ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេចជ័រឈើវៀតណាមលុកចូលទីផ្សារកម្ពុជា ខណៈជ័រគខ្មែរខ្សត់ទៅៗ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជ័រ​គ​ដែល​ពី​មុន​មាន​កសិករ​ខ្មែរ​ដាំ ហើយ​ប្រមូល​ផល​យក​មក​លក់​នៅ​លើ​ទីផ្សារ ដើម្បី​ធ្វើ​បង្អែម​នោះ នៅ​ពេល​នេះ​ខ្សត់ ស្រាប់តែ​លេច​ជ័រ​ឈើ​ធម្មជាតិ​ម្យ៉ាង​ស្រ​ដៀង ​និង​ជ័រ​ដើម​គ មាន​ព័ណ៌​ស ដែល​ហៅ​ថា…

រាជធានី​ភ្នំពេញ ៖ ជ័រ​គ​ដែល​ពី​មុន​មាន​កសិករ​ខ្មែរ​ដាំ ហើយ​ប្រមូល​ផល​យក​មក​លក់​នៅ​លើ​ទីផ្សារ ដើម្បី​ធ្វើ​បង្អែម​នោះ នៅ​ពេល​នេះ​ខ្សត់ ស្រាប់តែ​លេច​ជ័រ​ឈើ​ធម្មជាតិ​ម្យ៉ាង​ស្រ​ដៀង ​និង​ជ័រ​ដើម​គ មាន​ព័ណ៌​ស ដែល​ហៅ​ថា ត្រចៀកកាំ​ព្រិល ពេញទី​ផ្សារ ។ អ្នកលក់ ជ័រ​ឈើ​ដែល​អ្នកខ្លះ​ហៅ​ត្រចៀកកាំ​ព្រិល នេះ​បានឱ្យ​ដឹង​ថា ជ័រ​ឈើ​ធម្មជាតិ​នេះ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​និយម​ទទួលទាន​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ក្នុង​នោះ​តម្លៃ​ក្នុង​មួយ​ខាំ រហូត​ដល់ ១៥.០០០ រៀល ។

ស្ត្រី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​កម្មវិធី​លុយ នៃ​សារព័ត៌មាន កោះសន្តិភាព ដឹង​ថា «​វា​ដូច​ជា​ជ័រ​គរ​ដែរ វា​ចេញពី​ដើមឈើ​ធម្មជាតិ ។ គេ​យក​វា​ទៅ​ហាល នៅ​ពេល​ហាល​ស្ងួត​គេ​កាត់​វា​ជា​កង់​ៗ គេ​យក​វា​ទៅ​ត្រាំ ហើយ​យក​មក​ញាំ​» ។ លោកស្រី បន្ថែម​ថា លោកស្រី​បាន​ចាប់ផ្តើម​មុខរបរ​នេះ​តាម​រយៈ​ការ​ចុះ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម ហើយ​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ចង់​ទទួល ទាន​ពី​សំណាក់​អ្នក​និយម​ទទួលទាន​ប្រភេទ​ជ័រ​ឈើ​ធម្មជាតិ បង្អែម បាន​បញ្ជា​ទិញ​ជា​ហូរហែ​ដែល​ជ័រ​ឈើ​នេះ​លោកស្រី​ទិញ​បន្ត​ពី​ប្រទេស​វៀតណាម ។

លោកស្រី​បន្ត​ថា ៖ «​អាហ្នឹង​ញាំ​ទៅ​វា​ជួយ​ឱ្យ​យើង​ត្រជាក់​ក្នុង និយាយ​រួម​ទៅ​វា​ដូច​ជា​ជ័រ​គរ គ្រាប់​សំ​រ៉​ង ដែរ ។ គ្រាន់តែ​ថា វា​មិនមែន​ជា​ផលិតផល​របស់​ខ្មែរ​យើង ពួក​ខ្ញុំ​លក់​ក៏​ប្រាប់​ភ្ញៀវ​តាម​ហ្នឹង​ដែរ ថា​មិនមែន​ជា​ផលិតផល​របស់​ខ្មែរ ថា​យក​ពី​ប្រទេស​វៀតណាម ។ គ្រាន់តែ​ថា​អ្នកលក់​ក៏​ញាំ​ដែរ ពួក​ខ្ញុំ​សាក​អស់ហើយ​ទើប​ហ៊ាន​យក​មក​លក់​» ។

អ្នកលក់​ជ័រ​ឈើ​ម្នាក់​ទៀត​បាន​បង្ហើប​ថា ជ័រ​ឈើ​ធម្មជាតិ​នេះ​ច្រើន​ដុះ​នៅ​ប្រទេស​វៀតណាម ទល់ដែន​ប្រទេស​មួយទៀត វា​ចន្លោះ​ពី​ប្រទេស​វៀតណាម និង​ប្រទេស​មួយទៀត ។ ជ័រ​ឈើ​នេះ​ជា​ជ័រ​ឈើ​ធម្មជាតិ មិនមែន​ជ័រ​ឈើ​ដែល​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ។ អ្នកលក់​រូប​នោះ​បន្ត​ថា ក្រោយ​ទទួល​បានការ​គាំទ្រ​នៅ​ក្នុង​បណ្តាញ​សង្គម​ពី​សំណាក់​អ្នកលក់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ទើប​លោកស្រី​សម្រេចចិត្ត​យក​ជ័រ​ឈើ​នេះ​មក​លក់​បន្ត ហើយ​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​បញ្ជា​ទិញ​ផលិតផល​ធម្មជាតិ​នេះ​ជា​បន្តបន្ទាប់ ។ លោកស្រី​បាន​បន្ត​ថា ប្រសិនបើ​ជ័រ​ឈើ​នេះ​មិនល្អ​សម្រាប់​ប្រជាជន​យើង​ក៏​យើង​មិន​ត្រូវ​បន្ត​យក​មក​លក់​អី​ទៀត​ដែរ ប៉ុន្តែ​នៅ​ពេល​លោកស្រី​ទទួលទាន​ទៅ​ទៅ​វា​ឆ្ងាញ់ ។

ជា​អ្នក​ទទួលទាន​ម្នាក់ លោក សៀង សម្បត្តិ បានឱ្យ​ដឹង​ថា ជ័រ​ឈើ​នេះ​មាន​រសជាតិ​ឆ្ងាញ់ ធ្វើ​ឱ្យ​បន្ទោ​របង់​ស្រួល ហើយ​ភាគច្រើន​យក​ទៅ​ធ្វើ​ជា​បង្អែម ដែល​អាច​ទទួលទាន​បាន​នៅ​ពេល​ល្ងាច ជា​ពិសេស​នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ។ លោក សៀង សម្បត្តិ បន្ថែម​ថា ជ័រ​ឈើ​នេះ​មាន​លក្ខណៈ​គ្រាប់​ព័ណ៌​ស មើលទៅ​ដូច​ជា​ស្ករ​ដុំ គេ​យក​វា​ទៅ​ដាក់​ត្រាំ​ក្នុង​ទឹក ទុក​មួយ​យប់​វា​នឹង​រីក​យ៉ាង​ធំ ហើយ​គ្រាន់តែ​បន្ថែម​ស្ករ​បន្តិច​នឹង​ក្លាយជា​បង្អែម​ប៉ូវ​មួយ​យ៉ាង​ឆ្ងាញ់​ពិសារ ។ លោក សៀង សម្បត្តិ មិន​បាន​ស្គាល់ឈ្មោះ ឬ​ភិនភាគ​ដើម​វា​នោះ​ទេ ដោយ​គ្រាន់តែ​ដឹង​តាម​អ្នកលក់​ថា វា​ជា​ជ័រ​របស់​ប្រភេទ​ឈើ ដោយ​គ្រាន់តែ​យក​មក​បរិភោគ ឥឡូវ​ពួ​គគាត់​ពិតជា​និយម​ចូល​ចិត្ត​វា ស​ប្តា​ហ៍ណា​ក៏​ទិញ​យក​មក​បរិភោគ​ម្តង​ដែរ ដោយ​គ្រាន់តែ​បញ្ជា​ទិញ ២ ថ្ងៃ​ទើបបាន ។

យោង​តាម​សារព័ត៌មាន​បរទេស​បានឱ្យ​ដឹង​ថា ជ័រ​ឈើ​នេះ​ត្រូវ​បាន​ឈ្នួ​ញ​វៀតណាម​ប្រមូល​ទិញ​ពី​ពពួក​កសិករ​ដែល​ដាំ​ដើមឈើ​ប្រភេទ​នេះ​បាន និង​ស្វែងរក​ក្នុង​ព្រៃ​នៃ​ប្រទេស​វៀតណាម មក​លក់​ចែកចាយ​ទាំង​ក្នុង និង​ក្រៅប្រទេស ។ មក​ដល់​ពេល​នេះ​គេ​នៅ​ពុំ​ទាន់​ឃើញ​អ្នក​វិទ្យាសាស្ត្រ និង​អ្នកជំនាញ​ណា​ម្នាក់​ខាង​ចំណីអាហារ មាន​យោបល់​អ្វី​ជុំវិញ​ជ័រ​ឈើ​អាថ៌​កំបាំង​ដែល​ប៉ូវ​ស្រ​ដៀង​ទឹកមាត់​ត្រចៀកកាំ ឬ​ជ័រ​គរ​ធម្មជាតិ​នោះ​ទេ ។

លោក ទៀក សណ្តោស ជា​ប្រជាពលរដ្ឋ​មួយ​រូប​បានឱ្យ​ដឹង​ថា អា​ជ័រ​នេះ​វាស្រ​ដៀង​គ្នា​នឹង​ជ័រ​គរ​ដែល​អ្នកស្រុក​កំពង់ចាម​ធ្លាប់​ដាំ និង​លក់​កន្លង​មក​ដែរ ប៉ុន្តែ​គ្រាន់តែ​ឥឡូវ​វា​ដូច​ជា​លែង​សូវ​ឃើញ ។ លោក​បាន​បន្ត​ថា ពី​មុន​មក​លោក​ធ្លាប់​ទទួលទាន​បង្អែម​ជ័រ​គ ដែល​អ្នកស្រុក​គេ​ដាំ​ដើម​គរ​យក​មក​លក់ តែ​ឥឡូវ​ដូច​ជា​លែង​មាន ។

លោក​បាន​បន្ត​ថា ពី​មុន​អ្នកស្រុក​នៅ​កំពង់ចាម ខ្លះ​គាត់​ដាំ​ដើម​គរ​យក​គរ​ធ្វើ​ខ្នើយ ធ្វើ​ពូក យក​ស្លឹក​ធ្វើ​ធូប ហើយ​ដើម​គេ​អាច​យក​ជ័រ​វា តែ​ឥឡូវ​ប្រហែលជា​លែង​សូវ​មាន​តម្រូវការ បានជា​លែង​មាន​អ្នក​យក​មក​លក់ ទាំង​គ និង​ជ័រ ដោយសារ​ម្នាក់​ៗ​គេង​តែ​ខ្នើយ​នាំ​ចូល ខ្នើយ​ខ្យល់​អស់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ