លេងមួយទំហឹងហើយ! Apple និង Meta កំពុងពិភាក្សាអំពីភាពជាដៃគូ AI ជំនាន់ថ្មី
សហរដ្ឋអាមេរិក ៖ យោងតាមកាសែត Wall Street Journal របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែ
សហរដ្ឋអាមេរិក ៖ យោងតាមកាសែត Wall Street Journal របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែ
សហរដ្ឋអាមេរិក ៖ យោងតាមកាសែត Wall Street Journal របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា ក្រុមហ៊ុន Meta Platforms ដែលជាក្រុមហ៊ុនមេរបស់បណ្តាញទំនាក់ទំនងសង្គមយក្ស Facebook បានពិភាក្សាអំពីការរួមបញ្ចូលគំរូបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជំនាន់ថ្មីរបស់ខ្លួន ដែលបានប្រកាសកាលពីពេលថ្មីៗនេះ ដើម្បីដំណើរការលើទូរស័ព្ទ iPhone ដែលជាផលិតរបស់ក្រុម Apple។
ប្រភពដដែលបានបន្តថា ក្រៅពីក្រុមហ៊ុន Google និង Meta ក្រុមហ៊ុន Anthropic និង Perplexity AI ក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុន Apple ដើម្បីនាំយក AI ជំនាន់ថ្មីរបស់ពួកគេទៅកាន់ Apple Intelligence ផងដែរ។ ប៉ុន្តែទោះយ៉ាងណា Apple, Meta, Perplexity និង Anthropic មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយលម្អិតនោះទេ។កាសែត Wall Street Journal បានរាយការណ៍ថា ការពិភាក្សាមិនទាន់បញ្ចប់នៅឡើយទេ ហើយអាចឆ្លងកាត់ដំណាក់កាលមួយចំនួន ដោយបន្ថែមថា កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Apple នឹងជួយបណ្តាក្រុមហ៊ុនបង្កើត AI ជំនាន់ថ្មី ដើម្បីទទួលបានការចែកចាយកាន់តែទូលំទូលាយនៃផលិតផលពួកគេ។
ក្រុមហ៊ុន Apple នៅក្នុងខែនេះ បានប្រកាសពីយុទ្ធសាស្ត្រ AI របស់ខ្លួន ដែលអ្នកប្រើប្រាស់រង់ចាំជាយូរមកហើយ ដោយបានអះអាងថា ខ្លួននឹងបញ្ចូលបច្ចេកវិទ្យា Apple Intelligence ដែលជាប្រព័ន្ធ AI ជំនាន់ថ្មីមួយ នៅទូទាំងកម្មវិធីរបស់ខ្លួន រួមទាំង Siri និងនាំយកកម្មវិធី ChatGPT របស់ក្រុមហ៊ុន OpenAI ដែលគាំទ្រដោយក្រុមហ៊ុន Microsoft ដំណើរការលើឧបករណ៍របស់ខ្លួន៕
ចែករំលែកព័តមាននេះ