម​ឬ​សាលដីការ​ជា បន្តបន្ទាប់​ចំពោះ សំណុំរឿង​ទាំង​ពីរ​នេះ​។  ​ឯកឧត្តមបាន​គូសបញ្ជាក់​ថា​៖ «​ត្រូវ​អនុវត្ត​ចប់​សំណុំរឿង​មួយ ដាក់​អនុវត្ត​សំណុំរឿង មួយទៀតបន្ត ។ ​សំណុំរឿង​ទោស​១៥ឆ្នាំ បើ​ពី​សំណុំរឿង​មាន​ន័យ​ថា​ ជាប់​ទោស​៣០​ឆ្នាំ​»​។ ​

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​៖ «​បន្ទាប់​ពី​តុលាការ​បាន​ចេញ​សេចក្តីសម្រេច​ដូច​ជា​ស្ថាពរ​ហើយ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ទទួល​បាន​តាម​គោលការណ៍​ពី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី  និង​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈ​កម្ម ការ​ជាតិ​ដើម្បី​វាយតម្លៃ ដើម្បី​ពិនិត្យ ឈ្មោះ​ទណ្ឌិត​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ខ្ញុំ​នឹង ស្នើ​សុំ​ទៅ​គណៈកម្មការ​ជាតិ​ដើម្បី​ដាក់​ឈ្មោះ​ជន​នេះ​(​ស្រី ស៊ី​ណា​)​នៅ​ក្នុង​បញ្ជី​ឧក្រិដ្ឋជន​សា ហាវ ដែល​មិន​អាច​ទទួលយក​ការ​ស្នើ​សុំ​ការ​បន្ធូរបន្ថយ និង​លើកលែងទោស​និង​លើកលែង​ទោ សបាន​ឡើយ​»​។

សូម​ជម្រាប​ថា​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ គូសបញ្ជាក់​ជូន​សាធារណជន​នូវ​ចំណុច​សំខាន់​ៗ ពាក់ព័ន្ធ​នឹង​ករណី​បាញ់ ប្រហារ​ដ៏​សាហា​វប្រ ព្រឹ​ត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា និង​ចំណាត់ការ​ក្នុង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ករណី​នេះ​ក្រសួងយុត្តិធម៌​បាន​តាមដាន​ដោយ​យកចិត្ត​ដាក់​បំផុត​លើ​ការ​អនុវត្ត​ច្បាប់ ចំពោះ​ករណី​ខាងលើ​នេះ ដើម្បី​ធានា​ថា ច្បាប់​ត្រូវ​បាន​អនុវត្ត​ដោយ “​ត្រឹមត្រូវ​” និង​ដោយ “​ម៉ឺងម៉ាត់​” នៅ​ក្នុង​ករណី​នេះ ពិសេស ធានា​ថា ជនល្មើស​ដាច់ខាត​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ដោយ​ម៉ឺងម៉ាត់ និង​ដោយ​គ្មាន​ការ​បន្ធូរបន្ថយ​ណាមួយ​ឡើយ​, អ្នក​មិន​ពាក់ព័ន្ធ​ត្រូវ​ទទួល​បា ន​នូវ​យុត្តិធម៌​តាម​ច្បាប់ ហើយ​ជន​រង​គ្រោះ​ដាច់ខាត​ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌ ដោយ​ត្រឹមត្រូវ​តាម​ច្បាប់​។

អ្នកនាំពាក្យ​ថា​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា ក្នុង​សំណុំរឿង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ពី ៖ (១)-​បទ​ឃាតកម្ម តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ​, (២)-​បទ​ប៉ុនប៉ង​ឃាតកម្ម (​ឬ​បទ​ឃាតកម្ម​មិន​បាន​សម្រេច​) តាម​មាត្រា ២៧ និងមាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ និង (៣)-​បទ​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ តាម​មាត្រា២០នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដែល​អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ ២ ឆ្នាំ​។

ជាមួយ​គ្នា​នេះ​, អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោះ​លែងឱ្យ​មានសេរីភាព​វិញ​នូវ​បុគ្គល​ពីរ​រូប​ទៀត រួម​មានឈ្មោះ សាន សុខ​ចំរើន ហៅ ឆ្អឹង និង​ឈ្មោះ ទិន ទូច ហៅ រ៉ា​ដូ ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ និង​ភស្តុ​តាង ដែល​បង្ហាញ​ថា បុគ្គល​ពីរ​រូប​នេះ មិន​មានការ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ខាងលើ​។

ប្រភព​បាន​លើក​ឡើង​ទៀត​ថា​ផ្អែក​លើ​បទចោទប្រកាន់ និង​ការ​បំបែកសំណុំរឿង​ជា​ពី រ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​ច្បាប់​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​, ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា នឹង​ត្រូវ​កាត់ទោស​ដោយ​សាលក្រម​ចំនួន២ សម្រាប់​សំណុំរឿង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ហើយ​អាច​ប្រឈម​នឹង​ការ​ផ្ត ន្ទា​ទោស​ដាក់​ពន្ធ នាគារ​រហូត​ដល់១៥ឆ្នាំ ក្នុង​សំណុំរឿង​នីមួយ​ៗ​។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ស្នើ​សុំ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អយ្យ ការ មាន​វិធានការ​អនុវត្ត​ច្បាប់​ឱ្យ​បាន “​ម៉ឺងម៉ាត់​” ចំពោះ​ករណី​សំណុំរឿង​ទាំង​ពីរ​នេះ និង​ស្នើ​សុំ​ថា​ទោស​ដែល​ចេញ​លើ​សំណុំរឿង​ទាំង​ពីរ​ខាងលើ​នេះ​នឹង​មិន​ត្រូវ​ស្រូប​បញ្ចូល​គ្នា​ឡើយដើម្បី​ធានា​ដល់​គោលការណ៍ “​សម​ទ​ណ្ឌោ​” ទៅ​តាម​ច្បាប់ ចំពោះ​ករណី​នៃ​ការ បាញ់ប្រហារ​ខាងលើ​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ សូម​បញ្ជាក់​ជូន​ថា ក្នុង​ករណី​មានការ​ស្រាវជ្រាវ​រក​ឃើញ ភស្តុ​តាង​ថ្មី​បន្ថែម ដែល​ធ្វើ​ឱ្យ​ប្រែប្រួល​ទៅ​លើ​អង្គហេតុ និង​បទចោទប្រកាន់​, ទាំង​ចៅក្រម​ស៊ើប សួរ ទាំង​ចៅក្រម​ជំនុំជម្រះ មាន​សិទ្ធិ​អំណាច​តាម​ច្បាប់ ក្នុង​ការ​កែប្រែ​បទចោទប្រកាន់ ទៅ​តាម​អង្គហេតុ​, ភស្តុ​តាង និង​អង្គច្បាប់ ដែល​មាន​ក្នុង​សំណុំរឿង ដោយ​អនុវត្ត​ទៅ​តាម​នីតិ​វិ ធី​ដែល​មាន​ចែង​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​«ករណី​បាញ់ប្រហារ​ខាងលើ គឺ​ពិតជា​រឿង​ដ៏​រន្ធត់ និង​អាណោចអាធ័ម​ក្រៃ​លែង ទាំង​សម្រាប់​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ព្រម​ទាំ ង​សង្គម​ជាតិ​យើង ហើយ​យើង​ពុំ​មាន​ជម្រើស​អ្វី​ក្រៅពី​ការ​អនុវត្ត​តាម​ច្បាប់​ឱ្យ​បាន “​ត្រឹមត្រូវ​” និង “​ម៉ឺងម៉ាត់​” ដោយ​ផ្អែក​តាម​អង្គហេតុ​, ភស្តុ​តាង និង អង្គច្បាប់​នៅ​ក្នុង​សំណុំរឿង ដើម្បី​ធានា​ថា ជន​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌​តាម​ផ្លូវច្បាប់ ហើយ​ជនល្មើស​ដាច់ខាត​ត្រូ វ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយ​ម៉ឺងម៉ាត់ និង​ដោយ​គ្មាន​បន្ធូរបន្ថយ​ណាមួយ​ឡើយ»៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ