ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃប្ដេជ្ញា​បន្ត​សហការ​ធានា​សន្តិសុខ​សម្រាប់​ការ​រៀបចំបោះ​ឆ្នោត

3 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្តេជ្ញា​បន្ត​សហការ​ក្នុង​ការ​ធានា​សន្តិសុខ សម្រាប់កា​រៀបចំ​បោះ​ឆ្នោត​ឲ្យ​បាន​ល្អជា​មួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ ។ ការ​ប្តេជ្ញា​នេះ​ នៅ​ពេល​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា…

​រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្តេជ្ញា​បន្ត​សហការ​ក្នុង​ការ​ធានា​សន្តិសុខ សម្រាប់កា​រៀបចំ​បោះ​ឆ្នោត​ឲ្យ​បាន​ល្អជា​មួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ ។

ការ​ប្តេជ្ញា​នេះ​ នៅ​ពេល​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ឋានៈ​ជាប្រធាន​​​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោតបាន​ផ្ដល់​តម្លៃខ្ពស់​ចំពោះ​មរតកនៃ​ការ​ខិត​ខំ​កសាង និង​រក្សា​បរិយាកាស​ស ន្តិ​សុខ ក្នុង​ដំណើរការ​បោះ ឆ្នោត​នៅ​កម្ពុជា របស់​ថ្នាក់ដឹកនាំ​ជំនាន់​មុន​។

ការ​ថ្លែង​របស់ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី នេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​ស​ន្និ​បា ត​បូក​សរុប​ការងារ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ និង​ការ​បោះ​ឆ្នោ ត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ របស់​គណៈ​ក​ម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) រៀបចំ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤​។

ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ជា​ពិសេស​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ទាំង​ការ​បោះ​ឆ្នោត​សកល និង​អ​សកល ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ទាំង​អ្នក​សង្កេតការណ៍ និង​ប្រជាពលរដ្ឋ​កម្ពុជា​ផ្ទាល់ ទទួលស្គាល់​ជា​ឱឡារិក​ថា បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​យ៉ាង ល្អ​ប្រសើរ ពោល​គឺ​គ្មាន​ឡើយ​អំពើ​ហិង្សា​នយោបាយ ឬ​ការ​បង្កហេតុ​ផ្សេង​ៗ ​។

ក្នុង​ន័យ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីបាន​គូសបញ្ជាក់​ថា ក្នុង​ជា​នាម​អ្នក​បន្តវេន ដែល​ទទួលខុសត្រូវ​លើ​កិច្ចការ​សន្តិសុខ​បោះ​ឆ្នោត ឯកឧត្តម នឹង​បន្ត​ផ្ដល់​កិច្ចសហការ​ឱ្យ​បាន​ល្អជា​មួយគ​.​ជ​.​ប ដើម្បី​បន្ត​ធានា​អនុវត្ត​រដ្ឋធម្មនុញ្ញ ពិសេស​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ប្រជាពលរដ្ឋ មាន​ភាព​ជា​ម្ចាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំ ណា​ង​របស់​ខ្លួន ជា​ទៀត​ទាត់​ស្រប​តាម​ច្បាប់​។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​កា របោះ​ឆ្នោត បាន​មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ក្នុង​ឆ្នាំ​២០២៤​នេះ បាន​ប្រព្រឹត្ត​ទៅ​ជា​បន្តបន្ទាប់​ក្នុង​បរិយាកាស​ដែល​ស្ថានភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ នៅ​កម្ពុជា​មានការ​វិត្ត​ល្អ​ប្រសើរ ពិសេស​គណបក្ស​នយោបាយ និង​អង្គការ​ជាតិ និង​អន្តរជាតិ ភាគច្រើន បាន​ចេញ​សេចក្ដីថ្លែងការណ៍​គាំទ្រ និង​កោតសរសើរ​។

ប្រធាន​គ​.​ជ​.​ប បាន​ធ្វើ​មូល​វិចារ​ការ​វាយតម្លៃ​ជា​រួម​របស់​ភាគី​ពាក់ព័ន្ធ ថា​ការ​បោះ​ឆ្នោត ទាំង​ពីរ​ចុង​ក្រោយ​នេះ មាន​បរិយាកាស​សន្តិសុខ និង​របៀបរៀបរយ​ល្អ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាមកំហែង ពិសេស​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សុវត្ថិភាព ឯករាជ្យ មិន​លម្អៀង មាន​វិជ្ជាជីវៈ និង​មាន​តម្លាភាព​។ ឯកឧត្តម ក៏​បាន​ថ្លែងអំណរគុណ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការ​បោះ ឆ្នោត រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ ដែល​ផ្ដល់​កិច្ចសហការ​យ៉ាង​ល្អ​លើ​ការងារ សន្ត​សុខ បោះ​ឆ្នោត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ