តាមព័ត៌មានដែលទទួលបាន យ៉ាងហោចណាស់ មានអភិបាលខេត្តចំនួន១០រូប ត្រូវបានតែងតាំងថ្មី និងផ្លាស់ប្តូរមុខតំណែងនៅបណ្តាខេត្តមួយចំនួន ដូចជា ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យជាដើម ។

យោងតាមព្រះរាជក្រឹត្យជាច្រើនសន្លឹកដាច់ដោយឡែកពីគ្នា ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ និង ឡាយព្រហស្ថលេខាដោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់ត្រាស់បង្គាប់តែងតាំង ផ្លាស់ប្តូរមុខតំណែង អភិបាលនៃគណៈអភិបាលខេត្តមួយចំនួន ខណៈអភិបាលខេត្តដែលត្រូវចូលនិវត្តន៍ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

គណៈអភិបាលខេត្តដែលត្រូវបានផ្ទេរ និងតែងតាំងនោះ រួមមាន ៖
១- ឯកឧត្តម វ៉ឺ សំណាង ត្រូវបានផ្ទេរពីចេញពីតួនាទីជាអភិបាលខេត្តកំពង់ស្ពឺ និងត្រូវបានតែងតាំងជា «អភិបាលនៃគណៈអភិបាលខេត្តតាកែវ» វិញ។
២- ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានផ្ទេរពីចេញពីតួនាទីជាអភិបាលខេត្តត្បូងឃ្មុំ និង ត្រូវបានតែងតាំងជា «អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ» វិញ។
៣- ឯកឧត្តម គួច ចំរើន ត្រូវបានផ្ទេរពីចេញពីតួនាទីជាអភិបាលខេត្តព្រះសីហនុ និង ត្រូវបានតែងតាំងជា «អភិបាលនៃគណៈអភិបាលខេត្តកណ្តាល» ។
៤- ឯកឧត្តម ម៉ាង ស៊ីណេត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ។
៥- ឯកឧត្តម សរ សុពុត្រា ត្រូវបានតែងតាំងជា អភិបាលនៃគណៈអភិបាល ខេត្តស្ទឹង
ត្រែង។
៦- ឯកឧត្តម មាន ចាន់យ៉ាដា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ ។
ចំណែកអភិបាលខេត្តចំនួន ៤ រូបផ្សេងទៀត ដែលត្រូវចូលនិវត្តន៍ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងនោះរួមមាន៖

១- ឯកឧត្តម គង់ សោភ័ណ្ឌ អតីតអភិបាលខេត្តកណ្តាល ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
២- ឯកឧត្តម ស្វាយ សំអាង អតីតអភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
៣- ឯកឧត្តម ងួន រតនៈ អតីតអភិបាលខេត្តកំពង់ធំ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
៤- ឯកឧត្តម អ៊ូច ភា អតីតអភិបាលខេត្តតាកែវ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហា
ផ្ទៃ ។






ចែករំលែកព័តមាននេះ