ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែសឹកពីព្រះសង្ឃបាន២ខែមកបែកគំនិតធ្វើរឿងបែបនេះ

3 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​រក្សា​ទុក្ខ និង​ចែកចាយ​ថ្នាំ​ញៀ​.​ន ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​រក្សា​ទុក្ខ និង​ចែកចាយ​ថ្នាំ​ញៀ​.​ន ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​២១​និង​០០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​លេខ​៣ បាន​ល្បាត​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ ស្ថិត​នៅ​ចំណុច​ក្រុម​១១ ភូមិ​០៣ សង្កាត់​០៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀ​.​ន ។

ជនសង្ស័យ​ចំនួន​០២​នាក់​ខា​លើ​នេះ​មានឈ្មោះ​ដូច​ខាងក្រោម ៖ ១/​ជនសង្ស័យ​ឈ្មោះ ហៀ​ង លី​ហួត ភេទ​ប្រុស ឆ្នាំ​កំណើត​២០០៦ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។ ទីលំនៅ​បច្ចុប្បន្ន : ភូមិ​០៤ សង្កាត់​០៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ មានស្រុក​កំណើត : ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

២/​ជនសង្ស័យ​ឈ្មោះ ដេ​ន សុ​ភាន់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៧ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ។ ទីលំនៅ​បច្ចុប្បន្ន : ភូមិ​០៣ សង្កាត់​០៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។ មានស្រុក​កំណើត : ស្រុក​ឈូក ខេត្តកំពត ទើប​សឹក​ពី​ព្រះសង្ឃ​បាន​ចំនួន​ពីរ​ខែ ។
វត្ថុ​តាង​រួម​មាន ១-​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ចំនួន​១៤​កញ្ចប់ ។ ២-​ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ