ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចខ្លាំងដែរ ! ស្រី្ត​ជើង​ឆើ​ត​អស់លក្ខណ៍ត្រឹមធ្វើជាទម្លា.ក់មាសក្លែងក្លាយឲ្យជនរងគ្រោះរើស

3 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ចាញ់ល្បិច​ចោរ ជាក់ស្តែង​ដូច​ករណី​នេះ !​មុខសញ្ញា​ទម្លាក់​ដុំ​ប្រាក់​ដូរ​យក​មាស​សុទ្ធ ត្រូវ​ជាប់អន្ទាក់​នគរបាល​ស្រុក​ប​សេដ្ឋ ខេត្ដកំពង់ស្ពឺ នា​ព្រឹក​ថៃ្ង​ទី​២២ មិថុនា ២០២៤…

ខេត្តកំពង់ស្ពឺ ៖ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ចាញ់ល្បិច​ចោរ ជាក់ស្តែង​ដូច​ករណី​នេះ !​មុខសញ្ញា​ទម្លាក់​ដុំ​ប្រាក់​ដូរ​យក​មាស​សុទ្ធ ត្រូវ​ជាប់អន្ទាក់​នគរបាល​ស្រុក​ប​សេដ្ឋ ខេត្ដកំពង់ស្ពឺ នា​ព្រឹក​ថៃ្ង​ទី​២២ មិថុនា ២០២៤ នេះ ។ នេះ​បើ​យោង​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បង្ហោះ​នា​ថ្ងៃ​ទី​២២ ខែមិថុនា​នេះ ។

នៅ​ចំណុច​ផ្សា​ស្លាប​លែង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ មាន​ជនសង្ស័យ​ចំនួន​០៣​នាក់ (​ប្រុស​០១)​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125 មិន​ស្គាល់​សេរី​ឆ្នាំ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ xxxx ធ្វើ​សកម្មភាព ទម្លាក់​ដុំ​ថង់​មាស​(​ក្លែងក្លាយ​) មុខ​ជន​រង​គ្រោះ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ក្នុង​ផ្សារ​ដោយ​ធ្វើ​ជា​ហេតុ​ចៃដន្យ មិន​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ដទៃ ឬ​ម្ចាស់ទ្រព្យ ចំពោះ​មុខ​ជន​រង​គ្រោះ រួច​បាន​ហៅ​ជន​រង​គ្រោះ​ខ្សឹប​ថា កុំ​មាត់​ប្រាប់​គេ​ចាំ​ចែក​គ្នា ។

ជនសង្ស័យ​មានឈ្មោះ សៅ សា​រឿ​ន ហៅ​ច​ន្ដា ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ដើម​ផ្ដៀក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ បាន​ទទួលស្គាល់​ថា ខ្លួន និង​បក្ខពួក​ចំនួន​០២​ទៀត ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​អ្វី ដែល​ជន​រង​គ្រោះ​រៀបរាប់​អ​ញ្ចឹ​ង ។

ជា​ចៃដន្យ ស្រាប់តែ​កំពុងនិយាយ​ហៅ​ជន​រង​គ្រោះ​ដើរ​ចេញ​ក្រៅ​ផ្សារ​ទៅ​រក​កន្លែង​ស្ងាត់ ដើម្បី​បើក​ថង់​មាស និង​ចែក​គ្នា ស្រាប់តែ​មាន​សមត្ថកិច្ច​នគរបាល​មក​សាកសួរ និង​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ទើប​បែកការ រួច​សមត្ថកិច្ច​ឃាត់​មក​សួរនាំ​តែ​ម្ដង ។

តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ​សៅ សា​រឿ​ន ហៅ​ច​ន្ដា បាន​ឆ្លើយ​សារភាព​ថា ខ្លួន​និង​បក្ខពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្រើ​ល្បិច​ទម្លាក់​ថង់ និង​មាន​បំណង​ឆ​បោ​.​ក​យក​ទ្រព្យ មាន​តម្លៃ​ពី​ជន​រង​គ្រោះ​ឈ្មោះ ឡាយ គី​ម​សុខ ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​កំពុង​ដំណើរការ​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ដ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ​ចំណាត់ការ​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ