ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣នាក់​លួច​ដឹក​កាំជ្រួច​តាម​ទូក​ឆ្លង​ដែន​ពី​ឡាវ​ចូល​​ដី​​ខ្មែរ​

2 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹង​ត្រែង​ ៖​​ កម្លាំង​សមត្ថកិច្ច​បាន​​​ឃាត់ខ្លួន​​ជនសង្ស័យ​ចំនួន​៣​នាក់ ក្រោយ​រក​ឃើញ​ពី​ការ​លួច​ដឹក​ជញ្ជូន​កាំជ្រួច​ឆ្លង​ដែន​មក​ពី​ប្រទេស​ឡាវ​ចូល​កម្ពុជា ដោយ​ខុសច្បាប់ ។ តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាល​ពី​​រសៀល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៥…

ខេត្ត​ស្ទឹង​ត្រែង​ ៖​​ កម្លាំង​សមត្ថកិច្ច​បាន​​​ឃាត់ខ្លួន​​ជនសង្ស័យ​ចំនួន​៣​នាក់ ក្រោយ​រក​ឃើញ​ពី​ការ​លួច​ដឹក​ជញ្ជូន​កាំជ្រួច​ឆ្លង​ដែន​មក​ពី​ប្រទេស​ឡាវ​ចូល​កម្ពុជា ដោយ​ខុសច្បាប់ ។ តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាល​ពី​​រសៀល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៥ កម្លាំង​យោធា​និង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​៧០១ បាន​ឃាត់​រថយន្ត​ម៉ាក​​​​សាំ​យ៉ុ​ង ពណ៌​សម្បក​​ឪឡឹក មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ ២B. ៧២២៨ ដោយ​ប្រទះ​ឃើញ​កាំជ្រួច​ចំនួន​៥០​កេស ក្នុង​មួយ​កេស​មាន​១៨​ប្រអប់ ។

ក្រោយ​ការ​ត្រួតពិនិត្យ និង​សាកសួរ​ជន​សង្ស័យ​​បាន​ឆ្លើយ​សារភាព​ថា កាំជ្រួច​ទាំងនេះ បាន​ដឹក​ចេញពី​ប្រទេស​ឡាវ តាម​ច្រករបៀង ចំណុច​កោះ​ស្ដាំ​​ដា​ក់តាមទូក​ឆ្លង​មក​ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ និង​ត្រូវ​បន្ត​គោល​ដៅ​ដឹក​ជញ្ជូន​ទៅ​ខេត្តកំពង់ធំ ។ តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន​ចំនួន​៣​នាក់ ។

១-​ឈ្មោះ អូន សំណាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​ក្រោម ឃុំ​ព្រះ​រំកិល ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ។ ២-​ឈ្មោះ ឡាំង វិចិត្រ ភេទ​ប្រុស អាយុ​៣៣​​ឆ្នាំ ទីលំនៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ ។ និង​​៣-​​ឈ្មោះ​ សុវណ្ណ​ ​ធា​រ៉ា​ក់​ ភេទ​​ប្រុស ​អាយុ​​​​២៥​ឆ្នាំ ទីលំនៅ​ភូមិ​ក្រោម ឃុំ​ព្រះ​រំកិល ស្រុក​​​បុរី​អូរ​ស្វាយ​សែន​ជ័យ ។

ក្រោយ​ការ​ឃាត​់​ខ្លួន​​ជនសង្ស័យ​ខាងលើ កម្លាំង​ប៉ុស្តិ៍​នគរបាល​ការ​ពារ​ព្រំដែន​គោក​៧០១ បាន​បញ្ជូន​មក​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​​សាក​​សួរ​​​បន្ត ។ លោក​វរសេនីយ៍ឯក ភិ​វ ស៊ីនួន អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៥​ថា ក្រោយ​បញ្ចប់​នីតិវិធី​ និង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ។

មិន​មាន​មន្ត្រី​ជំនាញ​មួយ​ណា​បង្ហាញ​ថា​តើ​កាំ​កាំជ្រួច​នេះ​បាន​នាំ​ចូល​មក​ធ្វើ​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ តែ​មន្ត្រី​ខ្លះ​សង្ស័យ​ថា​កាំជ្រួច​ដែល​នាំ​ចូល​នេះ​អាចយ​កមក​ច្នៃ​ជា​កាំជ្រួច​ផ្សេង​ៗ​ទៀត ដោយ​ប្រើ​រំសេវ​កាំជ្រួច​នាំ​ចូល​នេះ ។ ទាក់ទិន​នឹង​គោលដៅ​នាំ​មក​កាន់​ខេត្តកំពង់ធំ សមត្ថកិច្ច​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ជា​សាធារណៈ​នោះ​ទេ សង្ស័យ​​​នាំ​ចូល​​មក​​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​​ក៏​មិន​​ច្បាស់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ