ឡានកូរ៉ូឡាសុីញ៉ូអែបខាង ដើម្បីបត់ជើងតូច ស្រាប់តែកុងតឺន័របុ.កពីក្រោយធ្លា.ក់ផ្លូវខ្ទេ.ច
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាកូរ៉ឡា១គ្រឿងកំពុងបើកយឺតៗសុីញ៉ូអែបខាងដើម្បីឈប់
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាកូរ៉ឡា១គ្រឿងកំពុងបើកយឺតៗសុីញ៉ូអែបខាងដើម្បីឈប់
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាកូរ៉ឡា១គ្រឿងកំពុងបើកយឺតៗសុីញ៉ូអែបខាងដើម្បីឈប់បត់ជើងតូច ស្រាប់តែមានរថយន្តធុនធំដឹកទូកុងតឺន័រ១គ្រឿង បើកបរក្នុងល្បឿនលឿនដូចហោះទៅដល់បានជ្រុលទៅបុកពីក្រោយពេញទំហឹង ។ រុញធ្លាក់ផ្លូវនិងវិល១ជុំត្រឡប់ក្បាលទៅក្រោយវិញ រងការខូចខាតក្រពឹតរួញខ្ទេចខាងក្រោយខាងឆ្វេងទាំងស្រុង ប៉ុន្តែសំណាងល្អអត់ក្រឡាប់ ហើយអ្នកបើកបរក៏មិនបានរងរបួសអ្វីដែរ ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅតាមមហាវិថីសុីជីនភីង ហៅ ផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាកកូរ៉ូឡាពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-4419 ជិះគ្នា២នាក់ បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយឺតៗ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានសុីញ៉ូអែបទៅខាងស្ដាំដៃដើម្បីឈប់ ស្រាប់តែមានរថយន្តកុងតឺន័រមិនចាំម៉ាកនិងស្លាកលេខ១គ្រឿង បើកបរលឿនក្នុងទិសដៅស្របគ្នាយ៉ាងលឿនទៅដល់ ។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះពុំដឹងថាអ្នកបើកបររថយន្តកុងតឺន័រខាងលើរវល់តែងាកទៅណាទេ ទើបមើលមិនឃើញរថយន្តកូរ៉ូឡានេះ ហើយក៏បានជ្រុលទៅបុកពីក្រោយពេញទំហឹង រួចរុញធ្លាក់ផ្លូវវិល១ជុំរងការខូចខាតក្រពឹតខ្ទេចខាងក្រោយខាងស្ដាំទាំងស្រុងតែម្ដង ។ ប៉ុន្តែសំណាងល្អ រថយន្តកូរ៉ូឡាអត់ក្រឡាប់ ទើបមិនបានបណ្ដាលឲ្យអ្នកបើកបរ និងប្រពន្ធរបស់គាត់រងរបួសនោះឡើយ បន្ទាប់មករថយន្តបង្កបានបន្ថែមល្បឿនយ៉ាងលឿន បើករត់គេចសំដៅទៅទិសមហាវិថីឈ្នះឈ្នះបាត់ស្រមោល ។
ស្រ្តីជាម្ចាស់រថយន្តកូរ៉ូឡារងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ គាត់និងប្ដីបានជិះរថយន្តធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយប្ដីគាត់ជាអ្នកបើកបរ ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានបន្ថយល្បឿនសុីញ៉ូអែបទៅខាងស្ដាំដៃដើម្បីឈប់បត់ជើងតូច ។ ខណៈនោះស្រាប់តែមានរថយន្តធុនធំ១គ្រឿងបើកបរលឿន ក្នុងទិសដៅស្របគ្នាទៅដល់ បុកពីក្រោយពេញទំហឹងរុញធ្លាក់ផ្លូវវិល១ជុំត្រលប់ក្បាលទៅក្រោយវិញតែម្ដង ។ ខណៈនោះគាត់ក៏មិនបានមើលឃើញរថយន្តដែលបុករថយន្តគាត់នេះថាជាប្រភេទរថយន្តអ្វីនោះដែរ ព្រោះតែបុកវិល១ជុំ ហើយរថយន្តនោះក៏បានបើករត់គេចទៅបាត់ស្រមោលទៀត ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ប្រទះឡាងបានចុះទៅពិនិត្យជាក់ស្ដែងឃើញអត់មានប៉ះពាល់ដល់អ្នកដ៏ទៃ និងទ្រព្យសម្បត្តិរដ្ឋ ចំណែកឯរថយន្តបង្កបើករត់បាត់ទៀត ទើបឲ្យម្ចាស់រថយន្តកូរ៉ូឡារងគ្រោះខាងលើនេះស្ទូចយកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ