ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងទម្ងន់​ស្រឺតៗ បើញ៉ាំអាហារទាំងនេះច្រើន

4 ថ្ងៃ មុន

បើអ្នកមិនចង់ធាត់ សូមអ្នកអានអត្ថបទនេះដើម្បីស្វែងយល់ពីអាហារដែលមានផ្ទុកកាឡូរីខ្ពស់

បើអ្នកមិនចង់ធាត់ សូមអ្នកអានអត្ថបទនេះដើម្បីស្វែងយល់ពីអាហារដែលមានផ្ទុកកាឡូរីខ្ពស់ ព្រោះអាហារដែលមានកាឡូរីគឺធ្វើឱ្យអ្នកងាយធាត់ណាស់។ ដូចនេះក្រោយពេលដែលអ្នកដឹង អ្នកមិនត្រូវបរិភោគវាច្រើននោះទេ។ តើមានអាហារអ្វីខ្លះ?

នៅក្នុងខួររបស់សត្វនីមួយៗមានកាឡូរីខ្ពស់ណាស់រហូតទៅដល់៣១០០មីលីក្រាម ជាពិសេសគឺខួរជ្រូក។ ដូចនេះអ្នកមិនត្រូវបរិភោគច្រើនទេ បើអ្នកចង់ស្គម។

នៅក្នុងពងមាន់ ឬពងទា ផ្នែកក្រហមវាមានកាឡូរីខ្ពស់ណាស់ ជាពិសេសនៅក្នុងពងទាប្រៃ វាមានផ្ទុកកាឡូរីចំនួន២១១០មីលីក្រាម ឯពងមាន់វិញមានរហូតដល់១៧០៥មីលីក្រាម។ ដូចនេះអ្នកគួរតែបរិភោគតិចតួចទៅបានហើយ ដើម្បីរាងដ៏ស្រស់ស្អាតរបស់អ្នក។

នៅក្នុងគ្រឿងក្នុងរបស់សត្វដូចជា ៖ ក្រលៀនជ្រូក ថ្លើមជ្រូក ថ្លើមមាន់ ថ្លើមទា ក៏មានកាឡូរីខ្ពស់ដែរ មានចំនួន៣០០មីលីក្រាម។ ដូចនេះចំពោះសុភាពនារីដែលចូលចិត្តបរិភោគគ្រឿងក្នុងគួរតែ​ឈប់​បរិភោគដើម្បីរូបរាងកាយរបស់អ្នក។

នៅក្នុងសំបកបង្គារ សាច់ពពែ ឆ្អឹងជំនីជ្រូក សាច់មាន់ សាច់ទាសុទ្ធតែមានកាឡូរីខ្ពស់ ដូចនេះអ្នកគួរតែកុំឧស្សាហ៍ពិសារឱ្យសោះ។ ដូចនេះបើអ្នកចង់មានសុខភាពល្អ និងចង់ថែរក្សារូបរាងដ៏ស្អាតរបស់អ្នក ចូលអ្នកកុំបរិភោគអាហារខាងលើច្រើនឱ្យសោះ ព្រោះវាសុទ្ធតែជាអាហារដែលបំផ្លាញទាំងរូបរាង និងសុខភាពអ្នកយ៉ាងងាយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ