ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ធ្វើសកម្មភាពកា.ប់ទៅលើសន្តិសុខដែលខឹងថា ម៉ូតូចាស់យកទៅបញ្ចាំមិនបានប៉ុន្មាន

3 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ក្នុង​ចំណោម​២​នាក់​ដែល​ធ្វើ​សកម្មភាព​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​សន្តិសុខ​ដែល​ខឹង​ថា ម៉ូតូ​ចាស់​យក​ទៅ​បញ្ចាំ​មិន​បាន​ប៉ុន្មាន ត្រូវ​បាន​បញ្ជូន​ជនសង្ស័យ​ត្រូវ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ ។…

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ក្នុង​ចំណោម​២​នាក់​ដែល​ធ្វើ​សកម្មភាព​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​សន្តិសុខ​ដែល​ខឹង​ថា ម៉ូតូ​ចាស់​យក​ទៅ​បញ្ចាំ​មិន​បាន​ប៉ុន្មាន ត្រូវ​បាន​បញ្ជូន​ជនសង្ស័យ​ត្រូវ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ ជនសង្ស័យ​មានឈ្មោះ ទន់ ច​ន្នី ហៅ​អា​ង៉ោ​ល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ៖ តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ឈ្មោះ ពេជ្រ មុន្នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​មុខ​របប​ជា​សន្តិសុខ​) រស់នៅ​ភូមិ​ទួល​ប្រាសាទ​សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ដាក់​ពាក្យបណ្តឹង​ជនសង្ស័យ​២​នាក់​កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​កាស៊ីណូ​នាគ​ទិព្វ​ថ្មី​ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ចា​.​ក់​ទៅ​ខ្លួន​ត្រូវ​បាន​រត់គេច​អោយ​គេ​ជួយ​ផុត​ពី​គ្រោះថ្នាក់ ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ពាក្យបណ្តឹង​កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ឃាត់ខ្លួន​បាន​ម្នាក់ និង​ពូថៅ​ធំ​១​ម៉ូតូ​១​គ្រឿង ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ដែល​ឃាត់ កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​នាំ​យក​មក​សាកសួរ​តាម​ចម្លើយ​សារភាព​មូលហេតុ​ដែល​ពួក​គេ​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ចា​.​ក់​ទៅ​លើ​ជន​រង​គ្រោះជា​សន្តិសុខ គឺ​មូលហេតុ​គេ​២​នាក់ មិត្តភក្តិ​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង សេរី​ឆ្នាំ​២០២០ យក​ទៅ​បញ្ចាំ​នៅ​ក្នុង​បរិវេណ​កាស៊ីណូ​ហើយ​សន្តិសុខ ដែល​ជន​រង​គ្រោះ​ប្រាប់​ថា ម៉ូតូ​ចាស់​បញ្ចាំ​មិន​បាន​ប៉ុន្មាន​ទេ ទើប​ខឹង​ហើយ​ជិះ​ម៉ូតូ​ទៅ​បាត់​ត្រឡប់​មក​វិញ​២​នាក់​មិត្ត​ភក្តី​ដេញ​កា​.​ប់​តែ​រត់គេច​ផុត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​អនុវត្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ