ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករ​ម្នាក់​​ចេញ​មុខ​ប្រឆាំង​តប​នូវ​ការ​រិះគន់​តារា​ខ្មែរ​ដោយ​យក​ធៀប​នឹង​តារា​ថៃ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផលិតករ លោក​កៅ សីហា បាន​ចេញ​មុខ​ប្រឆាំង​តប​ចំពោះ​មតិ​លើក​ឡើង​ដោយ​ធ្វើការ​រិះគន់​តារា​ខ្មែរ​នា​សម័យនេះ ហើយ​យក​ទៅ​ប្រៀបធៀប​តារា​ថៃ ខណៈ​ពេល​បញ្ហា​មួយ​នេះ​កំពុង​ក្លាយជា​ប្រធាន​ដ៏​ក្តៅ​គគុក​នៅ​ក្នុង​ការ​ជជែក​វែកញែក​គ្នា​នៅ​លើ​បណ្តាញ​សង្គម ។ ការ​ចេញ​មុខ​ប្រឆាំង​តប​ពី​លោក…

រាជធានី​ភ្នំពេញ ៖ ផលិតករ លោក​កៅ សីហា បាន​ចេញ​មុខ​ប្រឆាំង​តប​ចំពោះ​មតិ​លើក​ឡើង​ដោយ​ធ្វើការ​រិះគន់​តារា​ខ្មែរ​នា​សម័យនេះ ហើយ​យក​ទៅ​ប្រៀបធៀប​តារា​ថៃ ខណៈ​ពេល​បញ្ហា​មួយ​នេះ​កំពុង​ក្លាយជា​ប្រធាន​ដ៏​ក្តៅ​គគុក​នៅ​ក្នុង​ការ​ជជែក​វែកញែក​គ្នា​នៅ​លើ​បណ្តាញ​សង្គម ។

ការ​ចេញ​មុខ​ប្រឆាំង​តប​ពី​លោក កៅ សីហា នា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​មាន​មតិ​មួយ​ចំនួន ជា​ពិសេស អ្នកសិល្បៈ​បាន​បញ្ចេញ​ជា​មតិ​ផ្ទាល់ខ្លួន​ដោយ​លើក​ឡើងក​ក្តា​មួយ​ចំនួន ដែល​នាំ​ឲ្យ​ភាពយន្ត​ថៃ​មាន​ប្រជាប្រិយភាព បើ​ប្រៀបធៀប​ជាមួយ​ភាពយន្ត​ខ្មែរ ។

ការ​លើក​ឡើង​នោះ ក៏​បាន​គូសបញ្ជាក់​ថា ភាពយន្ត​ខ្មែរ​យក​តែ​តួ​តាម​ខ្សែ មិន​ខ្វល់​ពី​សម្ថ​ត​ភាព មិន​មានការ​ប្រឡង​សមត្ថភាព​ជាក់លាក់​មួយ​នឹង​យក​តារា​តាម tik tok ឬ​តារា​ល្បី​តាម​កម្មវិធី​ផ្សេង​ៗ​មិន​ថា​ល្បី​តាម​បែប​ណាយ​កមក​សម្ដែង ធ្វើ​ឲ្យ​ការ​សម្ដែង​គ្មាន​ព្រលឹង​សិល្បៈ​ក្នុង​ខ្លួន ហើយ​បើ​បន្ត​បែប​នេះ​ភាពយន្ត​ខ្មែរ រឹតតែ​អស់​ឥទ្ធិពល​នៅ​លើ​ទីផ្សារ​សិល្បៈ ។

ពាក់ព័ន្ធ​ការ​លើក​ឡើង​ខាងលើ​នេះ ផលិតករ​លោក កៅ សីហា បាន​ចេញ​មុខ​ដោយ​ប្រឆាំង​ទាស់​ចំពោះ​មតិ​មួយ​នេះ ដោយ​លោក​ចាត់​ទុក​ការ​រិះគន់​នេះ មិន​បាន​សិក្សា​ច្បាស់​ពី​ប្រវត្តិសាស្ត្រ ក្នុង​ពេល​ដែលកម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ខុស​ពី​ប្រទេស​ថៃ ។ ផលិតកម្ម​លោក កៅ សីហា បាន​លើក​ឡើង​តាម​រយៈ​សារ​យ៉ាង​វែង​តាម​បណ្តាញ​សង្គម​ថា អស់​អី​រិះគន់ មក​រិះគន់​តារា​សិល្បៈ​ក្នុងស្រុក​របស់​ខ្លួន ម្ចាស់​ថ្លៃ​អើយ​… យក​សិល្បៈ ភាពយន្ត កុន ចម្រៀង តារា​សម្ដែង​ខ្មែរ ទៅ​ធៀប​និង​ប្រទេស​ថៃ ។

សុំ​សួរ​ដល់​អ្នក​លើក​ឡើង​ពី​ចំណុច​ទាក់ទង​នឹង​សមត្ថភាព​របស់​តួកុន​ខ្មែរ ហើយ​យក​ទៅ​ធៀប​នឹង​តារា​សៀម តើ​អស់លោក​យល់ ឬ​មិន​យល់ ឬ​មិន​បាន​សិក្សា​ពី​សាវតា​ប្រវត្តិ​របស់​ប្រទេស​យើង ថា​តើ​វា​បាន​ឆ្លងកាត់​អ្វីខ្លះ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​សព្វថ្ងៃ?ម្ដេច​ក៏​យក​ធនធានមនុស្ស​របស់​ប្រទេស​ដែល​ឆ្លងកាត់សង្គ្រាម​ផ្ដាច់​ពូជសាសន៍ បន្ត​រ៉ាំរ៉ៃ​សឹងតែ​ក្លាយជា​ជំងឺមហារីក ហើយ​ផ្លាស់​ប្ដូរ​របប​ដ៏​សែន​ញឹកញាប់ ទៅ​ធៀប​នឹង​ប្រទេស​មួយ​ដែល​មិន​មាន​បញ្ហា​សង្គ្រាម ឬ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​ដូច​ខ្លួន​បែប​នេះ​ទៅ​វិញ? យក​កូនង៉ែត​ទៅ​បណ្ដើរ​ឲ្យ​ស្មើនឹង​មនុស្ស​ចាស់​អាយុ​50​ឆ្នាំ? យក​អី​មក​គិត?ហាមាត់​ប្រៀបធៀប​ទៅ​រួច? ខ្ញុំ​គិត​ថា អស់លោក​គួរតែ​ស្ងើចសរសើរ នូវ​ទេព​កោសល្យ សិល្បៈ និង​សមត្ថភាព​សម្ដែង​របស់​តារា​សិល្បៈ​ខ្មែរ​គ្រប់​ៗ​រូប​ដែល​មាន​អាជីព​ត្រឹមត្រូវ​ហើយ​ល្បីឈ្មោះ​ដល់​អន្តរជាតិ​ទៅ​វិញ​ទេ​ទើប​ជា​ការ​ត្រឹមត្រូវ​។

លោក​បញ្ជាក់​ថា អ្វី​ដែល​ខ្ញុំ​លើក​ឡើង​នេះ គឺ​មាន​ន័យ​ថា ប្រទេស​យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ងើប​ពី​សង្គ្រាម​សម្លាប់​រង្គាល​សឹងតែ​ផុត​ពូជ បាត់បង់​ធនធានមនុស្ស​សំខាន់​ៗ​ស្ទើរតែ​ទាំង​អស់ គ្មាន​សាលា​បណ្ដុះបណ្ដាល​ហ្វឹកហាត់​មុន​ក្លាយជា​តារា​សម្ដែង​ឲ្យ​បាន​ត្រឹមត្រូវ​ចាប់​ដាក់​ៗ ដោយ​ផ្អែក​លើ​រូបសម្បត្តិ​ជា​ចម្បង ក៏​អាច​ក្លាយជា​អ្នក​សម្ដែង​អាជីព ខ្លះ​ល្បី​ដល់​អន្តរជាតិ​ក៏​មាន ឧទាហរណ៍ ជំនាន់​លោក គង់ សំ​អឿ​ន លោកស្រី ឌី សា​វ៉េ​ត លោកស្រី​វី​រៈ តារា លោក​ជា យុទ្ធ​ថន ជាដើម តើ​ពួក​គាត់​មាន​ប្រភព​មកពីណា ហេតុ​អី​អាច​ញាំ​ង​ភាពយន្ត​ខ្មែរ​ឲ្យ​ខ្ទរខ្ទារ​ដល់​អន្តរទ្វីប និង​ប្រ​ទរ​ស​ក្បែរ​ខាង​បាន រហូត​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​យុគមាស​នៃ​ភាពយន្ត​ខ្មែរ ចារ​ទុកជា​ឯកសារ​។

ងាក​មក​ដល់​ទសវត្សរ៍​ឆ្នាំ​ប៉ែតសិប និង​កៅសិប ដែល​ខ្មែរ​ទើប​ងើប​ពី​សង្គ្រាម​ប្រល័យពូជសាសន៍ ហើយផលិតករ​ដែល​មាន​បេះដូង​ដៅ​ពី​សិល្បៈ​ពិត​ៗ បាន​ខំ​ខ្នះខ្នែង លើក​ជ្រោង​លើ​វិស័យ​ឧ​ស្សហ​កម្ម​គ្មាន​ផ្សែង​មួយ​នេះ ឲ្យ​រស់​ដុះដាល​មាន​រហូត​រាប់រយ​ផលិតកម្ម​រីក​ដូច​ផ្សិត អម​ដោយ​តារា​សម្ដែង​​ដ៏​មាន​ប្រជាប្រិយភាព​ជា​ច្រើន​រូប ដែល​មាន​ទាំង​រូប​សម្រស់ និង​សមត្ថភាព ទេព​កោសល្យ​ដ៏​ហូរហៀរ​កើត​ចេញពី​ការ​ពត់​ច្នៃ បង្ហាត់បង្ហាញ ណែនាំ​បន្ថែម​ពី​ផលិតករ អ្នកដឹកនាំ​រឿង ក៏​ដូច​ជា​រៀមច្បង​នៅ​សេសសល់​ងើប​រួច​ផុត​ពី​សង្គ្រាម​រាំ​រៃ ដែល​មាន​ដូច​ជា លោក ទេព រិ​ន្ទ​ដា​រ៉ូ បងស្រី​អម្ពរ ទេវី បងស្រី សុខ ស្រី​មុំ បងស្រី​កែវ កល្យាណ បង​យុ​ត្ថា​រ៉ា​ឆា​នី លោក​ខៃ ប្រសិទ្ធិ ។​ល​។ តើ​ពួក​គាត់​មាន​ប្រភព​មកពីណា​មុន​ក្លាយជា​តារា​ល្បី​នា​ជំនាន់​នោះ? សូម​បើក​ចិត្ត បើក​បេះដូង កុំ​មើលឃើញ​តែ​កំហុស​របស់​ជាតិ​ឯង ហើយ​នាំ​គ្នា​ជ្រះ​ឆ្អេះ ដៀល យក​ទៅ​ធៀប​នឹង​គេ​ដែល​គេ​លូតលាស់​ដើរទៅ​មុខ លើស​ពី​មួយ​ម៉ឺន​ជំហាន​ទៅ​ហើយ​នោះ​អី​។

ខ្ញុំ​ដឹង​ថា លោក​អ្នក​រិៈ​គន់​ទាំងនោះ ពិតជា​ចង់​ទាញ និង​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​របស់​ខ្មែរ ដែល​រង​គ្រោះ និង​ឆ្លងកាត់​ជា​ច្រើន​អន្តរកាល​នៃ​បរិបទ​សង្គម ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដើម្បី​ដើរ​ឲ្យ​ទាន់​គេ​ខ្លាំង​ណាស់ តែ​សូម​ចិត្តមេត្តា​ឈ្វេងយល់​លើ​កត្តា​ដែល​បាន​រៀបរាប់​ផង​ទាន ។ គិត​ទៅ​មើល ប្រសិនបើ​ខ្មែរ​យើង​មាន​សាលា​ថ្នាក់​ជាតិ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​លើ​អាជីព សមត្ថភាព​នៃ​វិស័យ​មួយ​នេះ ខ្ញុំ​ជឿ​ថា តារា​ខ្មែរ​អាច​ខ្លាំង​ជាង​តារា​បរទេស​ទៀត​ផង បូក​រួម​ទាំង អ្នកដឹកនាំ​រឿង និង​បងប្អូន​ក្រុមការងារ​ខាង​កុន នេះ​ផង​ដែរ ព្រោះ​ហោច​ណាស់ ធនធាន​របស់​យើង គឺ​ផលិត​ឡើង​ចេញពី​បេះដូង​ដោយ​ភ្ជាប់​ជាមួយ​ទេព​កោសល្យ​ពី​ធម្មជាតិ ពិត​ៗ មិន​អាច​ប្រកែក​បាន ព្រោះ គ្មាន​សាលា​ណា​មក​បណ្ដុះបណ្ដាល​ទេ​នៅ​កម្ពុជា ។

ល​ទ្ឋ​ផល​កុន​ខ្លះ មួយ​ចំនួន​ធំ យើង​អាច​ដើរ​ទន្ទឹម​គ្នា​នឹង​ប្រទេស​ក្បែរ​ខាង ហើយ​អាច​ចូល​ឆាក​អន្តរជាតិ​បាន​ថែម​ទៀត ដោយ​មិន​មាន​បុគ្គល​ណា​ក្នុង​ចំនោម​អ្នក​ផលិត និង​អ្នក​សម្ដែង បាន​រៀនសូត្រ​ពី​ជំនាញ​មួយ​នេះ​ផង ។ មួយវិញទៀត ករណី​ដែល​លើក​ឡើង​ថា ចុះ​និស្សិត និង​បងប្អូន​ដែល​គាត់​បាន​រៀន និង​ហាត់​ចេញពី​សាលា​វិចិត្រសិល្បៈ ម្ដេច​ក៏​មិន​រើស​យក​មក ។

លោក​បញ្ជាក់​ថា ចំនុច​នេះ ក្នុង​ការ​យល់​ឃើញ​របស់ខ្ញុំ​ផ្ទាល់ ខ្ញុំ​ចង់​ពន្យល់ និង​បែងចែក​ឲ្យ​ដាច់​ដា មួយ​ជា​ការ​ហាត់រៀន​សម្ដែង ល្ខោន មាន​ល្ខោនបាសាក់ ល្ខោននិយាយ ល្ខោន​យីកេ និង​ទ្រង់គ្រឿង​ផ្សេង​ៗ​ជាដើម​។ ការ​ហាត់រៀន​ទាំងនោះ គឺ​សម្រាប់​យក​មក​សម្ដែង​លើ​ឆាក មួយ​កន្លែង ហើយ​ការ​សម្ដែង​នេះ គឺ​ខុស​ដាច់​ពី​ការ​សម្ដែង​ជាមួយនឹង​អាជីព​ថតកុន ក្នុង​នាម​ជា​តួកុន ទាំង​ទឹកមុខ​កាយ​វិការ ។


ទទួលស្គាល់​ថា យើង​អាច​ជ្រើស​ពួក​គាត់​មក​ឲ្យ​ក្លាយជា​តួកុន​បាន តែ​ត្រូវ​រើស​យ៉ា​ត​ម៉ត់ចត់​ណាស់ ទាំង​រូប​សម្រស់ និង​សមត្ថភាព ព្រោះ​តួកុន វា​ខុស​ពី​តួល្ខោន ដោយសារ ជំនាញ​នេះ​មាន​លក្ខណៈ​ពិសេស​ដាច់​ដោយឡែក​ពី​គ្នា ។ តួកុន តួល្ខោន ត្រូវ​ប្រើ​សម្រស់​ជា​គោល​ដូច​គ្នា តែ​វា​ខុស​គ្នា ខុស​គ្នា​ត្រង់​ថា តួកុន ត្រូវ​តែ​ស្អាត​ដាច់​គេ នៅ​ត្រង់​ថា​តួកុន ត្រូវ​តែ​ស្អាត​មួយ​ចប់ ស្អាត​ខុស​ពី​គេ ជាទី​ចំណាប់អារម្មណ៍​នៃ​ភ្នែក​អ្នក​ទស្សនា​គ្រប់​វណ្ណៈ​។ ដូច្នេះ ក្នុង​ចំណោម​សិស្ស និស្សិត​ដែល​ហាត់​ល្ខោន ក្នុង​មួយ​ជំនាន់ ហោច​ណាស់​រើស​បាន 2-3​នាក់ ជាក់ស្ដែង ដូច​ជា លោកស្រី ចាន់ តារា​ទី លោកស្រី អ៉ឹ​ម សុវណ្ណ​ផល្លា និង​លោកស្រី ពិសិដ្ឋ ពិ​លិ​កា​ជាដើម ។

រហូត​មក​ដល់​បច្ចុប្បន្ន ប្រទេស​មាន​សន្តិភាព យើង​ប្រឹង​មិន​ខ្លាច​ហត់ រួម​គ្នា​វេញ​ជា​ធ្លុង ដើម្បី​ជ្រោង​កុន​ខ្មែរ​ឲ្យ​ងើបឡើង មាន​ដង្ហើម​ដក​ក្នុង​ពិភពលោក​របស់​ភាពយន្ត​ដោយ​សន្សឹម​ៗ ស្រប​ពេល​ដែល សម័យកាល​មួយ​នេះ វា​ជឿនលឿន ប្រកបដោយ​បច្ចេកវិទ្យា វា​កាន់តែ​ធ្វើ​ឲ្យ​យើង កាន់តែ​ព​ន្លឿ​ន ល្បឿន ដើម្បី​រត់​តាម​ពីក្រោយ​អន្តរជាតិ និង​ផ្ទះ​លេខ​២ ទាំង​គុណភាព​កុន បច្ចេកទេស និង​តារា​សម្ដែង​។ ដូច្នេះ​ហើយ មក​ដល់​ឥឡូវ​យើង​ក៏​នៅ​តែ​មិន​មាន សាលា​បណ្ដុះបណ្ដាល អាជីព វិជ្ជាជីវៈ លើ​ជំនាញ​នេះ ( សម្ដែង និង​ដឹកនាំ​រឿង​/​កុន ) អីចឹង​ហើយ ទើប​ទម្លាប់​នៃ​ការ​រើស​តួ យើង​បត់បែន តាម​ឲ្យ​ទាន់​ការ​រីក​ចំរើន​លើ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ ដូច​ជា​បណ្ដាញ​សង្គម តិកតុក ហ្វេ​ស​បុក​ជាដើម វា​អត់​អី​ប្លែក​ទេ កុំ​ទន្ទេញ​តែ​ពាក្យ​ខឹងសម្បា​រលើ​ចំនុច​នេះ ព្រោះ​បើ​ភ្នែក​ផលិតករ ឬ​អ្នកដឹកនាំ​រឿង គេ​សំលេង​ឃើញ​បុគ្គល​ណា​ដែល​គេ​គិត​ថា បុគ្គល​នោះ មាន​រូប​សម្រស់ ហើយនឹង​សក្ដានុពល​ខាងក្នុង​របស់​បុគ្គល​រូប​នោះ យក​មក​ច្នៃ​ចេញ​ជា​ដុំ​ពេជ្រ ក្រោម​ការ​ដុះខាត់​របស់​គេ​បាន គឺ​យក​មក​ហើយ ព្រោះ​ចក្ខុវិស័យ​របស់​អ្នកដឹកនាំ​រឿង ឬ​ផលិតករ គេ​មើលឃើញ​ខុស​ពី​យើង​ដែល​ជា​ភ្នែក​មហាជន ។

យ៉ាងណា បើ​តាម​លោក កៅ សីហា ខ្ញុំ​សរសេរ​ដូច​ជា​វែង​បន្តិច​ហើយ សម​នឹង​សម័យនេះ យុវជន​ខ្មែរ ខ្ជិល​ទាំង​អាន ខ្ជិល​ទាំង​សរសេរ​ផង វា​នឹង​មិន​មាន​អ្នក​បាន​អាន​សំ​ណេ​រ​មួយ​នេះ​ឲ្យ​ចប់​ចុង ចប់​ដើម ដើម្បី​យល់​ពី​ហេតុ និង​ផល រួម​នឹង​បច្ច័យ ដែល​កូន​ខ្មែរ តារា​សម្តែង​ខ្មែរ អ្នកដឹកនាំ​រឿង​ខ្មែរ វា​នៅ​មាន​កម្រិត​មួយ ដែល​អស់លោក​មួយ​ចំ​នួ​យ​រិៈ​គន់ ផ្ដាសា ដៀល ហើយ​ធៀប​នឹង​សិល្បៈ​ភាពយន្ត​របស់​ផ្ទះ​លេខ​២​បាន​អស់​សេចក្ដី​ទៅ​ហ្នរ​។

វាំងនន​មួយ​នេះ​នឹង​មិន​មាន​អ្នក​វែក ឲ្យ​មាន​ពន្លឺ​ឆ្លុះ​សាច​ជះ​រស្មី​ទៅ​លើ​ក្រុម​ជន​អ​គិត​គិតតែ​អ្វី​មិនល្អ​មក​លើ​ធនធាន​សង្គម​ផ្នែក​សិល្បៈ​ភាពយន្ត​នេះ នេះ​មិន​ទាញ​អ្នក​កវី​និ​ព​ន្ឋ​ខ្មែរ មក​ផង ព្រោះថា​អាជីព​កាន់​ប៊ិ​ច​សរសេរ​មួយ​នេះ វា​បាន​ត្រឹមតែ​ដោះ​ដូរ​បាយ​ចិញ្ចឹម​ក្រពះ​តែ​ប៉ុណ្ណោះ ហ៊ឹ «​សិល្បៈ​ភាពយន្ត​ខ្មែរ គួរ​ឲ្យ​សង្វេគ​ណាស់ វា​ប្រៀប​បីដូច​ជា កូនកំព្រា ខ្វះ​អាហារូបត្ថម្ភ​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ