ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះហៅ​បុរស២នាក់ដែលបង្ហោះផ្សាយ​លក់​ឧបករណ៍​ឆ​.​ក់​ត្រី​លើ​បណ្តាញ​សង្គម

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តប​តាម​ការ​ស្នើ​សុំ​អន្តរាគមន៍ និង​ចាត់វិធានការ​ចំពោះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ដែល​តែងតែ​ធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ​លក់​សម្ភារៈ​ឧបករណ៍​ឆ​.​ក់​ត្រី​ខុសច្បាប់​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះ…

រាជធានី​ភ្នំពេញ ​៖ តប​តាម​ការ​ស្នើ​សុំ​អន្តរាគមន៍ និង​ចាត់វិធានការ​ចំពោះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ដែល​តែងតែ​ធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ​លក់​សម្ភារៈ​ឧបករណ៍​ឆ​.​ក់​ត្រី​ខុសច្បាប់​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះ នាព្រឹកថ្ងៃទី២៥ ខែមិថុនានេះ ។

នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​កោះហៅ​ឈ្មោះ ភី រាជ្យ ដែល​ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ជាង​លក់​គ្រឿង​អំ​ភ្លី ឆ​.​ក់​ត្រី និង​គណនី Tik Tok មានឈ្មោះ electric ដែល​ពាក់ព័ន្ធ និង​ករណី​បង្ហោះ​ផ្សព្វផ្សាយ​លក់​សម្ភារៈ​ឧបករណ៍​ឆ​.​ក់​ត្រី​លើ​បណ្តាញ​សង្គម ។

ការ​បង្ហោះ​ផ្សព្វផ្សាយ​នេះ ឈ្មោះ ភី រាជ្យ ធ្វើ​ឡើង​ដើម្បី​ជួយ​លក់​សម្ភារៈ ឧបករណ៍​ឆ​.​ក់​ត្រី​ខុសច្បាប់ អោយ​បងប្រុស​របស់​ខ្លួន​ឈ្មោះ នាង សា​រ៉ា​ក់ ដែល​ជា​ជន​ពិការ​មាន​អាសយដ្ឋាន​នៅ ស្រុក​អង្គរ​ជ័យ ខេត្ដកំពត ។

បន្ថែម​ពី​នោះ ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពត និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ដកំពត បាន​ចុះ​ដកហូត​សម្ភារៈ​ឧបករណ៍​ឆ​.​ក់​ត្រី​ខុសច្បាប់​មួយ​ចំនួន និង​បាន​ធ្វើការ​អប់រំ​ណែនាំ​ឈ្មោះ នាង សា​រ៉ា​ក់ ។

ក្រោយ​ទទួល​បានការ​អប់រំ​ណែនាំ ឈ្មោះ នាង សា​រ៉ា​ក់ ព្រម​ទទួលស្គាល់​កំហុស និង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​កែ​ឆ្នៃ លក់​សម្ភារៈ ឧបករណ៍​ឆ​.​ក់​ត្រី​ខុសច្បាប់​តទៅ​ទៀត ។

ចំពោះ​ឈ្មោះ ភី រាជ្យ ក៏​បាន​ទទួលស្គាល់​នូវ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត និង​បាន​ធ្វើ​កិច្ចសន្យា​ថា ហ្នឹង​បញ្ឈប់​ផ្សព្វផ្សាយ​លក់​សម្ភារៈ ឧបករណ៍​ឆ​.​ក់​ត្រី​ខុសច្បាប់​តទៅ​ទៀត និង​បាន​លុប​រាល់​វី​ដេ​អូ ដែល​ខ្លួន​បាន​ផ្សព្វផ្សាយ​ពុំ​អោយ​មាននៅ​លើ​បណ្ដាញ​សង្គម​ទៀត​ឡើយ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំលឹក​ដល់​សាធារណជន​ទាំងអស់ សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ផលិត​មាតិកា វី​ដែ​អូ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​លក់​ផលិតផល រឺ​សេវាកម្ម​អ្វីមួយ ផ្ទុយ​នឹង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ